ទុកក៏មិនចំណេញ ដកចេញក៏មិនខាត! មនុស្ស៤ប្រភេទ គួរទាត់ចេញពីជីវិត បើទុកនាំតែបំពុលដល់អ្នក
Toeuy HongJUNE 9 20241.7 K views

 គេថាការរាប់អានមនុស្សពិតជាជៈឥទ្ធិពលខ្លាំងដល់ជីវិតរបស់អ្នកពោលគឺបើអ្នកដើរជាមួយមនុស្សល្អ ជីវិតអ្នកនឹងផ្លាស់ប្ដូររីកចម្រើនទៅរកភាពល្អប្រសើរ តែបើដើរជាមួយមនុស្សមិនល្អជីវិតអ្នកអាចនឹងកាន់តែធ្លាក់ដុនដាបថែមទៀត។

ទាក់ទងនឹងការរាប់អានមនុស្ស ថ្ងៃនេះ Business Cambodia សូមបង្ហាញពីមនុស្សទាំង៤ប្រភេទដែលអ្នកគួរគិតដកចេញពីជីវិតព្រោះបើទុកនាំតែបំពុលដល់ជីវិតរបស់អ្នក។

. មនុស្សដែលតែងតែរិះគនអ្នក

 តើអ្នកធ្លាប់នៅក្នុងទំនាក់ទំនងមួយដែលត្រូវបានគេវាយតម្លៃនិងរិះគនមិនថាអ្នកធ្វីអ្វីនោះទេ? ការរិះគនគឺខុសពីការផ្ដល់យោបល់ប្រសិនបើនៅក្នុងទំនាក់ទំនងមួយដែលអ្នកត្រូវបានគេរិះគនគ្រប់ជំហានវាធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងសង្គមនិងផ្ទាល់ខ្លួន។ បើនៅក្នុងទំនាក់ទំនងស្នេហាវិញមនុស្សបែបនេះគឺជាចង់គ្រប់គ្រងអ្នកទាំងអស់ពោលគឺអ្នកធ្វើអ្វីក៏គេទើសដែរ។ ដូច្នេះបើកំពុងស្ថិតនៅក្នុងទំនាក់ទំនងបែបនេះ អ្នកគួរដើរចេញបើអ្នកពិតជាធុញទ្រាន់។

. មនុស្សដែលខឹងហើយគុំ

 នៅក្នុងទំនាក់ទំនងខ្លះ អ្នកអាចនឹងជួបដៃគូដែលមានការអន់ចិត្តឬក៏ខឹងអ្នកប៉ុន្ដែគេមិនប្រាប់អ្នកចំៗថាអ្នកធ្វើអ្វីខុសចំពោះគេទើបគេខឹងឬអន់ចិត្តនោះទេ។ លើសពីនេះគេតែងតែនិយាយថា” ខ្ញុំមិនអីទេ” តែជាក់ស្ដែងក្នុងចិត្តគេខឹង គេអន់ចិត្តគេគុំលាក់ទុកក្នុងចិត្ត។ ក្នុងករណីនេះបើគេមិនដែលប្រាប់អ្នកត្រង់ៗហើយលាក់ទុកក្នុងចិត្តថ្ងៃណាមួយគេនឹងដើរចេញពីអ្នក។ មនុស្សបែបនេះបើអ្នកមិនពេញចិត្តអ្នកក៏អាចកាត់ទំនាក់ទំនងបាន។

. មនុស្សដែលច្រណែនឈ្នានីសអ្នក

 បើអ្នកជួបមនុស្សប្រភេទនេះអ្នកនឹងមានអារម្មណ៍ថាគេនិងអ្នកគឺជាដៃគូប្រកួតប្រជែងគ្រប់កាលៈទេសៈ។ យើងអាចនិយាយបានថាមនុស្សប្រភេទនេះគឺជាមនុស្សដែលតែងតែច្រណែនឈ្នានីសអ្នកគ្រប់ជំហានហើយតែងតែចង់បំផ្លាញអ្នកគ្រប់ពេល។ ជាក់ស្ដែងបើនៅកន្លែងធ្វើការគេតែងតែរករឿងធ្វើឲ្យអ្នកមិនបានសុខឡើយ។

. មនុស្សដែលមិនជួយដោះស្រាយបញ្ហា

 អ្នកអាចនឹងជួបមនុស្សនេះដោយមើលទៅគឺប្រៀបដូចជាមនុស្សអាត្មានិយម។ ជាក់ស្ដែងពេលមានបញ្ហាអ្វីក្នុងក្រុមដែលត្រូវដោះស្រាយជុំគ្នា មនុស្សប្រភេទនេះមិនដែលជួយរកគំនិតនិងពិភាក្សារកដំណោះស្រាយឡើយ។ ប្រសិនបើអ្នកជួបមនុស្សប្រភេទនេះអ្នកច្បាស់ជាក្ដៅក្រហាយហើយទំនាក់ទំនងអ្នកនឹងគេមិនងាយបានយូរទេ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia