ធនាគារ សហពាណិជ្ជ ក.អ (UCB) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ E.SUN នៅប្រទេសតៃវ៉ាន់ ដាក់ឲ្យដំណើរការជាផ្លូវការនូវប័ណ្ណឥណទាន UCB Visa Infinite នៅកម្ពុជា។ ប័ណ្ណថ្មីនេះត្រូវបានរចនាឡើងដើម្បីផ្តល់ជូនអតិថិជនលំដាប់ខ្ពស់នូវសេវាកម្មហិរញ្ញវត្ថុកម្រិតខ្ពស់ ដែលជាការចូលរួមចំណែកដល់សង្គម ប័ណ្ណថ្មីនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តពីរយ៉ាងរបស់ធនាគារ UCB ចំពោះឧត្តមភាព និងការទទួលខុសត្រូវ។
ប័ណ្ណឥណទាន UCB Visa Infinite គឺជាប័ណ្ណសំរាប់អតិថិជនដែលអញ្ជើញឲ្យចូលរួមតែប៉ុណ្ណោះ ហើយបង្កើតឡើងសម្រាប់តែអតិថិជនលំដាប់ខ្ពស់ដែលកំពុងស្វែងរកឯកសិទ្ឋិសេវាធនាគារប្រណិត។ ដោយបំផុសគំនិតនូវភាពអស្ចារ្យល្អឯកនៃប្រាសាទអង្គរវត្ត ប័ណ្ណនេះមានការរចនាពណ៌ខ្មៅ និងពណ៌មាសដ៏ប្រណិត ដែលតំណាងឱ្យទំនុកចិត្ត និងសមិទ្ធផល ប័ណ្ណនេះបង្កើតឡើងសម្រាប់អតិថិជនពិសេស ដែលរំពឹងច្រើនពីការធ្វើដំណើរ។

ប័ណ្ណនេះ ជួយជំរុញការទិញឲ្យកាន់តែប្រសើរឡើង ទាំងប្រតិបត្តិការក្នុងស្រុក និងអន្តរជាតិ ដោយរលូន។ ម្ចាស់ប័ណ្ណអាចរីករាយនឹងការចូលប្រើប្រាស់ Plaza Premium Lounges ដោយមិនកំណត់នៅទូទាំងពិភពលោក នឹងទទួលបានប្រាក់ត្រឡប់វិញរហូតដល់ 1.3% លើការ ចំណាយនៅបរទេស និង 0.5% លើការចំណាយក្នុងស្រុក។

មានធានារ៉ាប់រងការធ្វើដំណើរដោយឥតគិតថ្លៃរហូតដល់ 1 លានដុល្លារអាមេរិក ដែលជាការផ្តល់ជូននូវភាពស្ងប់សុខផ្លូវចិត្តបន្ថែម នៅរាល់ជើងហោះហើរ ឬស្នាក់នៅសណ្ឋាគារ គ្រាន់តែលោកអ្នកទូទាត់ជាមួយប័ណ្ណ UCB Visa Infinite។

លើសពីឯកសិទ្ធិធ្វើដំណើរពិសេស ប័ណ្ណឥណទាន UCB Visa Infinite ក៏ផ្តល់ជូននូវសេវាកម្មធនាគារលំដាប់ខ្ពស់ដ៏ប្រណិត។ ម្ចាស់ប័ណ្ណនឹងទទួលបានអត្ថប្រយោជន៍ពីក្រុមសេវាកម្មប័ណ្ណមួយទល់នឹងមួយ (one-on-one service) ជាមួយនឹងការដោះស្រាយជាអាទិភាពដោយផ្តល់ជូននូវការគាំទ្ររហ័ស និងមានប្រសិទ្ធភាពខ្ពស់ និងសេវាកម្ម VIP នៅតាមសាខាធនាគារ UCB ដែលធានាថាបានទទួលនូវសេវាកម្មដោយការយកចិត្តទុកដាក់ខ្ពស់ និងរលូននៅគ្រប់ចំណុចទាំងអស់។

ក្រៅពីអត្ថប្រយោជន៍ពិសេស ប័ណ្ណនេះឆ្លុះបញ្ចាំងពីទស្សនៈធនាគារដែលផ្តោតលើគោលបំណង និងការប្តេជ្ញាចិត្តដល់គម្រោង ESG របស់ ធនាគារ UCB។ UCB នឹងបែងចែក 0.1% នៃការចំណាយរបស់ប័ណ្ណក្នុងការផ្តួចផ្តើមសប្បុរសធម៌ ដោយជឿជាក់ថា សកម្មភាពហិរញ្ញវត្ថុប្រចាំថ្ងៃអាចមានប្រយោជន៍ដោយផ្ទាល់ដល់សង្គម និងមានន័យបំផុត។ ធនាគារបន្តគាំទ្រកម្មវិធីសុខុមាលភាព និងការអប់រំកុមារនៅក្នុងប្រទេសកម្ពុជា រួមទាំងសេវាផ្សព្វផ្សាយផ្នែកវេជ្ជសាស្រ្ត ការប្រកួតសិល្បៈកុមារ ការបរិច្ចាគដល់មណ្ឌលកុមារកំព្រា និងគម្រោងជួសជុលអគារ ដោយបានជួយដល់កុមារជាង 6,000 នាក់រហូតមកដល់បច្ចុប្បន្ន។ អតិថិជនពិសេសដែលកំពុងស្វែងរកប័ណ្ណឥណទានដែលរួមបញ្ចូលនូវកិត្យានុភាព ហើយមានបំណងចង់បានប័ណ្ណនេះ សូមអញ្ជើញទំនាក់ទំនងសាខាធនាគារ UCB ទូទាំងប្រទេស ដើម្បីស្វែងយល់បន្ថែម និងចាប់ផ្តើមប្រើប្រាស់ប័ណ្ណ Infinite ដើម្បីឆ្ពោះទៅរករបៀបរស់នៅកាន់តែប្រសើរ។

អំពីធនាគារ Union Commercial Bank (Cambodia) Plc
ធនាគារ Union Commercial Bank (Cambodia) Plc គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន E.SUN Financial Holding របស់ប្រទេសតៃវ៉ាន់។ ធនាគារ UCB ផ្តល់សេវាកម្មធនាគារដ៏ទូលំទូលាយនៅក្នុងប្រទេសកម្ពុជា រួមទាំងធនាគារសាជីវកម្ម ធនាគារលក់រាយ សេវាកម្មប័ណ្ណឥណទាន និងដំណោះស្រាយហិរញ្ញវត្ថុឆ្លងដែន។ ធនាគារប្តេជ្ញាចិត្តធ្វើជាធនាគារដែលមានទំនួលខុសត្រូវ នវានុវត្តន៍ផ្តោតលើអតិថិជន និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយបង្កើតគុណតម្លៃរយៈពេលវែងសម្រាប់អតិថិជន សហគមន៍ និងភាគីពាក់ព័ន្ធ។
UCB Launches Visa Infinite Credit Card in Cambodia
Union Commercial Bank (Cambodia) Plc (UCB), a subsidiary of E.SUN Bank in Taiwan, has officially launched the UCB Visa Infinite Credit Card in Cambodia. Designed to provide premium customers with elevated financial services while contributing to society, the new card reflects UCB’s dual commitment to excellence and responsibility.
The UCB Visa Infinite Credit Card is an invitation-only card crafted for distinguished customers seeking refined banking privileges. Inspired by the timeless grandeur of Angkor Wat, the card features a refined black-and-gold design symbolizing confidence and achievement, created for those who expect more from every journey.
The card offers enhanced purchasing power and seamless domestic and international transactions. Cardholders enjoy unlimited access to Plaza Premium airport lounges worldwide, overseas cashback of up to 1.3%, and 0.5% cashback on domestic spending. Complimentary travel insurance coverage of up to USD 1 million provides added peace of mind when flights or hotel accommodations are paid with the UCB card.
In addition to premium travel privileges, the UCB Visa Infinite Credit Card delivers refined premium banking services. Cardholders benefit from a dedicated one-on-one card service team for personalized support, an exclusive premium customer hotline with priority handling, and VIP concierge services at UCB branches, ensuring attentive and seamless service at every touchpoint.
Beyond premium benefits, the card reflects UCB’s purpose-driven banking philosophy and ESG commitment. UCB will contribute 0.1% of card spending to charitable initiatives, reinforcing the belief that everyday financial activities can create meaningful social impact. The bank continues to support child welfare and education programs in Cambodia, including medical outreach services, children’s art competitions, orphanage donations, and facility renovation projects, having positively impacted more than 6,000 children to date.
Distinguished customers seeking a credit card that combines prestige, performance, and purpose are invited to contact UCB branches nationwide to learn more and begin their infinite journey toward a better lifestyle.
About Union Commercial Bank (Cambodia) Plc
Union Commercial Bank (Cambodia) Plc is a subsidiary of E.SUN Financial Holding of Taiwan. UCB provides comprehensive banking services in Cambodia, including corporate banking, retail banking, credit card services, and cross-border financial solutions. The bank is committed to responsible banking, customer-centric innovation, and sustainable development, creating long-term value for customers, communities, and stakeholders.


