កុមារប្រមាណ ១២០០ នាក់របស់ UCMAS កម្ពុជាចូលរួមការប្រឡងថ្នាក់ជាតិលើកទី៨ ឆ្នាំ ២០២៦

នៅថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ ២០២៦ កម្មវិធី UCMAS កម្ពុជា បានរៀបចំការប្រឡងថ្នាក់ជាតិកម្មវិធី UCMAS លើកទី៨ របស់ខ្លួន នៅ ដឹព្រមៀ សេនធ័រ សែនសុខ រយៈពេល១ថ្ងៃពេញ ក្នុងគោលបំណងជ្រើសរើសកុមារកម្ពុជាឆ្នើមជ័យលាភី គិតលេខរហ័ស ទៅប្រឡងកម្មវិធីប្រកួតគិតលេខរហ័សថ្នាក់អន្តរជាតិ UCMAS INTERNATIONAL COMPETITION 2025 នៅក្នុងប្រទេសស្រីលង្កា នៅថ្ងៃទី ១២-១៣ ខែធ្នូ ឆ្នាំ ២០២៦ ខាងមុខនេះ។

2

កម្មវិធីនេះត្រូវបានចូលរួមជាអធិបតីភាពពី ឯកឧត្តម ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា,លោក Wong Zhu Ying អ្នកគ្រប់គ្រងទូទៅ UCMAS អន្តរជាតិ, លោកស្រី ហេង រចនា អគ្គនាយិកាគ្រប់គ្រងទូទៅ UCMAS កម្ពុជា , ម្ចាស់អាជ្ញាប័ណ្ណ ប្រធានសាខា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និង អាណាព្យាបាលសិស្សមកពីគ្រប់សាខាទូទាំងប្រទេសកម្ពុជា។

3

១១

ក្នុងឱកាសនោះដែរ គណៈអធីបតី និង ភ្ញៀវកត្តិយសក៏បានធ្វើការសំណេះសំណាលទៅកាន់ អង្គពិធីទាំងមូលដោយបានលើកឡើងថា៖ កម្មវិធីប្រឡងថ្នាក់ជាតិកម្មវិធី UCMAS កម្ពុជាលើកទី៨ គឺពិតជាកម្មវិធីប្រកួតប្រជែងធំបំផុតប្រចាំឆ្នាំ ២០២៦ ដែលកម្មវិធី UCMAS កម្ពុជាប្រមូលផ្តុំជាកុមារឆ្លាតវៃមកពីទូទាំងប្រទេសដែលមានសរុបទាំងអស់ប្រមាណ ១២០០ នាក់ ដើម្បីឱ្យពួកបានបញ្ចេញសមត្ថភាពគណនាលេខលើ ២ វិញ្ញាសា គឺ វិញ្ញាសាសរសេរ និង វិញ្ញាសាមើល ដោយមានការបែងចែកជា ១១ កម្រិតសិក្សាផ្សេងៗគ្នា ។ កម្មវិធីប្រឡងនេះគឺដើម្បីបំផុសគំនិតដល់សិស្សានុសិស្សទាំងអស់ឱ្យបានដឹងថា ពួកគេមិនត្រឹមជាបេក្ខជនប្រឡងតែពួកគេគឺជាអនាគតនៃអ្នកដឹកនាំដែលមានភាពក្លាហានដ៏អស្ចា្ររ្យ ព្រោះតែកុមារ UCMAS ទាំងអស់គឺជាកុមារឆ្លាតវៃពោរពេញដោយសមត្ថភាព។

១០

45

សម្រាប់សិស្សចូលរួមប្រឡងកម្មវិធីនេះនឹងទទួលបានបទពិសោធន៍ថ្មីជាមួយការកម្មវិធីប្រឡងខ្នាតធំលំដាប់ស្តង់ដារ ជាពិសេសក៏ទទួលបាននូវវិញ្ញាបនបត្រពានរង្វាន់មេដាយជាមួយនឹងរង្វាន់ទឹកប្រាក់ផងដែរ។

67

គួររំលឹកផងដែរថា កាលពីឆ្នាំ២០២៤ កុមារ UCMAS កម្ពុជាចំនួន ៦ នាក់បានទទួលជ័យលាភីចំណាត់ថ្នាក់ Champion ពីកម្មវិធី UCMAS International Competition ដែលជាក្តីមោទនភាពបំផុតសម្រាប់កម្ពុជា ។ សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ចុះឈ្មោះប្រឡងសម្រាប់កូនៗអាចទំនាក់ទំនងសាខាដែលសិស្សកំពុងសិក្សាដើម្បីទទួលព័ត៌មានលម្អិតពីកម្មវីធប្រឡងថ្នាក់អន្តរជាតិ ។

9

បន្ថែមពីនេះផងដែរ គណៈអធិបតី និងគណៈគ្រប់គ្រងសាលា ក៏បានជូនពរបេក្ខជនប្រឡងទាំងអស់ ឱ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា និងបានធ្វើការថ្លែងអំណរគុណចំពោះម្ចាស់សាខា ដៃគូរសហការ លោកគ្រូ អ្នកគ្រូ និង អាណាព្យាបាលសិស្ស ទាំងអស់ដែលតែងតែគាំទ្រកម្មវិធី UCMAS និងតែងតែជម្រុញនឹងលើកទឹកចិត្តកូនៗសម្រាប់ការសិក្សារបស់ពួកគេ។ ដោយឡែកសម្រាប់បងប្អូនដែលមានកូនតូចៗនឹងមានចំណាប់អារម្មណ៍ចុះឈ្មោះជាកម្មវិធី UCMAS កម្ពុជាអាចទំនាក់ទំនងសាខាជិតតំបន់លោកអ្នករស់នៅរឺតាមលេខទូរសព្ទ័ 012 21 38 86/ 015 39 40 43 ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia