បើកទំព័រថ្មី! ទីបំផុត ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បង្ហាញវេបសាយភាសាចិនផ្លូវការ ដើម្បីផ្ដល់ភាពងាយងាយស្រួលដល់អតិថិជន

ដើម្បីឆ្លើយតបទៅតាមតម្រូវការទីផ្សារ នាពេលថ្មីៗនេះក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)  បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវវេបសាយថ្មី គឺជាវេបសាយភាសាចិន ដើម្បីពង្រីកទីផ្សារទៅកាន់អតិថិជនដែលជាជនជាតិចិនឱ្យកាន់តែទូលំទូលាយនិងយល់កាន់តែច្បាស់ពីរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ។

 

ជាមួយគ្នានោះដែរ សម្រាប់មូលហេតុដែលក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បង្កើតវេបសាយជាភាសាចិន “WE TALK YOUR LANGUAGE (យើងនិយាយភាសារបស់អ្នក)” នេះឡើងមកគឺមានគោលបំណងធំៗចំនួន៣ ដូចខាងក្រោមនេះ៖

 

.បម្រើសេវាកម្មឱ្យចំគោលដៅ៖ វេបសាយមួយនេះនឹងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ភាសាចិន ក្នុងការទទួលបានព័ត៌មានលម្អិតពីផលិតផល និងបច្ចេកវិទ្យាចុងក្រោយបង្អស់។

 

.ពង្រឹងវត្តមានក្នុងទីផ្សារ៖ បង្កើនសក្ដានុពលនៃការប្រកួតប្រជែង និងក្ដោបក្ដាប់ចំណែកទីផ្សារឱ្យកាន់តែមានប្រសិទ្ធភាព។

 

.ក្លាយជាប្រភពព័ត៌មានផ្លូវការ៖ អាចបង្កើតជាមជ្ឈមណ្ឌលព័ត៌មានដ៏ច្បាស់លាស់សម្រាប់បណ្ដាញសារព័ត៌មានផ្នែកយានយន្តដែលប្រើប្រាស់ភាសាចិន។

 

លើសពីនេះទៅទៀត ការផ្លាស់ប្តូរនេះសបញ្ជាក់ឱ្យឃើញពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក្នុងការបញ្ចូលគ្រប់ទម្រង់ភាសាមានទាំងភាសា ខ្មែរ,អង់គ្លេស,ចិន ហើយនេះក៏ជាការផ្ដល់បទពិសោធន៍ដ៏ល្អបំផុតសម្រាប់អតិថិជនគ្រប់រូប។ ឥឡូវនេះ លោកអ្នកអាចចូលទៅកាន់វេបសាយរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដើម្បីតាមដានរាល់ព័ត៌មានថ្មីៗ ក៏ដូចជាការវិវត្តនៃឧស្សាហកម្មយានយន្តទំនើបយ៉ាងឆាប់រហ័ស និងងាយស្រួលបំផុតតាមវេបសាយទាំង៣ ដូចខាងក្រោមនេះបានផងដែរ។

 

.ភាសាខ្មែរ៖ https://www.toyota.com.kh/km/models/land-cruiser.html

.ភាសាអគ្លេស៖ https://www.toyota.com.kh/en/models/land-cruiser.html

.ភាសាចិន៖ https://www.toyota.com.kh/zh_cn/models/land-cruiser.html

38

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia