តម្លៃធូរហើយ! រថយន្ត Toyota ១ម៉ូដែលនេះតម្លៃត្រឹមតែ១ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ ខណៈរាងឡូយស្ទុះដូចខ្លា
ធី ស្រីល័ក្ខSEPTEMBER 7 20264.4 K views

នរណាគេខ្លះជាហ្វេនក្រុមហ៊ុន Toyota ជាពិសេសនោះគឺសម្រាប់ដែលតែងតែនិយមចូលចិត្តរថយន្តដែលចេញពីក្រុមហ៊ុនជប៉ុន​តូយ៉ូតា និងប្រិយមិត្តដែលមានថវិកាក្រោម២ម៉ឺនដុល្លារទុកសម្រាប់ទិញរថយន្តថ្មី ខណៈពេលនេះក្រុមហ៊ុន Toyota Cambodia បានបញ្ចេញតម្លៃលើរថយន្តស៊េរីថ្មី ម៉ូឌែល Wigo 2026 តម្លៃក្រោម២ម៉ឺនដុល្លារតែប៉ុណ្ណោះនៅខ្មែរ។

 

បើតាមការឱ្យដឹងពីក្រុមការងារក្រុមហ៊ុន Toyota Cambodia បាននិយាយថា ចំពោះតម្លៃរថយន្ត Toyota Wigo នាពេលឥលូវនេះគឺលក់ក្នុងតម្លៃត្រឹមតែ ១៥,៩០០ដុល្លារតែប៉ុណ្ណោះ។ ដូច្នេះសាកសមបំផុតសម្រាប់បងប្អូនទិញជិះមិនថាឡើងភ្នំ ឬទៅតំបន់កម្សាន្តណា 𝐓𝐨𝐲𝐨𝐭𝐚 𝐖𝐢𝐠𝐨 ទៅបានដោយគ្មានក្តីបារម្ភព្រោះធន់ ជួយសន្សំសំចៃបានល្អបើនិយាយពីរូបរាងវិញគឺតូចស្អាតច្រឡឹង តែថាមពលពេញខ្លាំងដូចខ្លាដែលផលិតតាមស្តង់ដារប្រទេសជប៉ុនផងដែរ។

791197456 1064479466478734 1884882526204950628 N

បើនិយាយអំពីរូបរាងវិញ រថយន្តនេះមាន រូបរាងនៃការរចនាដ៏ស៊ីវិល័យ ទាន់សម័យ និងទាក់ទាញ ដោយការរចនាផ្នែកខាងក្រៅមានលក្ខណៈស្អាតខ្លាំងនិងមានអំណាចទាំងផ្នែកចង្កៀងគឺមានបំពាក់ដោយអំពូលភ្លើង LED ។ មិនតែប៉ុណ្ណោះ 𝐓𝐨𝐲𝐨𝐭𝐚 𝐖𝐢𝐠𝐨 នេះដែរ គឺមានបំពាក់ដោយម៉ាស៊ីនជំនាន់ថ្មី (៣ម៉ាស៊ីន) ដូចនេះកម្រិតនៃការសន្សំសំចៃគឺប្រើក្នុង១០០គីឡូគឺស៊ីសាំងចន្លោះពី៥ទៅ៦លីត្រតែប៉ុណ្ណោះ។

3e13c3e0 C794 43e1 B4f8 6dc5cecdb6ac.jpg 

រីឯប្រណិតភាពនៃផ្នែកខាងក្នុងវិញក៏មានភាពធំទូលាយទាំងជួរខាងមុខនិងខាងក្រោយ លើសពីនេះក៏បានបំពាក់នូវអេក្រង់កំសាន្ត 𝐓𝐨𝐮𝐜𝐡 𝐒𝐜𝐫𝐞𝐞𝐧 ទំហំ៨អ៊ីញថែមទៀតផងទាក់ទងទៅនឹងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរវិះ តូយ៉ូតាតែងតែគិតគូពីសុវត្តិភាពអ្នកប្រើប្រាស់ជាចម្បង។ គួរបញ្ជាក់ថា សម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចទាក់ទងមកកាន់ផ្នែកលក់ 𝐓𝐨𝐲𝐨𝐭𝐚 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 គ្រប់សាខាដើម្បីដឹងពីការផ្តល់ជូនពិសេស ព្រមជាមួយការបើកបរសាកល្បងដោយឥតថ្លៃដែលមានលេខទូរស័ព្ទ 𝟬𝟭𝟳 𝟯𝟯𝟯 503

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia