ក្ដៅៗ! លោក ត្រាំ បានដាក់ពន្ធថ្មីលើប្រទេសចំនួន ៣ នៅអាស៊ី ខណៈប្រទេសមួយនេះពន្ធឡើងដល់ ១២៦ភាគរយ
Pov SaruFEBRUARY 25 202611 K views

ទោះបីថ្មីៗនេះមានការសម្រេចពីតុលាការឱ្យលុបចោលការយកពន្ធគយរបស់លោក ត្រាំ និងចាត់ទុកថានោះគឺជារឿងខុសច្បាប់ក៏ដោយ តែលោកប្រធានាធិបតីរូបនេះហាក់មិនញញើតនឹងអំណាចតុលាការនោះទេ ដោយលោកបែរជាប្រកាសពីការយកពន្ធគយ ១០ភាគរយជាសកលថ្មីលើបណ្ដាប្រទេសទាំងអស់ នៅជុំវិញពិភពលោក។

 

ដោយឡែក នៅថ្ងៃទី ២៥ ខែ កុម្ភៈ នេះយោងតាមសារព័ត៌មាន Hindustan Times លោក ដូណាល់ ត្រាំ បានសម្រេចដាក់ពន្ធថ្មីមួយទៀតសម្រាប់ការនាំចូលផ្ទាំងសូឡាពីប្រទេស ឥណ្ឌា ក្នុងកម្រិតខ្ពស់់រហូតដល់់ទៅ   ១២៦%។ ការសម្រេចចិត្តនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលប្រទេសទាំងពីរ (អាមេរិក-ឥណ្ឌា) កំពុងពិភាក្សាគ្នា។

 


ការដាក់ពន្ធថ្មីនេះត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលអាមេរិកយល់ថា ប្រទេសឥណ្ឌាបានផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមហ៊ុនក្នុងស្រុកខ្លួនមិនស្មើភាព ដែលធ្វើឱ្យផ្ទាំងសូឡាឥណ្ឌាមានតម្លៃថោកពេក បំផ្លាញទីផ្សារក្រុមហ៊ុនផលិតនៅអាមេរិក។ ក្រៅពីប្រទេស ឥណ្ឌា មានប្រទេសនៅអាស៊ីចំនួន ២ ទៀតដែលអាមេរិកបានដំឡើងពន្ធលើផ្ទាំងសូឡាដូចជា ប្រទេស ឥណ្ឌូណេស៊ី ឡើងដល់ ១៤៣% និងប្រទេស ឡាវ ចំនួន ៨១%។ ដោយ អាមេរិក ជឿជាក់ថា ក្រុមហ៊ុនចិនបានប្រើប្រាស់ប្រទេសទាំងនេះ (ឥណ្ឌា ឥណ្ឌូណេស៊ី ឡាវ) ជា "ផ្លូវកាត់" ដើម្បីនាំចេញទំនិញទៅអាមេរិក ដើម្បីចៀសវាងពន្ធដែលអាមេរិកធ្លាប់ដាក់លើចិនផ្ទាល់។ 

 

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន អាមេរិក និង ឥណ្ឌា បានព្រមព្រៀងគ្នាកាត់បន្ថយពន្ធនាំចូលពី ៥០% មកនៅត្រឹម ១៨% ប៉ុន្តែការដាក់ពន្ធ ១២៦% ថ្មីៗនេះរបស់ អាមេរិក បានធ្វើឱ្យការចរចាពាណិជ្ជកម្មរវាងប្រទេសទាំង ២ វិវត្តន៍ទៅរកស្ថានភាពអាក្រក់៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia