ស្ថានីយទូរទស្សន៍ដ៏ធំបំផុត១លើលោក នឹងមកថតខ្សែភាពយន្តឯកសារប្រវត្តិសាស្រ្តកម្ពុជា
Kan DaraNOVEMBER 19 2025273 views

ស្ថានីយទូរទស្សន៍អន្តរជាតិដ៏ធំ និងល្បីល្បាញ TV5 Monde ដែលមានទស្សនិកជនជាង ៤២១ លាននាក់ ត្រៀមនឹងមកថតខ្សែភាពយន្តឯកសារប្រវត្តិសាស្ត្រមួយនៅកម្ពុជា ក្រោមប្រធានបទ ការរីកចម្រើនរុងរឿងរបស់កម្ពុជា ដោយមានគោលបំណងបង្ហាញពីសក្តានុពលទេសចរណ៍ និងភាពសម្បូរបែបរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ពិភពលោក។

 

គម្រោងដ៏មានសារៈសំខាន់នេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយនឹងលោក Michaël Darmon និងលោក Yves Derai ដែលជាអ្នកកាសែត ផលិតករ និងអ្នកនិពន្ធដ៏ល្បីរបស់ស្ថានីយទូរទស្សន៍អន្តរជាតិ TV5 Monde កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

 

ច

 

ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់អ្នកកាសែតដ៏ល្បីរបស់បារាំងទាំងពីររូប មកថតខ្សែភាពយន្តឯកសារដែលមានលក្ខណៈប្រវត្តិសាស្រ្ត បញ្ជាក់ពីតថាភាពជាក់ស្តែង និងកម្រិតអន្តរជាតិនេះ ដោយបានផ្សារភ្ជាប់ជាមួយសក្តានុពលទេសចរណ៍ដែលកំពុងរះដ៏ចិញ្ចាច ជាមួយកាលានុវត្តវិនិយោគដ៏ល្អជាពិសេសក្នុងវិស័យទេសចរណ៍។

 

ដ

 

គួរជម្រាបផងដែរថា តាមការជម្រាបជូនរបស់ផលិតករ ខ្សែភាពយន្តនេះ នឹងត្រូវចាក់បញ្ចាំងក្នុងអំឡុងកិច្ចប្រជុំកំពូលអង្គការបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ (ហ្រ្វង់កូហ្វូនី) នាខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ខាងមុខនេះ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia