រីកមុខមាត់ណាស់! ខេត្ដ ២ នេះទទួលបានគម្រោងវិនិយោគថ្មីតម្លៃសរុបជិត ៥០០ លានដុល្លារ
Bunthoeun KoemMARCH 21 2026519 views

ជាដំណឹងរីករាយសម្រាប់អ្នកខេត្ដក្រចេះ និងខេត្ដតាកែវ ខណៈខេត្ដកំពុងមានសក្ដានុពលទាំង ២ នេះ ទទួលបានគម្រោងវិនិយោគថ្មីដែលមានតម្លៃសរុបជិត ៥០០ លានដុល្លារ នឹងអាចបង្កើតឱកាសការងាររាប់ពាន់កន្លែងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ។ យោងតាមការចេញផ្សាយរបស់គណៈកម្មាធិការវិនិយោគកម្ពុជា​គម្រោងវិនិយោគទាំងនោះរួមមាន៖

 

១. ខេត្ដក្រចេះ

 

ក្រុមហ៊ុន ញូ ខនធីណិន (ខេមបូឌា) ថាយអឺរ ឯ.ក (New Continent (Cambodia) Tire CO., LTD.) បានបោះទុនវិនិយោគចំនួន ៤៥០ លានដុល្លារ បង្កើតរោងចក្រផលិតសំ​បកកង់រថយន្ត និងពោះវៀនកង់ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល នៃខេត្ដក្រចេះ។ នៅពេលបើកដំណើរការ ក៏នឹងអាចបង្កើតឱកាសការងារបានចំនួន ៣ ០០០ កន្លែងជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ថែមទៀតផង។

 

សូមបញ្ជាក់ផងដែរថា គម្រោងវិនិយោគនេះគឺជាគម្រោងរោងចក្រផលិតសំបកកង់រថយន្តទី៣ហើយដែលបានមកបោះទីតាំងវិនិយោគនៅខេត្តក្រចេះ ហើយក៏ជារោងចក្រផលិតសំបកកង់រថយន្តទី៨ ដែលបានមកបោះទីតាំងវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា។

 

653714175 122262206846248245 8362853724352011226 N

 

២. ខេត្ដតាកែវ

 

សម្រាបខេត្ដតាកែវវិញថ្មីៗនេះ ក្រុមហ៊ុន អូរៀន ហុងដា អ៊ិនដាសស្ទ្រៀល (ខេមបូឌា) ឯ.ក (ORIENT HONDA INDUSTRIAL (CAMBODIA) CO.,LTD.) បានសម្រេចបោះទុនចំនួន ៤៦.៣ លានដុល្លារ បង្កើតរោចក្រជ្រលក់ពណ៌ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំឈូក ឃុំត្រឡាច និងភូមិត្រពាំងជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្ដតាកែវ។ នៅពេលបើកដំណើរការរោងចក្រខាងលើក៏នឹងបង្កើតឱកាសការងារបានចំនួន ៣៣០ កន្លែងផងដែរ៕

 

653094743 122261846144248245 3816935578392727101 N (1)653700202 122261846114248245 4904642137880814767 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia