ចំណេញណាស់! ទិញរថយន្តពី ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងទទួលបានប្រាក់ត្រឡប់វិញ ព្រមទាំងសេវាថែទាំឥតគិតថ្លៃ

ឱកាសចំណេញបានមកដល់ហើយ សម្រាប់មិត្តអ្នកអានដែលចង់ជាវរថយន្តពី ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងទទួលបានការផ្តល់ជូនយ៉ាងពិសេសៗដោយក្រុមហ៊ុនមានផ្តល់ជូនប្រាក់ត្រឡប់វិញ ការថែទាំរថយន្តឥតគិតថ្លៃ និងអត្រាការប្រាក់ពិសេស ។

 

នៅក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)បានដាក់ប្រូម៉ូសិនយ៉ាងពិសេសតែម្តងទៅលើម៉ូដែលរថយន្ត Hilux Travo (គ្រប់ពណ៌ និងគ្រប់ Grade : Rally-L-edition & V-edition) ដោយអតិថិជនជាវម៉ូឌែលនេះហ្នឹងទទួលបានសេវាថែទាំរថយន្ត ១ឆ្នាំឥតគិតថ្លៃ និងមានផ្តល់ជូននូវអត្រាការប្រាក់ពិសេសត្រឹមតែ ៨,៨% ប៉ុណ្ណោះ។ លើសពីនេះទៅទៀត សម្រាប់រថយន្ត Fortuner (Fortuner Legender & Fortuner Modelista) ក៏ទទួលបានប្រាក់ចំណេញ/Cash Back ត្រឡប់ទៅវិញចំនួន ៥,៥០០ដុល្លារ ហើយក៏ទទួលបានសេវាថែទាំរថយន្ត ១ឆ្នាំដោយឥតគិតថ្លៃនិងអត្រាការប្រាក់ពិសេសត្រឹមតែ ៨,៨%។

2026 11 11 08.46.42

2026 11 11 08.46.58

ដោយឡែកសម្រាប់អតិថិជន ដែលចាប់អារម្មណ៍ទៅលើប្រភេទរថយន្ត SUV ពីក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)ទៅលើម៉ូដែលរថយន្ត Toyota Wigo ទទួលបានប្រាក់ត្រឡប់ទៅវិញ ៥០០ដុល្លារ រថយន្ត Toyota Raize ទទួលបានប្រាក់ត្រឡប់ទៅវិញ ២,០០០ដុល្លារ Toyota Yaris Cross ប្រភេទសាំង និង ហាយប្រ៊ីដ ទទួលបានប្រាក់ត្រឡប់ទៅវិញ ១,០០០ដុល្លារ Toyota Veloz ទទួលបានប្រាក់ទៅវិញ ១,៥០០ដុល្លារ ។

 

យ៉ាងណាមិញ នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) មានផ្តល់នៅអត្ថប្រយោជន៍ជាច្រើននិងជម្រើសហិរញ្ញប្បទានដែលមានភាពទាក់ទាញដើម្បីសម្រួលដល់ការទិញរថយន្តរបស់អតិថិជន។ ដោយនៅក្នុងនោះក្រុមហ៊ុនបានផ្តល់ឱកាសឲ្យអតិថិជនទទួលបានអត្ថប្រយោជន៍កាន់តែច្រើននិងភាពងាយស្រួលក្នុងការសម្រេចចិត្តទិញរថយន្តហើយបន្ថែមពីនោះក្រុមហ៊ុនក៏បន្តពង្រឹងភាពជឿជាក់និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)ក្នុងការបម្រើអតិថិជនកម្ពុជាផងដែរ។

2026 11 11 08.46.53

2026 11 11 08.46.49

អំពីរថយន្ត Toyota

នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏មានជម្រើសរថយន្តយ៉ាងចម្រុះជាច្រើនម៉ូដែល ដើម្បីបំពេញតម្រូវការរបស់អតិថិជនដោយមានចាប់តាំងពីរថយន្តគ្រួសាររហូតដល់ទៅរថយន្ត រួមមាន SUV, Pick-up, Sedan, Hatchback និង Van ។ ក្នុងនោះរថយន្ត Hilux Travo L-Edition បានដើរតួជាជំនួយការយ៉ាងរឹងមាំសម្រាប់អាជីវកម្មដឹកជញ្ជូនទំនិញ ខណៈដែលរថយន្ត Hybrid ដូចជា Yaris Cross HEV និង Corolla Cross HEV កំពុងជួយលើកកម្ពស់ប្រសិទ្ធភាពសន្សំសំចៃប្រេង និងស័ក្តិសមបំផុតសម្រាប់ការរស់នៅបែបស៊ីវិល័យ។

 

ដូចនេះហើយ ដើម្បីកុំឲ្យឱកាសចំណេញនេះកន្លងផុតទៅ អតិថិជនដែលមានបំណងចង់ក្លាយជាម្ចាស់រថយន្ត Toyota អាចធ្វើការទាក់ទងទៅកាន់ហ្វេសប៊ុកផ្លូវការ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ឬទំនាក់ទំនងដោយផ្ទាល់តាមរយៈសាខាដែលនៅជិតលោកអ្នកបំផុត ដើម្បីសាកសួរព័ត៌មានលម្អិតនិងកក់ការបើកបរសាកល្បងលើរថយន្តដែលខ្លួនពេញចិត្ត៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia