ក្រុមហ៊ុនចំនួន ២ ជ្រើសយកខេត្ដ ១ នេះសង់សណ្ឋាគារផ្កាយ៥ ដែលមានទុនសរុបជាង ៣៦០ លានដុល្លារ
Bunthoeun KoemMAY 11 202612 views

ខេត្ដស្វាយរៀងបានក្លាយជាមេដែកមួយស្រួបយកគម្រោងវិនិយោគសាងសង់រោងចក្រវាយនភណ្ឌជាច្រើន។ យ៉ាងណាក្រៅពីគម្រោងទាំងនោះ ខេត្ដដ៏មានសក្ដានុពលនេះ ក៏ទទួលបានគម្រោងវិនិយោគសាងសង់សណ្ឋាគារទំនើបៗផងដែរ។ ជាក់ស្ដែងមានក្រុមហ៊ុនចំនួន ២ បានបោះទុនវិនិយោគសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ដែលមានទុនវិនិយោគសរុបជាង ៣៦០ លានដុល្លារ និង ឱកាសការងារបានរាប់ពាន់កន្លែងជូនដល់ប្រជាពលរដ្ឋផងដែរ។ ដោយសណ្ឋាគារទាំងនោះមានដូចជា៖ 

 

១. សណ្ឋាគារ YUNYA Hotel

 

កាលពីកន្លងទៅនេះ ក្រុមហ៊ុន YUNYA Hotel Co., Ltd. ដែលជាក្រុមហ៊ុនចិនបានប្រកាសពីការវិនិយោគដ៏ធំមួយក្រោមទុនវិនិយោគជាង ៦០លានដុល្លារ ដើម្បីសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ដ៏ប្រណិត ដែលមានទីតាំងស្ថិតនៅភូមិថាញ់ញ៉ាន ឃុំបាទី ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ សណ្ឋាគារនេះមានបន្ទប់សរុប ២៨០ បន្ទប់ និងអាចបង្កើតឱកាសការងារជាង ៥០០ កន្លែង នៅពេលបើកដំណើរការផងដែរ។

 

២. សណ្ឋាគារ PENINSULA IMPERIAL PALACE RESORT HOTEL

 

ក្រុមហ៊ុនក្រុមហ៊ុន ផឹនីនសូឡឺ អ៊ីមភៀរៀល ភែលេស រីសត ហូថេល ឯ.ក (PENINSULA IMPERIAL PALACE RESORT HOTEL CO., LTD.) បានបោះទុនប្រមាណ ៣០០ លានដុល្លារ ដើម្បីវិនិយោគសាងសង់និងធ្វើអាជីវកម្មសណ្ឋាគារលំបាក់ផ្កាយ៥ របស់ខ្លួននៅខេត្ដស្វាយរៀង។ គម្រោងសណ្ឋាគារថ្មីនេះទីតាំងស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត សាងសង់ឡើងមានចំនួន ១ ៣៤១ បន្ទប់ និងអាចបង្កើតឱកាសការងារបានចំនួន ២ ០៦០ នាក់នៅពេលបើកដំណើរការផងដែរ៕ 

 

675916583 122268801026248245 6813256545219207125 N

680236571 122268801068248245 1035316052776458560 N

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia