ទីក្រុងរណប ២ នេះ នឹងធ្វើឲ្យខេត្ដកណ្ដាលកាន់តែរីកចម្រើន និងទំនើបជាងមុន
Bunthoeun KoemMAY 15 202610 views

ខេត្តកណ្តាលនាពេលបច្ចុប្បន្ន កំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងគំហុក ដោយសារភូមិសាស្ត្រដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញ។ ហើយខេត្ដមួយនេះក៏នឹងរីកចម្រើន និងទំនើបខ្លាំងជាងមុន ស្របពេលទីក្រុងរណបពីរនេះកំពុងចាប់ផ្ដើមលេចរូបរាងឡើង។ ដោយទីក្រុងរណបទាំងពីរនោះរួមមាន៖

 

១. ទីក្រុងរណបមេគង្គឃី

 

គម្រោងទីក្រុងរណបមេគង្គឃី ត្រូវបានបើកដំណើរការសាងសង់កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ខណៈគម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុនធីភី ម៉ូរ៉ាល់ គ្រុប (TP Moral Group) ដែលជាទីក្រុងរណបថ្មី១នៅតំបន់អរិយក្សក្រ។

 

តាមការបញ្ជាក់ពីក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប គម្រោងទីក្រុងមេគង្គឃី នេះមានទំហំ ២១០ ហិកតា មានទីតាំងស្ថិតនៅតាមបណ្ដោយមាត់ទន្លេមេគង្គ ក្នុងភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។ ដោយក្នុងនោះផ្ទៃដី ១៤០ ហិកតានៃគម្រោងទាំងមូល ក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍន៍ជាអគារពាណិជ្ជកម្ម ផ្សារទំនើប មណ្ឌលអប់រំ មណ្ឌលទេសចរណ៍ និងសណ្ឋាគារស្ដង់ដារអន្ដរជាតិជាដើម។ ដោយឡែកផ្ទៃដីចំនួន ៧០ ហិកតាទៀតក្រុមហ៊ុននឹងអភិវឌ្ឍន៍សេដ្ឋារចនាសម្ព័ន្ធដូជា ផ្លូវ សួនច្បារសាធារណៈ កន្លែងហាត់ប្រាណ និងរៀបចំតំបន់សួនច្បារបៃតង​តាមដងទន្លេដ៏ធំទូលាយផងដែរ។

 

470592138 584468271052345 4567308441249664133 N

 

២. ទីក្រុងរណប TIA

 

ទីក្រុងរណប TIA City គឺជាសហគមន៍រស់នៅដ៏ធំនិងទំនើប អភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ មានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ក្បែរនឹងអាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលទើបនឹងបើកដំណើរការកាលពីដើមខែកញ្ញា ឆ្នាំ២០២៥នេះ។ 

 

តាមការបញ្ជាក់ពីក្រុមហ៊ុនក៏បានរៀបចំទំហំដី ៥,០០០ ហិកតា កំណត់ទុកសម្រាប់តំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាការអភិវឌ្ឍលំនៅឋាន និងពាណិជ្ជកម្ម ភស្តុភារកម្ម និងឧស្សាហកម្មផលិតកម្មផ្សេងៗទៀត។ ហើយបច្ចុប្បន្នក្រុមហ៊ុនបានកំពុងអភិវឌ្ឍន៍គម្រោងលំនៅឋានជាច្រើនប្រភេទ អគារពាណិជ្ជកម្មទំនើប និង Showroom សម្រាប់ជួលផងដែរ។ សម្រាប់អ្នកដែលចង់ទិញលំនៅឋាន ឬអគារពាណិជ្ជកម្មសូមទំនាក់ទំនងទៅលេខទូរស័ព្ទ: 087 888 501៕ 

 

 Photo 2026 05 12 10 47 38

690606265 122317430696176108 370201168169298208 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia