មិនបាច់ហោះដល់ក្រៅប្រទេស! សាកលវិទ្យាល័យ ៤នេះ ទោះរៀននៅខ្មែរតែសញ្ញាបត្រទទួលស្គាល់ជុំវិញពិភពលោក
ធី ស្រីល័ក្ខAUGUST 11 202647 views

សម្រាប់អ្នកដែលកំពុងតែត្រៀមខ្លួនចូលរៀននៅសាកលវិទ្យាល័យសម្រាប់ឆ្នាំ២០២៦-២០២៧ ខាងមុខនេះ​ ជាពិសេសនោះសម្រាប់អ្នកដែលចង់រៀននៅសាកលវិទ្យាល័យណាដែលពេលរៀនចប់បានសញ្ញាបត្រទទួលស្គាល់ជុំវិញពិភពលោកនេះ​បងប្អូនអាចពិចារណានៅសាលាទាំង ៤នេះបាន ទោះរៀនចប់នៅខ្មែរ តែសញ្ញាបត្រទទួលស្គាល់ជុំវិញពិភពលោកតែម្តង។

 

. សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPPសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ​ AUPP គឺ​ជា​​សាកល​វិទ្យាល័យ​​ស្តង់​​ដារ​​​​សហរដ្ឋអាមេរិកមួយ​នៅ​កម្ពុជា ដែលបានបង្កើតឡើង​នៅ​ឆ្នាំ២០១៣ ដោយលោកបណ្ឌិត ជា វ៉ាន់ដេត។ ចំពោះកម្មវិធីសិក្សាវិញ គឺបានធ្វើឡើងជាភាសាអង់គ្លេស ហើយរាល់និស្សិត​ដែល​បញ្ចប់បរិញ្ញាបត្រ​ពីសាកល​វិទ្យាល័យ​​នេះ នឹង​ទទួលបាន​សញ្ញាបត្រ ចំនួន​​​ពីរ​ក្នុងពេលតែមួយ គឺសញ្ញាបត្រ​ទី១​ បានពីសាកលវិទ្យាល័យ​អាមេរិកាំង​​ភ្នំពេញនេះផ្ទាល់តែម្ដង និងសញ្ញាបត្រមួយទៀតគឺទទួលបានបានពីសាកលវិទ្យាល័យ​រដ្ឋ Fort Hays State University (FHSU) នៅ​​សហរដ្ឋ​អាមេរិក​​។​

 

ក្នុងនោះជំនាញសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់គឺមានជំនាញជាច្រើនដូចជា៖  គ្រប់គ្រងធុរកិច្ច ច្បាប់ គ្រប់គ្រងវិស័យទេសចរណ៍ និង បដិសណ្ឋារកិច្ច កិច្ចការអន្តរជាតិ គ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិទ្យា បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន…។​ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ https://www.aupp.edu.kh/  ឬទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៩០ ០២៣។

 Students Life

. CamEd Business School គឺជាវិទ្យាស្ថានដែលល្បីឈ្មោះលើជំនាញសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។ នៅសាលានេះក្រោយបញ្ចប់ការសិក្សា​ និស្សិតអាចទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ ពោលគឺបរិញ្ញាបត្រផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ១ និងសញ្ញាបត្រអន្តរជាតិពីចក្រភពអង់គ្លេស និងទទួលស្គាល់ ១៨៣ ប្រទេសនៅក្នុងពិភពលោកមួយទៀត។

 

វិទ្យាស្ថានខេមអេដគឺបានយកចិត្តទុកដាក់ ទៅលើការសិក្សារបស់និស្សិតដោយផ្តោតលើគុណភាពជាចំបង ហើយវិទ្យាស្ថានខេមអេដពិត ជាមានមោទនភាពក្នុងការឃើញនិស្សិតជោគជ័យនៅក្នុងការប្រឡងលំដាប់អន្តរជាតិ ជាមួយ​​ នឹងការខិតខំប្រឹងប្រែងពីសាស្រ្តាចារ្យក្នុងការបង្រៀន និងចែករំលែកបទពិសោធន៍ទៅកាន់ និស្សិតទាំងអស់។

 

ដូច្នេះបើសិនជាសិស្សានុសិស្សដែលមានបំណង់ចង់សិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (BA+CAT) ជាមួយសាលាដែលមានការទទួលស្គាល់ជាអន្តរជាតិ សាស្រ្តាចារ្យ ដែលមានទាំងចំណេះដឹង និងបទពិសោធន៍ខ្ពស់ និងឱកាសការងារខ្ពស់ពីស្ថាប័នជាតិ និងអន្តរជាតិ អាចចុះឈ្មោះសិក្សាជាមួយវិទ្យាស្ថានខេមអេដបាន។ សម្រាប់ព័ត៌មានបន្ថែម៖ Email: admissions@cam-ed.com | Telegram: 078 588 886 | 010 986 523

 Camed Buidling 2025 Scaled 800x475

. សាកលវិទ្យាល័យ Paragon International គឺជាសាកលវិទ្យាល័យឯកជនឈានមុខគេមួយនៅកម្ពុជា ដែលមានសាកលវិទ្យាល័យបរទេសជាដៃគូច្រើននៅតាមប្រទេសជុំវិញពិភពលោក ខណៈកម្មវិធីសិក្សាទាំងអស់ប្រើភាសាអង់គ្លេសជាគោល។ Paragon.U ផ្តល់កម្មវិធីសិក្សាយ៉ាងសម្បូរបែបដូចជាជំនាញ វិស្វកម្ម, សេដ្ឋកិច្ច និងការគ្រប់គ្រង, បច្ចេកវិទ្យាព័ត៌មាន, ភាសា និងសិល្បៈ។ កម្មវិធីក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្ររួមមាន MBA, MA in International Relations, MSc in MIS, MSc in Computer Science និង Doctoral Programs ជាដើម។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ផេក Paragon International University ឬទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៩៦ ១១១ / ០១៥ ៩៩៦ ១១។

 Paragon Primary

. សាកលវិទ្យាល័យ De Montfort (DMU Cambodia) គឺជាសាកលវិទ្យាល័យមួយ ដែលមកពីចក្រភពអង់គ្លេសហើយនៅពេលនេះបានបើកដំណើរការនៅប្រទេសកម្ពុជា ជាលើកដំបូងហើយ មិនតែប៉ុណ្ណោះសកលវិទ្យាល័យមួយនេះនៅពេលដែលយើងបានប្រឡងចប់បរិញ្ញាបត្រក៏ទទួលបានសញ្ញាបត្រក្នុងស្រុកដោយមិនចាំបាច់ចេញទៅរៀនដល់ក្រៅប្រទេសឡើយ។ សកលវិទ្យាល័យនេះផ្តល់កម្មវិធីសិក្សាលើជំនាញជាច្រើនដូចជា Accounting and Finance, Business Management, Computer Science, Cyber Security, Finance and Investment, Marketing និង Politics & International Relations, MBA Global និង MSc Finance & Banking ចំពោះសាស្ត្រាចារ្យ និងកម្មវិធីសិក្សាទាំងអស់ប្រើស្តង់ដារអង់គ្លេស ដោយបញ្ចប់ការសិក្សានឹងទទួលសញ្ញាបត្រពី DMU UK ផ្ទាល់តែម្តង។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ផេក De Montfort University Cambodia ឬទំនាក់ទំនងលេខទូរស័ព្ទ ០៩៨ ៩៩៩ ៦៨២ / ០៩៨ ៩៩៩ ៥៨២ ៕

Rectangle 11

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia