ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា អាមេរិកនឹងដំឡើងពន្ធគយរហូតដល់ទៅ ៥០ភាគរយភ្លាមៗដោយគ្មានការលើកលែងនោះទេ ប្រសិនជារកឃើញប្រទេសណាដែលមានការផ្គត់ផ្គង់អាវុធយោធាដល់ប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦។
ការគម្រាមដាក់ពន្ធគយ៥០ភាគរយលើប្រទេសណាដែលហ៊ានផ្គត់ផ្គង់អាវុធទៅដល់អ៊ីរ៉ុងនេះ គឺកើតឡើងបន្ទាប់ពីអាមេរិកបានយល់ព្រមលើបទឈប់បាញ់គ្នារយៈពេលពីរសប្តាហ៍។
គួរបញ្ជាក់ថា សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាមិនត្រឹមតែបង្កផលប៉ះពាល់ដល់ប្រទេសក្នុងតំបន់នោះទេ ប៉ុន្តែវាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថិរភាពពិភពលោកទាំងមូល ដោយផ្ដើមចេញពីការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈដែលរុញច្រានអតិផរណាឱ្យកាន់តែខ្ពស់ និងការរំខានដល់ផ្លូវនាវាចរណ៍សំខាន់ៗដែលធ្វើឱ្យការដឹកជញ្ជូនទំនិញអន្តរជាតិមានភាពយឺតយ៉ាវ និងការចំណាយកើនឡើងជាដើម៕



