ធនាគារសហពាណិជ្ជ ក. អ (UCB) និង ធនាគារមេ E.SUN Bank នាំមកនូវពន្លឺក្តីសង្ឃឹមនៃវិស័យអប់រំនៅប្រទេសកម្ពុជាតាមរយៈពិធីបើកសម្ពោធជាផ្លូវការនៃបណ្ណាល័យនៅក្រៅប្រទេសដំបូងបង្អស់របស់ធនាគារ E.SUN
Daneth Mech•NOVEMBER 27 2026•

ធនាគារសហពាណិជ្ជ​ ក. អ (UCB) និងធនាគារមេ E.SUN Bank រួមជាមួយមូលនិធិស្ម័គ្រចិត្ត មូលនិធិសប្បុរសធម៌ និង មូលនិធិវប្បធម៍​ & អប់រំរបស់ E.SUN បានបើកសម្ពោធជាផ្លូវការនូវ “បណ្ណាល័យគ្រាប់ពូជមាស E.SUN 201 (E.SUN HOPE 201 Library)” នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានទីតាំងស្ថិតនៅសាលាបឋមសិក្សា សំបូរមាស ខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា។ នេះគឺជាបណ្ណាល័យដំបូងគេបង្អស់ដែលត្រូវបានសាងសង់ឡើងនៅក្រៅប្រទេសដែលស្ថិតនៅក្រោមគម្រោង «កម្មវិធីគ្រាប់ពូជមាសរបស់ E.SUN» ដែលបានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០០៧។

 

2

3

 

នេះជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមគ្នារបស់ធនាគារសហពាណិជ្ជ​ ក. អ (UCB) និង ធនាគារមេ E.SUN ក្នុងការយកចិត្តទុកដាក់ចំពោះវិស័យអប់រំតាមរយៈសកម្មភាពជាក់ស្តែងក្នុងការបង្កើតបរិយាកាសសិក្សា និងការអានកាន់តែប្រសើរសម្រាប់សិស្សានុសិស្សនៅប្រទេសកម្ពុជា។

ចាប់តាំងពីឆ្នាំ២០០៧ មកដល់បច្ចុប្បន្ន គម្រោង«កម្មវិធីគ្រាប់ពូជមាសរបស់ E.SUN»  បានផ្តល់ថវិកាសាងសង់បណ្ណាល័យចំនួន ២០០កន្លែងនៅតៃវ៉ាន់ដោយផ្តោតលើការលើកកម្ពស់វិស័យអប់រំនៅតំបន់ដែលខ្វះខាតធនធាន។ នៅឆ្នាំនេះធនាគារសហពាណិជ្ជ​ ក. អ (UCB)  បានចែករំលែកបទពិសោធន៍ និង ធនធានជាមួយធនាគារមេ E.SUN ដោយធ្វើការសិក្សាស្វែងយល់យ៉ាងស៊ីជម្រៅអំពីតម្រូវការក្នុងប្រទេសកម្ពុជាដើម្បីពង្រីកការបេ្តជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រវិស័យអប់រំក្រៅពីតៃវ៉ាន់ តាមរយៈការលើកកម្ពស់លការអានសៀវភៅរបស់កុមារ ហើយ កម្មវិធីនេះមានគោលបំណងពង្រីកចំណេះដឹងយ៉ាងទូលាយនិង ជម្រុញឲ្យពួកគេស្វែងយល់បន្ថែមទៀតតាមរយៈការអាន។

សាលាបឋមសិក្សាសំបូរមាស ដែលមានចម្ងាយប្រមាណ ២ម៉ោង ពីរាជធានីភ្នំពេញ បានជួបប្រទះនូវបញ្ហាប្រឈមជាច្រើនជាយូរមកហើយដូចជា ចំនួនសិស្សកើនឡើង កង្វះខាតបន្ទប់សិក្សា និងថ្លៃចំណាយអគ្គិសនីខ្ពស់។ ក្រុមការងាររបស់ធនាគារ UCB និងធនាគារ E.SUN បានចូលរួមគ្រប់ដំណាក់កាល ចាប់ពីការចុះសិក្សាទីតាំងផ្ទាល់ ការរៀបចំឈូសឆាយដី ការរៀបចំប្លង់ស្ថាបត្យកម្ម រហូតដល់ការរចនាផ្នែកខាងក្នុងដោយផ្អែកលើបរិបទអប់រំក្នុងតំបន់ និងតម្រូវការជាក់ស្តែងរបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។

បណ្ណាល័យនេះ ត្រូវបានរចនាឡើងដោយរួមបញ្ចូលគោលគំនិតអភិវឌ្ឍន៍ប្រកប​ដោយនិរន្តរភាពតាមរយៈការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ (សូឡា) ការរចនាឱ្យមានពន្លឺធម្មជាតិចេញចូលគ្រប់គ្រាន់ ខ្យល់អាកាសបរិសុទ្ធដែលជួយការពារបរិស្ថានផង និងកាត់បន្ថយការចំណាយជាប្រចាំរយៈពេលវែងដើម្បីផ្តល់នូវកន្លែងសិក្សាដែលមានផាសុកភាព និងអំណោយផលសម្រាប់​ការរៀនសូត្ររបស់សិស្សានុសិស្សផងដែរ។ នៅក្នុងកម្មពិធីសម្ពោធបណ្ណាល័យនេះ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានសម្តែងតន្ត្រី និងរបាំប្រពៃណីខ្មែរ ដើម្បីបង្ហាញពីការដឹងគុណ និងចូលរួមអបអរសាទរការបើកដំណើរការបណ្ណាល័យដែលពោរពេញដោយក្តីសង្ឃឹម។

 

4

5

 

លោក Joseph Huang ប្រធានក្រុមប្រឹក្សាភិបាលនៃ E.SUN Financial Holding Company បានមានប្រសាសន៍ថា “វិស័យអប់រំ គឺជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងជាកម្លាំងជំរុញដ៏សំខាន់ក្នុងការកសាងអនាគត”។ កម្មវិធីសម្ពោធ “បណ្ណាល័យគ្រាប់ពូជមាស E.SUN 201 (ESUN HOPE 201 Library)” នៃគម្រោង «គ្រាប់ពូជមាសរបស់ E.SUN» បានបង្កប់នូវជំនឿថា «ក្តីស្រឡាញ់មួយអាចបន្តនាំឱ្យកើតមានក្តីស្រឡាញ់ជាច្រើនទៀត» ដោយបានប្រមូលផ្តុំកម្លាំងចិត្តពីអតិថិជនបណ្ណឥណទាន E.SUN World Card និងអតិថិជនធនាគារ E.SUN ដើម្បីបណ្តុះវប្បធម៌នៃការអាន និងរួមដំណើរការលូតលាស់របស់កុមារ។

តាមរយៈសាខានៅក្រៅប្រទេសធនាគារ E.SUN បានបន្តយកចិត្តទុកដាក់ចំពោះកុមារដែលងាយរងគ្រោះ និងតម្រូវការអភិវឌ្ឍសហគមន៍ដោយផ្តោតលើវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ច ដើម្បីរួមចំណែកលើកកម្ពស់ សុខមាលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ធនាគារសហពាណិជ្ជ​ ក.អ (UCB) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ហើយបានក្លាយជាធនាគារបុត្រសម្ព័ន្ធដែលកាន់កាប់ទាំងស្រុងដោយធនាគារ E.SUN នៅឆ្នាំ២០១៧។ ក្រៅពីការពង្រីកសេវាហិរញ្ញវត្ថុ ធនាគារសហពាណិជ្ជ​ ក.អ (UCB)  បានប្រកាន់ខ្ជាប់នូវស្មារតីការតបស្នងចំពោះសង្គមយ៉ាងសកម្មនៅប្រទេសកម្ពុជា។ ក្នុងរយៈពេលកន្លងមក ​​ធនាគារបានអនុវត្តគំនិតផ្តួចផ្តើមជូនសហគមន៍រាប់បញ្ចូលទាំងការលើកកម្ពស់បរិស្ថានរស់នៅ គម្រោងជួសជុលកែលម្អ ការផ្តល់សេវាថែទាំសុខភាពជូនដល់សហគមន៍ជនបទ ការផ្តល់ជំនួយគាំទ្រដល់ វិស័យអប់រំសម្រាប់កុមារ និងការរៀបចំកម្មវិធីបរិច្ចាកឈាមជាដើម។

កិច្ចខិតខំប្រឹងប្រែងក្នុងសកម្មភាពសប្បុរធម៍ទាំងនេះ បានធ្វើទៅដល់គ្រប់​​ ២៤ខេត្តទាំងអស់ ក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមយ៉ាងសកម្មពីបុគ្គលិកស្ម័គ្រចិត្តជាច្រើនរបស់ធនាគារសហពាណិជ្ជ​ ក.អ (UCB)។ ក្នុងនោះដែរ ការរៀបចំសកម្មភាពបរិច្ចាគបានធ្វើឡើង ចំនួន៧១មណ្ឌលកុមារកំព្រា ចូលរួមសកម្មភាពបរិច្ចាកចំនួន ១៥៧លើក និងផ្តល់អត្ថប្រយោជន៍ដល់កុមារជាង ៧,៩០០នាក់ ដែលនេះជាការបង្ហាញពីការប្តេជ្ញាចិត្តក្នុងការឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់សហគមន៍។

 

6

7

 

ការបើកដំណើរការ “បណ្ណាល័យគ្រាប់ពូជមាស E.SUN 201 (E.SUN HOPE 201 Library)” នៃគម្រោង «គ្រាប់ពូជមាសរបស់ E.SUN» ដំបូងគេនៅក្រៅប្រទេសរបស់ធនាគារ​ E.SUN គឺជាសមិទ្ធផលដ៏សំខាន់មួយដែលបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងក្នុងការយកចិត្តទុកដាក់ទទួលខុសត្រូវចំពោះសង្គម។ ធនាគារសហពាណិជ្ជ​ ក.អ (UCB) នឹងបន្តប្រកាន់ខ្ជាប់នូវស្មារតី «ការតបស្នងទៅកាន់សង្គមវិញ» រួមគ្នាជាមួយធនាគារមេ E.SUN និងដៃគូអាជីវកម្មពាក់ព័ន្ធនានាដើម្បីវិនិយោគលើវិស័យអប់រំ វិស័យសុខាភិបាល និងសង្គមកិច្ច។

តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ ធនាគារសហពាណិជ្ជ​ ក.អ (UCB) សង្ឃឹមថានឹងអាចគាំទ្រដល់កុមារកម្ពុជាកាន់តែច្រើនថែមទៀតដើម្បីឱ្យមានការលូតលាស់ប្រកបដោយសុខុមាលភាពល្អទទួលបានឱកាសសម្រេចក្តីស្រមៃរបស់ខ្លួនដោយទំនុកចិត្តនិងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការរួមចំណែកជម្រុញការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។

 

8

910

UCB携手母公司玉山银行点亮柬埔寨教育希望 首座海外黄金种子图书馆正式启用

Union Commercial Bank(UCB)携手母行玉山银行、玉山志工基金会及玉山文教基金会,于11月19日在柬埔寨磅清扬省Sombou Meas Primary School正式启用第201座玉山黄金种子图书馆(HOPE 201),这也是玉山黄金种子计划自2007年推动以来,首座于海外捐建的图书馆,象征UCB与玉山共同将教育关怀付诸行动,为柬埔寨学童创造更优质的学习与阅读环境。

玉山黄金种子计划自2007年推动至今,已在台湾捐建200座图书馆,长期致力于改善教育资源相对缺乏地区的学习环境。今年,UCB结合母行的公益资源与经验,深入了解柬埔寨在地教育需求,将这份对教育的承诺延伸至柬埔寨,让更多孩子透过阅读开拓视野、探索未来。

距离金边约两小时车程的Sombou Meas Primary School,长期面临学生人数众多、校舍空间不足及电力成本高昂等挑战。UCB与玉山团队从校园踏查、选址整地、建筑规划至内部空间设计,依据当地教育环境与师生实际需求打造图书馆,并融入永续理念,透过太阳能发电、自然采光及通风设计,兼顾环境友善与长期营运需求,为学童营造明亮、舒适的学习空间。启用典礼上,师生们以柬埔寨传统音乐及舞蹈表达感谢,共同见证这座承载教育希望的图书馆正式启用。

玉山金控董事长黄男州表示,教育是国家发展的基石,也是改变未来的重要力量。玉山黄金种子计划传递「一份爱,牵引更多的爱」的信念,汇集世界卡贵宾与玉山的力量,深耕阅读教育、陪伴孩子成长,并透过海外分支据点的力量,持续关注弱势儿童与社区发展需求,期望透过教育、医疗及社会关怀,守护孩子健康成长、促进在地发展。

UCB自1994年成立,2017年成为玉山银行全资子公司,在拓展金融服务的同时,亦长期投入柬埔寨社会公益。多年来,UCB持续推动育幼院关怀与修缮、偏乡义诊、学童教育支持及志工捐血等活动,公益足迹遍及柬埔寨24个省份,超过半数员工曾参与志工服务。其中,育幼院关怀计划已累计走访71间育幼院、完成157次捐赠,惠及超过7,900人次院童,透过实际行动回应在地社会需求。

首座海外黄金种子图书馆的启用,是UCB长期深耕柬埔寨、实践企业社会责任的重要里程碑。UCB将持续秉持「取之于社会,用之于社会」的精神,携手母行及各界伙伴,投入教育、医疗与社会关怀,陪伴更多柬埔寨孩子健康成长、勇敢追梦,为柬埔寨的永续发展贡献力量。

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia