ស្ទើររៀងរាល់ឆ្នាំសាកលវិទ្យាល័យលំដាប់លេខ២ Tsinghua នៅក្នុងប្រទេសចិនតែងតែផ្តល់នូវអាហារូបករណ៍ ដល់និស្សិតមកពីជុំវិញពិភពលោក ដើម្បីរៀននូវមុខជំនាញជាច្រើន។ ដូចគ្នានេះដែរក្នុងឆ្នាំនេះសាកលវិទ្យាល័យបានបើកអាហារូបករណ៍ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដោយឥតបង់ថ្លៃនិងរ៉ាប់រងការចំណាយ១០០% ចំនួន២០០កន្លែង។
យោងតាមគេហទំព័រអាហារូបករណ៍ Schwarzman Scholars ដែលសហការជាមួយសកលវិទ្យាល័យ Tsinghua បានផ្តល់ជូនអាហារូបករណ៍លើជំនាញសិក្សារយៈពេល១ចប់ឆ្នាំ ការចំណាយរស់នៅ ទីកន្លែងស្នាក់នៅ ធានារ៉ាប់រងសុខភាព ប្រាក់ប្រចាំខែ និងការធ្វើដំណើរទៅមក។
សម្រាប់មុខជំនាញថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះដែររួមមានដូចជា៖ ភាពជាអ្នកដឹកនាំ, ទំនាក់ទំនងអន្តរជាតិ , នយោបាយសាធារណៈ, ជំនួញ និងសេដ្ឋកិច្ច។ ការបំពេញស្នើសុំអាហារូបករណ៍នឹងត្រូវធ្វើតាមប្រព័ន្ធអនឡាញនៅលើគេហទំព័រ Schwarzman Scholars ដែលនឹងផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
គួរជម្រាបផងដែរថាសកលវិទ្យាល័យ Tsinghua មានទីតាំងនៅទីក្រុង Bejing ជាសាលាចំណាស់និងល្បីល្បាញលំដាប់ទី២នៅក្នុងប្រទេសចិនដែលជាសកលវិទ្យាល័យមានកិច្ចសហប្រតិបត្តិការណ៍ជាមួយសាកលវិទ្យាល័យលំដាប់កំពូលជាច្រើននៅអាមេរិក។ សកលវិទ្យាល័យមួយនេះបានបណ្តុះធនធានអ្នកដឹកនាំជាច្រើន មានទាំងផ្នែកវិទ្យាសាស្រ្ត សេដ្ឋកិច្ច នយោបាយ វប្បធម៍និងរាជបណ្ឌិតសភា៕
សូមស្វែងរកព័ត៌មានលម្អិតនិងលក្ខខណ្ឌផ្សេងៗនៅលើ Schwarzman Scholars
អត្ថបទដោយ៖ ពីង ជូអេង


