បន្ទាប់ពីប្រតិបត្តិការយោធាអាមេរិកដែលមានឈ្មោះថា "Absolute Resolve" បានវាយឆ្មក់ចូលចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ លោក ដូណាល់ ត្រាំ បានប្រកាសរឿងធំៗ ២ ដែលខ្លួនគ្រោងនឹងធ្វើលើប្រទេសវ៉េណេស៊ុយអេឡា៖
១/. គ្រប់គ្រងប្រទេសជាបណ្តោះអាសន្ន៖ លោក ត្រាំ បានប្រកាសជាសាធារណៈថា សហរដ្ឋអាមេរិកនឹងកាន់កាប់ រួមទាំងគ្រប់គ្រង ប្រទេសវ៉េណេស៊ុយអេឡាដោយផ្ទាល់មួយរយៈពេលសិន ដើម្បីរៀបចំការបោះឆ្នោតថ្មីមួយដែល "សេរី និងយុត្តិធម៌"។ លោកបានបញ្ជាក់ថា ក្រុមការងាររបស់លោក រួមមានរដ្ឋមន្ត្រីការបរទេសលោក Marco Rubio នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការតម្រង់ទិសដៅនយោបាយនៅទីនោះ។
២/. បដិវត្តន៍វិស័យប្រេង និងការទាមទារសំណង៖ រឿងធំទីពីរគឺការចូលទៅក្តោបក្តាប់ និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធប្រេងកាតរបស់ប្រទេសវ៉េណេស៊ុយអេឡា។ លោក ត្រាំ ចង់ឱ្យក្រុមហ៊ុនប្រេងខ្នាតយក្សរបស់សហរដ្ឋអាមេរិក ចូលទៅវិនិយោគរាប់ពាន់លានដុល្លារ ដើម្បីជួសជុលប្រព័ន្ធទាញយកប្រេងដែលរងការខូចខាត ហើយថែមទាំងព្រមានថា សហរដ្ឋអាមេរិកនឹងធ្វើការវាយប្រហារលើកទីពីរ ប្រសិនបើចាំបាច់។
មិនតែប៉ុណ្ណោះ លោកបានសង្កត់ធ្ងន់ថា ចំណូលដែលបានមកពីការលក់ប្រេងនេះ នឹងត្រូវប្រើប្រាស់ដើម្បី "សងសំណង" ដល់សហរដ្ឋអាមេរិក និងក្រុមហ៊ុនអាមេរិកដែលបានខាតបង់កន្លងមកក្រោមរបបលោក ម៉ាឌូរ៉ូ។
យ៉ាងណាមិញ ប្រទេសជាច្រើនដូចជា រុស្ស៊ី និងចិន បានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពនេះថាជាការរំលោភបំពានអធិបតេយ្យភាព ខណៈដែលពលរដ្ឋវ៉េណេស៊ុយអេឡាខ្លះសម្តែងការអបអរសាទរ និងខ្លះទៀតមានការព្រួយបារម្ភពីសង្គ្រាមស៊ីវិល៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម
https://t.me/BusinessCambodiaBook


