ក្រុមហ៊ុនសែលកាតនិងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញគឺជាក្រុមហ៊ុនដែលចុះបញ្ជីលក់ភាគហ៊ុននៅលើផ្សារមូលបត្រកម្ពុជា(ផ្សារហ៊ុនកម្ពុជា) ដូច្នេះសាធារណជនទូទៅសុទ្ធតែអាចទិញភាគហ៊ុនរបស់ក្រុមហ៊ុនទាំង២ដើម្បីបានចំណូលបន្ថែមតាមរយៈភាគលាភនិងហ៊ុនឡើងថ្លៃ។
បច្ចុប្បន្នតម្លៃភាគហ៊ុនក្រុមហ៊ុនសែលកាត់នៅលើផ្សារហ៊ុនមានតម្លៃ២៥៤០រៀលក្នុងមួយហ៊ុន។ ចំណែកតម្លៃហ៊ុនរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញមានតម្លៃ២១១០រៀលក្នុងមួយហ៊ុន។ ចំពោះក្រុមហ៊ុនសែលកាត់ចែកភាគលាភ៣ខែម្ដង ហើយចែកភាគលាភរហូតដល់ទៅ៧%នៃតម្លៃIPO។ រីឯតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញចែកភាគលាភមួយឆ្នាំម្ដង។
ដើម្បីទិញភាគហ៊ុនក្រុមហ៊ុនទាំង២នេះបានអ្នកត្រូវតែទិញចេះវិនិយោគលើផ្សារហ៊ុនព្រោះត្រូវទិញភាគហ៊ុនក្រុមហ៊ុនទាំង២នេះនៅលើផ្សារហ៊ុន។ ខាងក្រោមនេះគឺជំហានដែលអ្នកត្រូវអនុវត្តឲ្យខានតែបានបើចេះវិនិយោគលើផ្សារហ៊ុននិងទិញភាគហ៊ុនក្រុមហ៊ុនសែលកាតនិងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ៖
១. បើកគណនីជួញដូរតាមអនឡាញក្នុងApp CSX Trade
ដើម្បីវិនិយោគលើផ្សារហ៊ុន ទិញភាគហ៊ុនក្រុមហ៊ុនធំៗបាន គឺអ្នកត្រូវបើកគណនីជួញដូរ។ ចំពោះការបើកគណនីជួញដូរតាមអនឡាញក្នុងApp CSX Trade។ សូមចុចនៅទីនេះ ដើម្បីមើលរបៀបបើកគណនីជួញដូរ។
២. ស្នើដំណើរការគណនី CSX Trade ក្នុងApp CSX Trade
បន្ទាប់ពីអ្នកបើកគណនីជួញដូរបានជោគជ័យហើយនោះ អ្នកអាចចូលទៅកាន់App CSX Trade ចុចលើពាក្យ”បើកគណនីជួញដូរ” រួចចុចលើពាក្យ”តាមដានការស្នើ” ដើម្បីតាមដានថាតើBroker របស់អ្នកបានផ្ញើរលេខអត្តសញ្ញាណវិនិយោគិននិងលេខគណនីជួញដូរមកហើយឬនៅ។
ត្រង់កន្លែងតាមដានការស្នើនេះដែរ បើអ្នកទទួលលេខអត្តសញ្ញាណវិនិយោគិន(Investor ID) និងលេខគណនីជួញដូរហើយ អ្នកអាចយកព័ត៌មានទាំងនោះទៅស្នើដំណើរការគណនីCSX Trade ក្នុងApp CSX Trade ដើម្បីទិញហ៊ុនតាមទូរស័ព្ទដៃ។ សូមចុចទីនេះដើម្បីមើលពីរបៀបស្នើដំណើរការគណនី CSX Trade។ បើស្នើមិនជោគជ័យទេ អ្នកអាចទាក់ទងទៅBroker ដែលអ្នកបើកគណនីជួញដូរជាមួយដើម្បីឲ្យពួកគាត់ជួយសម្រួល។
៣. វេរលុយទៅគណនីជួញដូរ
បន្ទាប់ពីស្នើដំណើរការគណនីCSX Trade បានជោគជ័យហើយ អ្នកអាចវេរលុយទៅកាន់គណនីជួញដូរដើម្បីដាក់លុយរៀនទិញហ៊ុន។ របៀបវេរលុយទៅគណនីជួញដូរគឺអ្នកត្រូវចូលទៅក្នុងApp CSX Trade ហើយចុចលើពាក្យ” ដាក់ប្រាក់” ដែលភាសាអង់គ្លេសគឺ” Deposit”។ បន្ទាប់មកវាយបញ្ចូលទឹកប្រាក់ដែលអ្នកចង់ដាក់ រួចScreenshot QR ហើយធ្វើការស្គែនQR វេរលុយជាការស្រេច។
៤. រៀនទិញលក់ហ៊ុនតាមទូរស័ព្ទដៃក្នុងApp CSX Trade
បន្ទាប់ពីអ្នកអនុវត្តតាមជំហានពីទី១ដល់ទី៤ដែលបានរៀបរាប់ខាងលើហើយ ជំហានចុងក្រោយគឺរៀនទិញលក់ហ៊ុនក្នុងApp CSX Trade។ របៀបទិញហ៊ុនក្នុងApp CSX Trade សូមចុចមើលទីនេះ។
សូមបញ្ជាក់ផងដែរថាផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជា ហើយដំបូងយើងពិបាកយល់បន្តិច ថែមទាំងទាមទារឲ្យបងប្អូនចំណាយពេលខ្លះដើម្បីចេះវិនិយោគលើផ្សារហ៊ុន ។ ចង់ស្វែងយល់កាន់តែច្បាស់ពីការវិនិយោគលើផ្សារហ៊ុនអាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong
ចង់ចេះវិនិយោគលើផ្សារហ៊ុន តែពិបាកយល់ អាចចុះឈ្មោះចូលរៀនតាមនេះ៖https://bakseyacademy.com/courses/stock-market-income
មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀនអាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy
ឬអាចទាក់ទងតាមលេខទូរស័ព្ទ 089 446 438៕


