មិនមែនភ្នំពេញឬស្វាយរៀង! តែខេត្ដ២នេះទទួលបានគម្រោងវិនិយោគច្រើនជាងគេសម្រាប់ខែទី១នៃឆ្នាំ២០២៦
Bunthoeun KoemFEBRUARY 11 20261.3 K views

នៅក្នុងខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ៤៣ មានទុនិយោគសរុប ៧៥២ លានដុល្លារ និងអាចបង្កើតឱកាសការងារបានចំនួន ២៣ ០០០ កន្លែងជូនប្រជាពលរដ្ឋផងដែរ។ យ៉ាងក្នុងចំណោមគម្រោងទាំងអស់នេះ គឺខេត្ដកំពង់ស្ពឺ និងខេត្ដកណ្ដាលទទួលបានគម្រោងវិនិយោគច្រើនជាងគេ។ 

 

យោងតាមរបាយការណ៍របស់គណៈកម្មាធិការវិនិយោគកម្ពុជាបានឲ្យដឹងថា ខេត្ដកំពង់ស្ពឺទទួលបាន ១៣ គម្រោង ខេត្ដកណ្ដាល ១០ គម្រោង ខេត្ដតាកែវ ៤ គម្រោង ខេត្ដស្វាយរៀង ៣ គម្រោង  រាជធានីភ្នំពេញ ២ គម្រោង ខេត្ដកំពត ២ គម្រោង ខេត្ដកំពង់ឆ្នាំង ២ គម្រោង ខេត្ដបាត់ដំបង ២​ គម្រោង ខេត្ដកោះកុង ១ គម្រោង ខេត្ដមណ្ឌលគិរី ១ គម្រោង ខេត្ដព្រះសីហនុ ១ គម្រោង ខេត្ដកែប ១ គម្រោង និងខេត្ដកំពង់ចាម ១ គម្រោង។

 

តាមការបញ្ជាក់ ក្នុងខែមករា ឆ្នាំ២០២៦ នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការថយចុះចំនួន ២៥គម្រោង ស្មើនឹងប្រមាណ ៣៧% ខណៈទំហំទុន វិនិយោគមានការកើនឡើងប្រមាណ ៣.៤លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ០,៤៥% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៥។

 

យ៉ាងណាមិញ ជាការកត់សម្គាល់ ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគ កម្ពុជាបានចុះបញ្ជីតម្រោងវិនិយោគធំៗមួយចំនួនដូចជា គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣តំបន់ ក្នុងទំហំទុនវិនិយោគដល់ទៅ ២៦០លានដុល្លារ និងគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិត អគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្គាវ៉ាត់ ក្នុងទំហំទុនវិនិយោគប្រមាណ ២០០លានដុល្លារ៕ 

 

629923667 122256007142248245 4707107316640493851 N (1)

629278536 122256007136248245 6757878956363040773 N

630691871 122256007172248245 5527910415877130915 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia