ភ្ញៀវចូលហើយចូលទៀត! Tube Coffee ប្រើក្បួនលក់៣នេះ ​អាចពង្រីកសាខាជាច្រើន នៅភ្នំពេញ
Meng SonglyMAY 31 20233.3 K views

ចំណាយពេលខ្ទង់២ឆ្នាំ លើការសរសេរគម្ពីរូបមន្តរសជាតិកាហ្វេ និងការសរសេរផែនការអាជីវកម្ម មុននឹងចាប់ផ្តើមបើកហាងដំបូងរបស់ខ្លួន នៅក្នុងឆ្នាំ២០១៧ យីហោ Tube Coffee បានដាក់មហិច្ឆតាធំ ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនទាំងនៅក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស នាពេលអនាគត។ គិតត្រឹមឆ្នាំ២០២៣នេះ Tube Coffee បានពង្រីកសាខារបស់ខ្លួនស្ទើរតែគ្រប់កន្លែងនៅក្នុងរាជធានីភ្នំពេញ និងបានក្លាយជាយីហោដ៏ពេញនិយមមួយ ដែលប្រជាជនខ្មែរជាច្រើនទទួលស្គាល់។

នៅពីក្រោយភាពរីកចម្រើន និងពោរពេញដោយភាពច្នៃប្រឌិត យីហោ Tube Coffee បានប្រើនូវយុទ្ធសាស្រ្តជាច្រើន ដើម្បីចាប់យកចំណែកទីផ្សារ និងបំពេញតម្រូវការអតិថិជនរបស់ខ្លួន ប៉ុន្តែថ្ងៃនេះ Business Cambodia សូមលើកយកចំណុចពិសេស៣ ដែលអាចនិយាយបានថា ជាគន្លឹះ ឬជាក្បួននៅក្នុងការលក់ដែលធ្វើឱ្យយីហោមួយនេះ រីកចម្រើនខ្លាំង។ ក្បួនទាំងនោះ រួមមានដូចខាងក្រោម៖

120997589 10223828844974990 7473997905221695532 N

. បំពេញតម្រូវការផ្លូវចិត្តអតិថិជន៖ ស្របពេលដែលហាងកាហ្វេជាច្រើន បានផ្តោតលើការបើកហាងធំៗ ដើម្បីទាក់ទាញអតិថិជនទៅអង្គុយញ៊ាំដោយផ្ទាល់ យីហោ Tube Coffee បានមើលឃើញចន្លោះ ទីផ្សារថ្មីមួយទៀត គឺការលក់កាហ្វេវេចខ្ចប់ ដោយផ្តោតលើគុណភាព និងសេវាកម្មលឿនបំផុត។

បើតាមអគ្គនាយិកា និងជាសហស្ថាបនិក Tube Cafe កញ្ញា ស៊ូ មុន្នីពេជ្រ បានឱ្យដឹងថា “ពួកយើងបានមើលឃើញទីផ្សារមួយទៀត គឺទីផ្សារកាហ្វេវេចខ្ចប់។ ទីផ្សារកាហ្វេវេចខ្ចប់មានន័យថា ធ្វើម៉េចឱ្យភ្ញៀវចូលមកគាត់ទទួលបានផលិតផលមួយដែលឆ្ងាញ់ តម្លៃសមរម្យ ហើយអត់ធ្វើឱ្យគាត់ខាតពេលវេលាទៀត ពីព្រោះដោយសារគាត់ត្រូវទៅធ្វើការផ្សេងៗ ចឹងពេលដែលគាត់ចូលមកធូប គាត់វេចខ្ចប់កាហ្វេមួយកែវ ចំណាយពេលត្រឹមតែ ២ ទៅ ៣នាទី ឬ៥នាទី គាត់អាចទៅធ្វើការនៅកន្លែងផ្សេងៗបាន” ។

60710913 2350845698537689 5943159286443016192 N

កញ្ញា ស៊ូ មន្នីពេជ្រ បានពន្យល់ដែរថា បច្ចុប្បន្ននេះ អតិថិជនរបស់យើងពួកគាត់អាចយកលុយមួយម៉ឺនរៀល ទៅចាយនៅទីតាំងណាក៏បានដែរ ប៉ុន្តែហេតុអ្វីគាត់ចូលចិត្តមកធូប? ចម្លើយគឺដោយសារការផ្តល់នូវសេវាកម្មមួយដែលអតិថិជនពេញចិត្ត ទាំងការប្រើប្រាស់ពាក្យសម្តី ការទទួលលុយភ្ញៀវ ការបំពេញទៅតាមតម្រូវការអតិថិជន ក៏ដូចជាកម្រិតស្ករដែលអតិថិជនចង់បានជាដើម។ កញ្ញាបានបន្ថែមថា បើកាហ្វេយើងឆ្ងាញ់ ប៉ុន្តែសេវាកម្មមិនល្អ ឬឱ្យភ្ញៀវចាំយូរពេក ក៏មិនអាចទាក់ចិត្តភ្ញៀវដែរ។  

២. ពង្រីកខ្លួនតាមក្បួនហ្រ្វេនឆាយ Hybrid៖ ក្រោយរកស៊ីបាន២ឆ្នាំ យីហោធូប បានចាប់ផ្តើមមានគេស្គាល់កាន់តែច្រើនឡើង ហើយក៏ជាបរិបទមួយដែលមានអតិថិជនចង់ទិញសិទ្ធិអាជីវកម្មយកទៅរកស៊ីបន្ត ដែលពេលនោះហើយធូបបានមើលឃើញពីឱកាសរីកចម្រើន តាមរយៈការជ្រើសរើសទីតាំងល្អៗ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ប៉ុន្តែការពង្រីកអាជីវកម្មហ្រ្វេនឆាយអាចជួបឧបសគ្គធំមួយ គឺការគ្រប់គ្រងសាខាឱ្យមានទម្រង់ដូចគ្នា រាប់ចាប់តាំងពីការរក្សារសជាតិកាហ្វេ និងផ្តល់សេវាកម្មផ្សេងៗ។

ចេញពីគំនិតចង់ពង្រីកខ្លួនតាមបែបហ្រ្វេនឆាយ ធូប ក៏បានរកឃើញយុទ្ធសាស្រ្តហ្រ្វេនឆាយថ្មីមួយ គឺការលក់ហ្វេ្រនឆាយកូនកាត់ ឬ Hybrid ។ បើតាមកញ្ញា ស៊ូ មន្នីពេជ្រ ការលក់ហ្វ្រេនឆាយកូនកាត់នេះ គឺមិនតម្រូវឱ្យអ្នកទិញហ្រ្វេនឆាយ ធ្វើប្រតិបត្តិការដោយខ្លួនឯង ដូចហ្រ្វេនឆាយទូទៅនោះទេ ពោលគឺក្រុមហ៊ុនជាអ្នកគ្រប់គ្រង៣៦០ដឺក្រេ ទៅលើសាខាទាំងមូល រាប់ចាប់តាំងការលក់ ការធ្វើទីផ្សារ និងការអភិវឌ្ឍផលិតផលផ្សេងៗ ដោយអ្នកទិញហ្រ្វេនឆាយមានតួនាទីតែមួយគត់ គឺនាំភ្ញៀវចូលហាង។

339996157 1010390223263222 1887933987631355215 N

. ដូចគ្នា តែមិនដូចគ្នា៖ រសជាតិដដែល តម្លៃដដែល ការផ្តល់សេវាកម្មរហ័សដូចគ្នាដដែល ប៉ុន្តែបរិយាកាសនៅក្នុងហាងគឺមិនដូចគ្នាឡើយ។ ស្របពេលដែលហាងកាហ្វេជាច្រើន ព្យាយាមបើកហាងដូចៗគ្នា ធូប បានជ្រើសរើសកាដេគ័រសាខាថ្មីៗរបស់ខ្លួន​ ឱ្យមានលក្ខណៈខុសប្លែកពីគ្នា ដើម្បីដើរឱ្យទាន់សម័យ និងធ្វើឱ្យអតិថិជនទទួលបានអារម្មណ៍ថ្មីៗជាប្រចាំ។

កញ្ញា ស៊ូ មន្នីពេជ្រ បានគូសបញ្ជាក់ថា ក្នុងពេលបច្ចុប្បនេះ គឺយើងទាមទារឱ្យមានភាពទាន់សម័យ ដូច្នេះពីសាខាមួយទៅសាខាមួយទៀត យើងសុទ្ធតែមាន Concept របស់ Tube ដដែល ក៏ប៉ុន្តែយើងច្នៃឱ្យមានភាពទាន់សម័យ រាប់ចាប់តាំងពីការជ្រើសរើសគ្រឿងសម្ភារឹម ការប្រើប្រាស់ភ្លើង ជាពិសេសនោះគឺ ទេសភាពនៅក្នុងហាង។ អគ្គនាយិកា និងជាសហស្ថាបនិក Tube Cafe រូបនេះ បានបន្ថែមថា សូម្បីតែកន្លែងចតរថយន្ត ក៏យើងច្នៃធ្វើម៉េចឱ្យអតិថិជនងាយស្រួល។ លើសពីនេះ អតិថិជនអាចកុម្ម៉ង់ភេសជ្ជៈពីខាងក្រៅបាន តាមរយៈពូសន្តិសុខ ដោយគាត់បានស្គាល់មុខមីនុយ និងតម្លៃ របស់កាហ្វេយើងនីមួយៗយ៉ាងច្បាស់ ដូច្នេះអតិថិជនពុំចាំបាច់ចូលក្នុងហាងដោយផ្ទាល់ក៏បាន ៕

សម្រាប់ប្រិយមិត្តដែលកំពុងចេញរកស៊ី ហើយមានបំណងបង្កើតហ្វ្រេនឆាយនាពេលអនាគត ប្រិយមិត្តអាចចំណាយពេលត្រឹមមួយថ្ងៃ ចូលរួមសិក្ខាសាលា សម្ពោធសៀវភៅ "ហ្វ្រេនឆាយកូនកាត់"​ នៅថ្ងៃអាទិត្យនេះ។ ដោយក្នុងសិក្ខាសាលា ប្រិយមិត្តនឹងបានជួបវាគ្មិនកិត្តិយស កញ្ញា ស៊ូ មុន្នីពេជ្រ អគ្គនាយិកា និងសហស្ថាបនិក Tube Coffee និងវាគ្មិនជាច្រើនរូបទៀត ឡើងមកចែករំលែកបទពិសោធន៍របស់ខ្លួន។ 

📍 ទីតាំង៖ CKCC
🕛️️️️️️ ម៉ោង៖ 8 ព្រឹកដល់ 5 ល្ងាច
☎សូមចុះឈ្មោះតាមតេឡេក្រាម https://t.me/ChamnanBC តម្លៃសំបុត្រ15$
 
384232872 854799689344998 5666597382941519801 N 

អត្ថបទដោយ៖ ម៉េង សុងលី និពន្ធនាយក Business Cambodia