ភ្ជុំបិណ្ឌចប់ តែប្រូម៉ូសិនមិនទាន់ចប់ទេ! ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នៅតែបន្តផ្តល់ជូន Cash Back រហូតដល់ ៥,៥០០$ ព្រមទាំងសេវាថែទាំឥតគិតថ្លៃ

ទោះបីជាពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ទៅហើយក្តី ប៉ុន្តែក្រុមហ៊ុន​​​ តូយ៉ូតា (ខេមបូឌា) នៅតែបន្តនាំមកនូវការផ្តល់ជូនយ៉ាងពិសេសជាច្រើនដល់អតិថិជន ហើយក៏ផ្តល់ជូនយ៉ាងពិសេសនេះគឺដើម្បីបង្កើនឱកាសឲ្យអតិថិជនបានក្លាយទៅជាម្ចាស់រថយន្ត តូយ៉ូតា ដែលខ្លួនស្រលាញ់ និងស័ក្តិសមនឹងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃក៏ដូចជាការធ្វើដំណើរផ្សេងៗផងដែរ។

 

កាន់តែពិសេសក្នុងឱកាសនេះ លោកអ្នកនឹងទទួលបានការផ្តល់ជូនយ៉ាងក្រាស់ក្រៃ រួមមានប្រាក់ត្រឡប់មកវិញ (Cash Back) រហូតដល់ ៥,៥០០ ដុល្លារ ព្រមទាំងកញ្ចប់សេវាថែទាំរថយន្តឥតគិតថ្លៃពេញមួយឆ្នាំ។ បន្ថែមពីនេះ លោកអ្នកក៏ទទួលបានអត្រាការប្រាក់សម្បទានពិសេសត្រឹមតែ ៨.៨%នៅក្នុងមួយឆ្នាំពី Toyota Cambodia Finance ដែលជួយកាត់បន្ថយបន្ទុកចំណាយ សម្រួលដល់ការរៀបចំថវិកា និងធ្វើឱ្យក្ដីស្រមៃក្លាយជាម្ចាស់រថយន្តថ្មីកាន់តែនៅកៀកផងដែរ។

2026 10 20 11.27.08

ជាមួយគ្នានោះដែរ សម្រាប់ម៉ូឌែលរថយន្តដែលទទួលបានទាំងកញ្ចប់ Cash Back និងកញ្ចប់សេវាថែទាំងឥតគិតថ្លៃរយៈពេលពេញមួយឆ្នាំ មានរថយន្តរហូតដល់ទៅចំនួនបីម៉ូដែល ដោយនៅក្នុងនោះនៅពេលអតិថិជនជាវរថយន្ត Toyota Fortuner legender & Toyota Fortuner modelista នឹងទទួលបានប្រាក់ត្រឡប់មកវិញ ៥,៥០០ដុល្លារ រីឯងម៉ូដែល Toyota Raize ទទួលបានប្រាក់ត្រឡប់មកវិញចំនួន ២,០០០ ដុល្លារ ចំណែក Toyota Veloz ទទួលបានប្រាក់ត្រឡប់មកវិញ ១,៥០០ដុល្លារ ផងដែរ។ ក្រៅពីទទួលបានប្រាក់ត្រឡប់មកវិញ អតិថិជនដែលជ្រើសរើសរថយន្តទាំង ៣ម៉ូដែលខាងលើក៏ទទួលបានសេវាថែទាំរថយន្តពេញមួយឆ្នាំដោយឥតគិតថ្លៃថែមទៀតផង។

2026 10 20 11.27.12

យ៉ាងណាមិញ ក្រៅពីរថយន្តទាំង ៣ខាងលើ ក្រុមហ៊ុន​​​ តូយ៉ូតា (ខេមបូឌា) ក៏មានផ្តល់ជូនសេវាថែទាំរថយន្តពេញមួយឆ្នាំដោយឥតគិតថ្លៃសម្រាប់រថយន្តម៉ូដែលផ្សេងៗទៀតរួមមានដូចជា៖ Toyota Wigo, Toyota Corolla Cross HEV, Toyota Yaris Cross HEV , Toyota Corolla Cross, Toyota Yaris Cross ទាំងប្រភេទសាំង និងប្រភេទ Hybrid ព្រមទាំង Toyota Hilux Travo ទាំងបីប្រភេទគឺ Rally, V-Edition និង L-Edition សម្រាប់រថយន្តដែលមានជម្រើសពណ៌ស និងពណ៌សកាំម៉ៃតែប៉ុណ្ណោះ។

2026 10 20 11.27.20

អំពីរថយន្ដ Toyota

នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន​​​ តូយ៉ូតា (ខេមបូឌា) ក៏មានជម្រើសរថយន្តយ៉ាងចម្រុះជាច្រើនម៉ូដែល ដើម្បីបំពេញតម្រូវការរបស់អតិថិជនដោយមានចាប់តាំងពីរថយន្តគ្រួសាររហូតដល់ទៅរថយន្តធុនធំរួមមាន SUV, Pick-up, Sedan, Hatchback និង Van។ ក្នុងនោះ រថយន្ត Hilux Travo L-Edition បានដើរតួជាជំនួយការយ៉ាងរឹងមាំសម្រាប់អាជីវកម្មដឹកជញ្ជូនទំនិញ ខណៈដែលរថយន្ត Hybrid ដូចជា Yaris Cross HEV និង Corolla Cross HEV កំពុងជួយលើកកម្ពស់ប្រសិទ្ធភាពសន្សំសំចៃប្រេង និងស័ក្តិសមបំផុតសម្រាប់ការរស់នៅបែបស៊ីវិល័យ។ ដូច្នេះហើយ ដើម្បីកុំឱ្យឱកាសចំណេញនេះកន្លងផុតទៅ អតិថិជនដែលមានបំណងចង់ក្លាយជាម្ចាស់រថយន្ត Toyota អាចធ្វើការទាក់ទងទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ ក្រុមហ៊ុន​​​ តូយ៉ូតា (ខេមបូឌា) ឬទំនាក់ទំងដោយផ្ទាល់តាមរយៈសាខាដែលនៅជិតលោកអ្នកបំផុតដើម្បីសាកសួរព័ត៌មានលម្អិត និងកក់ការបើកបរសាកល្បងលើរថយន្តដែលខ្លួនពេញចិត្ត៕

2026 10 20 11.27.16 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia