ត្រៀម! ក្រសួង និងក្រុមហ៊ុនឯកជន ស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន២
Bunthoeun KoemMARCH 3 20262.1 K views

គម្រោងតំបន់សេដ្ឋកិច្ចថ្មីចំនួន ២ នឹងលេចរូបរាងឡើងនៅក្នុងរាជធានីភ្នំពេញក្នុងពេលឆាប់ៗខាងមុខ ខណៈគម្រោងទាំងពីរនេះត្រូវបានស្នើសុំវិនិយោគដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចំនួន ១ គម្រោង និងក្រុមហ៊ុន អម្រឹតា ឌីវេឡុបម៉ិន ឯ.ក ចំនួន ១ គម្រោង។

 

យោងតាមការចុះផ្សាយដោយគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំ “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី២ នៅក្នុងឆ្នាំ២០២៦ ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំង ២ ខាងលើ។ ដោយកិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលសាលារាជធានីភ្នំពេញ។

 

644001320 122259338858248245 4332153807326102050 N

 

តាមការបញ្ជាក់ពីគណៈកម្មាធិការវិនិយោគកម្ពុជា គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងពីរនេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការស្រូបយកគម្រោងវិនិយោគ ដោយផ្តោតសំខាន់លើបច្ចេកវិទ្យាឌីជីថល និងផ្តោតលើការប្រមូលផ្តុំការកែច្នៃកសិ-ឧស្សាហកម្ម ចំណីអាហារ ការវេចខ្ចប់ និង R&D

 

644898633 122259338942248245 7665359229134273777 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia