លុយតិចក៏អាចសន្សំបាន! គ្រឹះស្ថានហិរញ្ញវត្ថុធំៗ២នេះ ហ៊ានឲ្យការប្រាក់សន្សំខ្ពស់បំផុត ឲ្យពលរដ្ឋសម្រេចក្ដីស្រមៃ
Toeuy HongMAY 29 20269 views

ការដាក់ប្រាក់សន្សំនៅធនាគារ មិនមែនទាល់តែអ្នកមានលុយច្រើនទើបអាចដាក់សន្សំបានការប្រាក់ច្រើននោះទេ ពោលគឹមានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួនអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួនសន្សំពីលុយតិចដោយដាក់លុយសន្សំតិចៗជាបន្តបន្ទាប់តែផ្ដល់ប្រាក់ខ្ពស់។

 

ខាងក្រោមនេះគឺជាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុធំៗ២ដែលបងប្អូនអាចសន្សំលុយពីតិចនិងសន្សំជាបន្តបន្ទាប់ជាមួយនឹងការប្រាក់ខ្ពស់។

 

. ធនាគារ វីង

ធនាគារវីង ដែលជាធនាគារពាណិជ្ជដ៏ធំមួយមានគណនីសន្សំមួយដែលមានឈ្មោះថាគណនីស្សំដើម្បីគោលដៅដែលគណនីសន្សំនេះទោះជាអ្នកមានលុយតិចចំណូលទាបក៏អាចសន្សំបានដែរ។

គណនីស្សំដើម្បីគោលដៅ របស់ធនាគារវីងគឺជាគណនីពិសេសមួយដែលបងប្អូនអាចចាប់ផ្ដើមសន្សំដោយតម្រូវឲ្យមានលុយចាប់៥ដុល្លារឡើងទៅជាមួយនឹងអត្រាការប្រាក់សន្សំខ្ពស់រហូតដល់ទៅ៥%ក្នុងមួយឆ្នាំ។

អ្វីដែលកាន់តែពិសេសនោះគឺគណនីសន្សំមួយនេះផ្ដល់ជម្រើសដល់អ្នកដាក់ប្រាក់សន្សំដោយពួកគាត់អាចសន្សំម្នាក់ឯងក៏បានឬអាចជ្រើសរើសសន្សំលក្ខខណៈជាក្រុមក៏បានដោយអាចសន្សំជាក្រុមបានរហូតដលទៅ១០នាក់។

ត្រូវចាំថាការសន្សំមិនមែនជាការបង្ខិតបង្ខំ តែវាគឺជាការតាំងចិត្តក្នុងការធ្វើឲ្យក្តីស្រមៃក្លាយជាការពិត។ មិនថាអ្នកមានបំណង ចង់បានរថយន្ត, គេហដ្ឋាន, ធ្វើដំណើរកម្សាន្ត, រៀបអាពាហ៍ពិពាហ៍ ឬបង់ថ្លៃសាលានោះទេ គណនីសន្សំដើម្បីគោលដៅរបស់វីងគឺជាដៃគូដែលអាចធ្វើឲ្យក្តីស្រមៃលោកអ្នកក្លាយជាការពិត។

 

. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC

LOLC ទើបតែដាក់ឲ្យប្រើប្រាស់គណនីសន្សំថ្មីស្រឡាងដែលមានឈ្មោះថា គណនីសន្សំតាមផែនការដែលត្រូវបានរចនាឡើងដើម្បីជួយអតិថិជនគ្រប់រូប សម្រេចគោលដៅហិរញ្ញវត្ថុបានយ៉ាងមានប្រសិទ្ធភាព តាមរយៈការសន្សំប្រាក់ដែលមានភាពបត់បែនទៅតាមលំហូរសាច់ប្រាក់របស់អតិថិជនជាក់ស្តែង។

គណនីសន្សំតាមផែនការមានភាពខុសប្លែកពីគណនីសន្សំដទៃ ដែលអនុញ្ញាតឱ្យលោកអ្នកដាក់ប្រាក់សន្សំបានបន្តបន្ទាប់ ដោយមិនចាំបាច់ដាក់តែម្តងក្នុងចំនួនធំ និងរយៈពេលកំណត់ណាមួយនោះទេ។ គណនីនេះសមស្របសម្រាប់គោលដៅផ្សេងៗ ដូចជាការសន្សំសម្រាប់ ការទិញផ្ទះ ឬរថយន្ត សន្សំសម្រាប់ការសិក្សារបស់កូនៗ ចាប់ផ្តើមអាជីវកម្ម ឬការគម្រោងដំណើរកម្សាន្តជាដើម។

ជាមួយ គណនីសន្សំតាមផែនការអតិថិជនអាចចាប់ផ្តើមសន្សំបានចាប់ពីត្រឹមតែ 10 ដុល្លារ និងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

·
អត្រាការប្រាក់កើនឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ រហូតដល់ 6.25% ក្នុងមួយឆ្នាំ

·
ភាពបត់បែនក្នុងការរៀបចំផែនការសន្សំទៅតាមលំហូរសាច់ប្រាក់ផ្ទាល់ខ្លួន

·
ជួយបង្កើតទម្លាប់សន្សំយ៉ាងមានវិន័យ និងទៀងទាត់

· សុវត្ថិភាពខ្ពស់ និងភាពងាយស្រួលក្នុងការដាក់ប្រាក់ និងគ្រប់គ្រងគណនីតាមរយៈ LOLC Mobile

·
អាចជ្រើសរើសរយៈពេលសន្សំចាប់ពី 1 ឆ្នាំ រហូតដល់ 5 ឆ្នាំ

·
អាចសន្សំបានតាមបែបប្រចាំថ្ងៃ ប្រចាំខែ ឬតាមផែនការដែលសមស្រប

បញ្ជាក់៖ ដើម្បីអាចទទួលបានអត្រាការប្រាក់ដំឡើងទៅតាមឆ្នាំនីមួយៗ អតិថិជនត្រូវដាក់ប្រាក់ចូលក្នុងគណនីសន្សំតាមផែនការ 12ខែ (ជាប់ៗគ្នា)។
ប្រសិនបើលោកអ្នកចាប់អារម្មណ៍បើក គណនីសន្សំតាមផែនការអាចអញ្ជើញទៅកាន់ការិយាល័យ អិលអូអិលស៊ី ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់លេខ 023 991 991៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia