ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា» ដល់បុគ្គលវ័យក្មេង ២ រូបគឺលោក ពៅ គឹមថង និងលោក ឡាវ ជៀហាវ។ ដោយការត្រាស់បង្គាប់ផ្ដល់គោរមងារនេះ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
១. ឧកញ៉ា ពៅ គឹមថង
លោកឧកញ៉ា ពៅ គឹមថង ត្រូវត្រាស់បង្គាប់ផ្ដល់គោរមងារឧកញ៉ានេះ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៧២៦/៧០៤ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។


២. ឧកញ៉ា ឡាវ ជៀហាវ
ឧកញ៉ា ឡាវ ជៀហាវ ត្រូវបានត្រាស់បង្គាប់ផ្ដល់គោរមងារឧកញ៉ានេះ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥២៦/៥៤៤ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី៕


