បិទជាបន្ទាន់! Apple ព្រមានអ្នកប្រើiPhone ឲ្យបិទមុខងារ១នេះជាបន្ទាន់ បើមិនចង់ឲ្យគេhackចូលទូរស័ព្ទនិងកុងធនាគារ
Toeuy HongFEBRUARY 20 202616.7 K views

 បច្ចេកវិទ្យាគឺជាផ្នែកដ៏សំខាន់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងជាពិសេសឧបករណ៍អេឡិចត្រូនិចដូចជាទូរស័ព្ទជាដើមដែលវាផ្ដល់ភាពងាយស្រួលក្នុងប្រើប្រាស់អ៊ីនធឺណេតនិងបណ្ដាញសង្គមផ្សេងៗ ប៉ុន្ដែសម្រាប់ទូរស័ព្ទនេះបើអ្នកប្រើមិនបានប្រុងប្រយ័ត្នវាក៏អាចបង្កហានិភ័យដល់អ្នកផងដែរ។

 

ជាក់ស្ដែងការពីពេលថ្មីៗនេះ អ្នកជំនាញបច្ចេកវិទ្យាមួយចំនួនបានព្រមានអ្នកប្រើiPhone ថានៅក្នុងមុខងារ”AirPlay” បើអ្នកបើក” Automatic” នៅក្នុង AirPlay នេះគឺអាចមានហានិភ័យ ប្រសិនបើអ្នកបើក”Automatic” ក្នុងAirPlay ចោលគ្រប់ពេល

 

លោក Kevin Tackett នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាផ្នែកសន្តិសុខសុវត្ថិភាពនៃក្រុមហ៊ុន Secure Ideas បានបញ្ជាក់ថាការបើកមុខងារ” Automatic” ចោលនៅក្នុងAirPlay នៃឧបករណ៍អេឡិចត្រូនិចរបស់Apple គឺអាចធ្វើឲ្យអ្នកអាចជួបបញ្ហាធំ។

 

ត្រង់នេះលោកក៏បានបញ្ជាក់ផងដែរថាទោះបីជាការបើកមុខងារ” Automatic” ចោលនៅក្នុងAirPlay ក្រុមhackers មិនសូវលួចព័ត៌មានផ្ទាល់ខ្លួនអ្នកបានស្រួលៗក៏ដោយ ប៉ុន្ដែការបើកវាចោលគឺប្រៀបបាននឹងអ្នកកំពុងតែហុចឱកាសឲ្យhacker ភ្ជាប់ទំនាក់ទំនងទៅក្នុងឧបករណ៍អេឡេចត្រូនិចដែលអ្នកកំពុងប្រើអញ្ចឹង។  ចំពោះបញ្ហានេះក្រុមហ៊ុន Apple ផ្ទាល់ក៏ធ្លាប់ព្រមានឲ្យបិទមុខងារAirPlayដែរនៅពេលដែលអ្នកមិនត្រូវការប្រើវា

 

ដើម្បីបិទមុខងារ AirPlay នៅក្នុងiPhone អ្នកត្រូវចូលទៅកាន់ Setting  រួចចុចលើពាក្យ”General” បន្ទាប់មកចុចលើពាក្យ” AirPlay & Continuity “ រួចចុចលើពាក្យ” Automatically AirPlayហើយជ្រើសរើសយកពាក្យ” Never” ជាការស្រេច៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia