លោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើសារព្រមានយ៉ាងធ្ងន់ធ្ងរថា រូបលោកនឹងប្រឈមមុខជាមួយការចោទប្រកាន់ដកតំណែង (Impeachment) ជាថ្មីម្តងទៀត ប្រសិនបើបក្សសាធារណរដ្ឋមិនអាចរក្សាសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ នាខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះ។
ថ្លែងទៅកាន់ក្រុមសមាជិកសភាតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធារណរដ្ឋ ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ ទី៦ ខែមករា លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងត្រូវតែឈ្នះឱ្យបានដាច់ខាត។ ប្រសិនបើពួកយើងមិនឈ្នះការបោះឆ្នោតពាក់កណ្តាលអាណត្តិទេ ខ្ញុំនឹងត្រូវគេដកតំណែង (impeached) ជាមិនខាន។ ពួកគេ (បក្សប្រជាធិបតេយ្យ) កំពុងរង់ចាំរឿងនេះ ហើយពួកគេនឹងរកមូលហេតុណាមួយដើម្បីធ្វើវា»។
លោកបានបន្តទៀតថា៖ «នេះមិនមែនជារឿងលេងសើចទេ វាកំពុងកើតឡើងហើយ។ ជោគវាសនារបស់រដ្ឋបាលយើង និងរបៀបវារៈ “America First” គឺស្ថិតនៅលើលទ្ធផលនៃការបោះឆ្នោតនេះ»។
យ៉ាងណាមិញ រឿងដែលលោក ត្រាំ កំពុងបារម្ភបំផុតនោះ គឺការបាត់បង់អំណាចគ្រប់គ្រងសភាទៅក្នុងដៃគូប្រជែង។ សម្រាប់លោកការឈ្នះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ ២០២៦ មិនមែនគ្រាន់តែជាជោគជ័យនយោបាយធម្មតានោះទេ ប៉ុន្តែវាគឺជា ខែលការពារដ៏សំខាន់បំផុតដើម្បីការពារតំណែងប្រធានាធិបតីរបស់លោកពីការចោទប្រកាន់នានា៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



