ធូរថ្លៃខ្លាំង! ស្ងាត់ៗ ក្រុមហ៊ុន Toyota ប្រកាសលក់ឡានបញ្ចុះតម្លៃលើម៉ូដែលកូនកាត់ Hybird ស៊េរីឆ្នាំ២០២៦ មួយម៉ូដែលនេះ
ធី ស្រីល័ក្ខMARCH 26 20263.7 K views

បងប្អូនប្រាកដជាដឹងហើយថា ជាទូទៅយើងធ្លាប់តែឃើញក្រុមហ៊ុន Toyota Cambodia ប្រកាសលក់ឡានបញ្ចុះតម្លៃទៅលើរថយន្តប្រភេទម៉ាស៊ីនចំហេះក្នុងប៉ុណ្ណោះហើយពេលចុះថ្លៃម្តងៗបងប្អូនទិញជិះពិតជាចំណេញខ្លាំងណាស់ ហើយនៅពេលនេះដែលសម្រាប់បងប្អូនដែលទន្ទឹងរង់ចាំក្រុមហ៊ុនតូយ៉ូតាលក់ឡានបញ្ចុះតម្លៃប្រភេទកូនកាត់ Hybird គឺដឹងតែសប្បាយចិត្តតែម្តងព្រោះពេលនេះក្រុមហ៊ុនកំពុងលក់បញ្ចុះតម្លៃរហូតដល់ទៅ ៣០០០ដុល្លារទៅលើម៉ូដែលរថយន្ត 𝐓𝐨𝐲𝐨𝐭𝐚 𝐘𝐚𝐫𝐢𝐬 𝐂𝐫𝐨𝐬𝐬 𝐇𝐄𝐕

 

ជាក់ស្តែង បើតាមការឱ្យដឹងពីក្រុមការងាររបស់ Toyota Cambodia បានឱ្យដឹងថា ពេលនេះក្រុមហ៊ុនមានការបញ្ចុះតម្លៃរហូតដល់ទៅ ៣ពាន់ដុល្លារចំពោះម៉ូដែលរថយន្ត 𝐓𝐨𝐲𝐨𝐭𝐚 𝐘𝐚𝐫𝐢𝐬 𝐂𝐫𝐨𝐬𝐬 ២ម៉ូដែលខាងក្រោមនេះ

. 𝐓𝐨𝐲𝐨𝐭𝐚 𝐘𝐚𝐫𝐢𝐬 𝐂𝐫𝐨𝐬𝐬 𝟐𝟎𝟐𝟔 តម្លៃពេញ ៣៧,៥០០ដុល្លារ ចុះសល់ ៣៤,៥០០ដុល្លារ។

. 𝐓𝐨𝐲𝐨𝐭𝐚 𝐘𝐚𝐫𝐢𝐬 𝐂𝐫𝐨𝐬𝐬 𝐇𝐲𝐛𝐫𝐢𝐝 𝟐𝟎𝟐𝟔 តម្លៃពេញ ៤៣,៥០០ដុល្លារ ចុះសល់ ៤០,៥០០ដុល្លារ។

 

ជាមួយគ្នានោះដែរ សម្រាប់ 𝐓𝐨𝐲𝐨𝐭𝐚 𝐘𝐚𝐫𝐢𝐬 𝐂𝐫𝐨𝐬𝐬 𝐇𝐄𝐕 ជារថយន្តអគ្គិសនី 𝐇𝐘𝐁𝐑𝐈𝐃 ប្រើប្រភពថាមពលពីរដាច់ដោយឡែកពីគ្នា - ម៉ាស៊ីនសាំង និងម៉ូទ័រអគ្គិសនីដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការសន្សំសំចៃប្រេងឥន្ធនៈ ៣.៥ លីត្រ ក្នុងរយៈចំងាយ ១០០ គីឡូម៉ែត្រ និង​ មុខងារបើកបរសន្សំសំចៃ 𝐄𝐕 𝐌𝐨𝐝𝐞 បើកបរដោយថាមពលអគ្គិសនីសុទ្ធដើម្បីសន្សំសំចៃប្រេងផងដែរ។

 

គួរជម្រាបថា សម្រាប់លោកអ្នកដែលចង់បានរថយន្ដទាំង២ ខាងលើយកទៅប្រើប្រាស់ អាចធ្វើការទាក់ទងសាកសួរព័ត៌មានលម្អិតទៅកាន់ក្រុមហ៊ុន Toyota Cambodia បានតាមរយៈលេខទូរស័ព្ទរបស់ក្រុមការងាររបស់តូយ៉ូតាបានដែលមានលេខទូរស័ព្ទ 017333503/0964227892 ៕

២៥

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia