ក្តៅៗ! សហរដ្ឋអាមេរិកគ្រោងចេញលុយ ១ប្រភេទនេះ ដាក់រូបប្រធានាធិបតី ដូណាល់ ត្រាំ
Kan DaraOCTOBER 7 20252.3 K views

ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក កំពុងពិចារណាបញ្ចេញ កាក់ ១ ដុល្លារ ដែលមានរូបរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដើម្បីអបអរសាទរ ខួបលើកទី ២៥០ នៃឯករាជ្យភាពអាមេរិក ខណៈគ្រោងនឹងចេញផ្សាយក្នុងឆ្នាំ ២០២៦ ខាងមុខ។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Reuters ចុះនាថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៥។

 

ចំពោះការរចនាព្រាងលើកាក់ថ្មីនេះ បានបង្ហាញផ្នែកម្ខាងនៃកាក់មានរូបលោក ដូណាល់ ត្រាំ ជាមួយនឹងពាក្យ “Liberty”, “In God” និងកាលបរិច្ឆេទ 17762026ដែលជានិមិត្តសញ្ញានៃភាពរីកចម្រើន និងសេរីភាពជាតិ។ ខណៈផ្នែកម្ខាងទៀត បង្ហាញរូបលោក ដូណាល់ ត្រាំ លើកដៃឡើងអមនឹងផ្ទៃខាងក្រោយជាទង់ជាតិអាមេរិក និងពាក្យស្លោកល្បីមួយឃ្លាគឺ “FIGHT, FIGHT, FIGHTជាពាក្យដែលលោកប្រើបន្ទាប់ពីរួចផុតជីវិតពីការប៉ុនប៉ងសម្លាប់ នៅទីក្រុង Butler រដ្ឋ Pennsylvania ក្នុងឆ្នាំ ២០២៤។

 

S

 

ក្នុងនោះអ្នកនាំពាក្យក្រសួងរតនាគារ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា៖ «ក្រោមការដឹកនាំជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតី Donald J. Trump សហរដ្ឋអាមេរិកកំពុងឈានចូលដល់ខួបលើកទី ២៥០ នៃឯករាជ្យជាតិកាន់តែរឹងមាំ វិបុលភាព និងប្រសើរជាងពេលណាៗទាំងអស់។ បើទោះបីការរចនាកាក់ ១ដុល្លារ មិនទាន់សម្រេច ១០០% ក្តីប៉ុន្តែសេចក្តីព្រាងទីមួយនេះបានឆ្លុះបញ្ចាំងយ៉ាងល្អនូវស្មារតីយូរអង្វែងនៃប្រទេសជាតិ និងលទ្ធិប្រជាធិបតេយ្យរបស់យើង ទោះបីជាប្រឈមមុខនឹងឧបសគ្គដ៏ធំធេងក៏ដោយ»

 

យ៉ាងណាមិញ ការពិចារណារបស់សហរដ្ឋអាមេរិកក្នុងការចេញកាក់ ១ ដុល្លារ ដែលមានរូបលោក ដូណាល់ ត្រាំ គឺជាប្រធានបទដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងទូទាំងពិភពលោក។ កាក់នេះមិនត្រឹមតែមានន័យជាការអបអរសាទរខួបទី២៥០ នៃឯករាជ្យជាតិអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការទទួលស្គាល់សម្រាប់ប្រធានាធិបតីម្នាក់ដែលមានឥទ្ធិពល និងដោះស្រាយជម្លោះច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  

កកក

បញ្ជាទិញតាម https://t.me/BusinessCambodiaBook

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia