ចេញថ្មីក្តៅៗ! ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្តស៊េរីថ្មីម៉ូដែល Wigo 2026 ខណៈនេះជាតម្លៃដាក់លក់នៅខ្មែរ
ធី ស្រីល័ក្ខJANUARY 14 202617.6 K views

នរណាគេខ្លះជាហ្វេនក្រុមហ៊ុន Toyota ជាពិសេសនោះគឺសម្រាប់ដែលតែងតែនិយមចូលចិត្តរថយន្តដែលចេញពីក្រុមហ៊ុនជប៉ុន​តូយ៉ូតា និងប្រិយមិត្តដែលមានថវិកាក្រោម២ម៉ឺនដុល្លារទុកសម្រាប់ទិញរថយន្តថ្មី ខណៈពេលនេះក្រុមហ៊ុន Toyota Cambodia បានបញ្ចេញរថយន្តស៊េរីថ្មី ម៉ូឌែល Wigo 2026 តម្លៃក្រោម២ម៉ឺនដុល្លារតែប៉ុណ្ណោះនៅខ្មែរ។

 

បើតាមការឱ្យដឹងពីក្រុមការងារក្រុមហ៊ុន Toyota Cambodia បាននិយាយថា ចំពោះតម្លៃរថយន្ត Toyota Wigo 2026 គឺលក់ក្នុងតម្លៃ ១៩,៩០០ដុល្លារ ដូច្នេះសាកសមបំផុតសម្រាប់បងប្អូនទិញជិះមិនថាឡើងភ្នំ ឬទៅតំបន់កម្សាន្តណា 𝐓𝐨𝐲𝐨𝐭𝐚 𝐖𝐢𝐠𝐨 ទៅបានដោយគ្មានក្តីបារម្ភព្រោះធន់ ជួយសន្សំសំចៃបានល្អបើនិយាយពីរូបរាងវិញគឺតូចស្អាតច្រឡឹង តែថាមពលពេញខ្លាំងដូចខ្លាដែលផលិតតាមស្តង់ដារប្រទេសជប៉ុនផងដែរ។

 

បើនិយាយអំពីរូបរាងវិញ រថយន្តនេះមាន រូបរាងនៃការរចនាដ៏ស៊ីវិល័យ ទាន់សម័យ និងទាក់ទាញ ដោយការរចនាផ្នែកខាងក្រៅមានលក្ខណៈស្អាតខ្លាំងនិងមានអំណាចទាំងផ្នែកចង្កៀងគឺមានបំពាក់ដោយអំពូលភ្លើង LED ។ មិនតែប៉ុណ្ណោះ 𝐓𝐨𝐲𝐨𝐭𝐚 𝐖𝐢𝐠𝐨 2026 នេះដែរ គឺមានបំពាក់ដោយម៉ាស៊ីនជំនាន់ថ្មី (៣ម៉ាស៊ីន) ដូចនេះកម្រិតនៃការសន្សំសំចៃគឺប្រើក្នុង១០០គីឡូគឺស៊ីសាំងចន្លោះពី៥ទៅ៦លីត្រតែប៉ុណ្ណោះ។

៥

រីឯប្រណិតភាពនៃផ្នែកខាងក្នុងវិញក៏មានភាពធំទូលាយទាំងជួរខាងមុខនិងខាងក្រោយ លើសពីនេះក៏បានបំពាក់នូវអេក្រង់កំសាន្ត 𝐓𝐨𝐮𝐜𝐡 𝐒𝐜𝐫𝐞𝐞𝐧 ទំហំ៨អ៊ីញថែមទៀតផងទាក់ទងទៅនឹងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរវិះ តូយ៉ូតាតែងតែគិតគូពីសុវត្តិភាពអ្នកប្រើប្រាស់ជាចម្បង។ គួរបញ្ជាក់ថា សម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចទាក់ទងមកកាន់ផ្នែកលក់ 𝐓𝐨𝐲𝐨𝐭𝐚 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 គ្រប់សាខាដើម្បីដឹងពីការផ្តល់ជូនពិសេស ព្រមជាមួយការបើកបរសាកល្បងដោយឥតថ្លៃដែលមានលេខទូរស័ព្ទ 𝟬𝟭𝟳 𝟯𝟯𝟯 𝟬𝟭𝟭 ទីតាំង: https://goo.gl/maps/1BP3H8SDFcJ8nQ2D8

 ៦

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia