កុំបារម្ភ! មិនជាប់បាក់ឌុបក៏អាចបន្តការសិក្សានៅសាកលវិទ្យាល័យ និង វិទ្យាស្ថានទាំងនេះបានដែរ មានជំនាញជាច្រើនទៅលើ ថ្នាក់ បរិញ្ញាបត្ររង
Pen SodalenAUGUST 14 2026161 views

លទ្ធផលប្រឡងបាក់ឌុប (មធ្យមសិក្សាទុតិយភូមិ) គ្រាន់តែជាជំហានមួយក្នុងចំណោមជម្រើសជាច្រើននៃដំណើរការអប់តែរំប៉ុណ្ណោះ។ ប្រសិនបើលទ្ធផលមិនបានដូចការរំពឹងទុក សូមកុំទាន់អស់សង្ឃឹម ឬបោះបង់ក្តីស្រមៃឱ្យសោះ! ប្រព័ន្ធអប់រំនៅប្រទេសកម្ពុជាបច្ចុប្បន្នបានបើកទូលាយខ្លាំងណាស់ ដោយអនុញ្ញាតឱ្យសិស្សដែលមានលិខិតបញ្ជាក់ការសិក្សាថ្នាក់ទី១២ ឬយើងអាចហៅបានថាលិខិតបញ្ជាក់

លទ្ធផលធ្លាក់បាក់ឌុប ក៏អាចចុះឈ្មោះចូលរៀន ថ្នាក់បរិញ្ញបត្ររង (Associate Degree) បានដោយស្របច្បាប់ ១០០%ដែរ។

 

តើថ្នាក់បរិញ្ញបត្ររងជាអ្វី?

ថ្នាក់បរិញ្ញបត្ររង គឺជាកម្មវិធីសិក្សា រយៈពេល ២ ឆ្នាំ ដែលផ្តោតសំខាន់លើការបណ្តុះបណ្តាល ជំនាញជាក់ស្តែង (Practical Skills) ដើម្បីឱ្យនិស្សិតឆាប់យល់ដឹង និងអាចចេញធ្វើការប្រកួតប្រជែងក្នុងទីផ្សារការងារបានលឿន។ ជាពិសេសបន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញបត្ររងរយៈពេល ២ ឆ្នាំនេះ អ្នកអាចចេញធ្វើការរកប្រាក់ចំណូលបានភ្លាមៗ  ម្យ៉ាងទៀតត្រូវសិក្សាបន្ត ២ ឆ្នាំបន្ថែមទៀត ដើម្បីទទួលបានសញ្ញាបត្រ បរិញ្ញបត្រ ឬ Bachelor's Degree

សាកលវិទ្យាល័យ វិទ្យាស្ថាន ជំនាញ

១. ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម

សម្រាប់ចង់សិក្សាគណនេយ្យ និងហិរញ្ញវត្ថុ  ពេលដែលបញ្ចប់ទៅអ្នកអាចធ្វើជា បុគ្គលិកគណនេយ្យ, អ្នកកាន់បញ្ជីលុយកាក់, បុគ្គលិកផ្នែកពន្ធដារ ឬធ្វើការក្នុងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ ហើយសម្រាប់ជំនាញគ្រប់គ្រងអាជីវកម្ម និងទីផ្សារ ពេលបញ្ចប់ទៅអ្នកអាចធ្វើជា បុគ្គលិកផ្នែកលក់ ដែលគ្រប់គ្នាតែងងហៅថាSales, អ្នកធ្វើទីផ្សារ, អ្នកគ្រប់គ្រងហាង/សាខា ឬបើកអាជីវកម្មផ្ទាល់ខ្លួន។ សម្រាប់សាលាដែលគួររៀនជំនាញនេះមានដូចជា   វិទ្យាស្ថាន វ៉ាន់ដា (Vanda): ល្បីល្បាញបំផុតលើជំនាញគណនេយ្យ និងហិរញ្ញវត្ថុ។  វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIM): សាលារដ្ឋដែលមានប្រជាប្រិយភាពលើផ្នែកពាណិជ្ជកម្ម។  សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU), ប៊ែលធី (BELTEI) និង​ បៀលប្រាយ (BBU)

 

២. ផ្នែកបច្ចេកវិទ្យា និងឌីជីថល (IT & Digital Media)

ហើយជំនាញដែលកំពុងពេញនិយមនោះគឺជំនាញព័ត៌មានវិទ្យា (IT) ពេលអ្នកបញ្ចប់ទៅអាចធ្វើជា បុគ្គលិក IT Support តាមក្រុមហ៊ុន, អ្នកមើលប្រព័ន្ធ Network, ឬ អ្នកគ្រប់គ្រងកុំព្យូទ័រ និង Websiteបានផងដែរ។ មួយវិញទៀតជំនាញរចនាក្រាហ្វិក និងឌីជីថលមេឌៀក៏ល្អដែរ  ពេលដែលបញ្ចប់ទៅអាចធ្វើជា Graphic Designer, Video Editor, Content Creator តាមក្រុមហ៊ុន ឬធ្វើការងារ Freelanceក៏បានដែរ។​ សម្រាប់សាលាដែលគួររៀនមានដូចជា វិទ្យាស្ថាន SETEC  ដែលឈានមុខគេលើផ្នែក Graphic Design និង ITវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និង វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI)

 

៣. ផ្នែកវិស្វកម្ម និងបច្ចេកទេស

ប្អុនដែលចាប់អារម្មណ៍ទៅលើអគ្គិសនី និងអេឡិចត្រូនិក  សម្រាប់ជំនាញនេះពេលបញ្ចប់ទៅអាចធ្វើជា ជាងអគ្គិសនី, បុគ្គលិកថែទាំប្រព័ន្ធអគ្គិសនីតាមអគារ សណ្ឋាគារ រោងចក្រ ឬបើកហាងជួសជុលផ្ទាល់ខ្លួនក៏បានដែរ។ សម្រាប់ជំនាញជួសជុលរថយន្ត / មេកានិច / សំណង់ បញ្ចប់ទៅអាចធ្វើជា ជាងជួសជុលរថយន្តតាម Garage ឬក្រុមហ៊ុនលក់រថយន្តធំៗ, និងបុគ្គលិកការដ្ឋានសំណង់។ សម្រាប់សាលាដែលណែនាំមានដូចជាNPIC, វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI), វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ (KSIT)

 

៤. ផ្នែកភាសាបរទេស            

រីឯជំនាញភាសាអង់គ្លេស, ភាសាចិន ពេលប្អុនៗបញ្ចប់ទៅអាចធ្វើជា លេខាធិការ, បុគ្គលិកស្វាគមន៍ភ្ញៀវ ដែលហៅថា Receptionist, អ្នកបកប្រែ, បុគ្គលិកក្រុមហ៊ុនបរទេស ឬគ្រូបង្រៀន។សាលាដែលគួររៀនមាន ប៊ែលលធី (BELTEI), សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) ​និង​ វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIM)

លទ្ធផលប្រឡងបាក់ឌុប មិនអាចកំណត់ជោគជ័យក្នុងជីវិតយើងបានទេ។ អ្វីដែលសំខាន់បំផុតគឺ សមត្ថភាព និងជំនាញពិតប្រាកដ  ជាពិសេសការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ ចាប់ផ្តើមខិតខំប្រឹងប្រែងរៀនទាំងអស់គ្នា ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង និង​អាចជួយដល់សង្គមជាតិយើងទាំងមូលបាន!

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia