ទីក្រុងរណបថ្មី ២ នេះ នឹងជួយឱ្យខេត្ដកណ្ដាល កាន់តែទំនើប និងរីកចម្រើនជាងមុន
Bunthoeun Koem•NOVEMBER 23 2026•11 views

ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្ដកណ្ដាលបានទទួលគម្រោងវិនិយោគលើប្រពន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនដោយមានទាំងរដ្ឋ និងវិស័យឯកជន។ ក្នុងនោះការអភិវឌ្ឍទីក្រុងរណបក៏បានលេចឡើងជាបន្ដបន្ទាប់ដែលជួយកែប្រែសោភ័ណភាពកាន់តែស្រស់ស្អាតជាងមុនផងដែរ។ ក្នុងនោះដែរគម្រោងទីក្រុងរណបថ្មី ២ នេះ នឹងជួយឲ្យខេត្ដកណ្ដាលកាន់តែទំនើបជាងមុន។

 

១. ទីក្រុងរណបមេគង្គឃី

 

គម្រោងទីក្រុងរណប មេគង្គឃី ត្រូវបានបើកដំណើរការសាងសង់កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ខណៈគម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុនធីភី ម៉ូរ៉ាល់ គ្រុប (TP Moral Group) ដែលជាទីក្រុងរណបថ្មី១ នៅតំបន់អរិយក្សក្រ។ 

 

តាមការបញ្ជាក់ពីក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប គម្រោងទីក្រុងមេគង្គឃី នេះមានទំហំ ២១០ ហិកតា មានទីតាំងស្ថិតនៅតាមបណ្ដោយមាត់ទន្លេមេគង្គ ក្នុងភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។ ដោយក្នុងនោះផ្ទៃដី ១៤០ ហិកតានៃគម្រោងទាំងមូល ក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍន៍ជាអគារពាណិជ្ជកម្ម ផ្សារទំនើប មណ្ឌលអប់រំ មណ្ឌលទេសចរណ៍ និងសណ្ឋាគារស្ដង់ដារអន្ដរជាតិជាដើម។ ដោយឡែកផ្ទៃដីចំនួន ៧០ ហិកតាទៀតក្រុមហ៊ុននឹងអភិវឌ្ឍន៍សេដ្ឋារចនាសម្ព័ន្ធដូជា ផ្លូវ សួនច្បារសាធារណៈ កន្លែងហាត់ប្រាណ និងរៀបចំតំបន់សួនច្បារបៃតង​តាមដងទន្លេដ៏ធំទូលាយផងដែរ។

 

470592138 584468271052345 4567308441249664133 N

 

ហើយថ្មីៗនេះ ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប (TP Moral Group) នឹងទើបនឹងបានប្រកាសបើកការដ្ឋានសាងសង់គម្រោងស្ពានថ្មី តភ្ជាប់ទីក្រុងរណប មេគង្គឃី មកកាន់ទីក្រុងរណប កោះនរា នៃភូមិសាស្ដ្ររាជធានីភ្នំពេញផងដែរ ដើម្បីជួយជម្រុញការតភ្ជាប់រវាងភាគខាងកើត និងភាគខាងលិចនៃរាជធានីភ្នំពេញ ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង ជាពិសេសនៅលើគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងជួយពង្រីកការអភិវឌ្ឍន៍ និងផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាជនរស់នៅភាគខាងកើតរាជធានីភ្នំពេញ និងក្នុងខេត្តកណ្តាល។

 

២. ទីក្រុងរណប TIA

 

ទីក្រុងរណប TIA City គឺជាសហគមន៍រស់នៅដ៏ធំនិងទំនើប អភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ មានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ក្បែរនឹងអាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលទើបនឹងបើកដំណើរការកាលពីដើមខែកញ្ញា ឆ្នាំ២០២៥នេះ។ 

 

តាមការបញ្ជាក់ពីក្រុមហ៊ុនក៏បានរៀបចំទំហំដី ៥,០០០ ហិកតា កំណត់ទុកសម្រាប់តំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាការអភិវឌ្ឍលំនៅឋាន និងពាណិជ្ជកម្ម ភស្តុភារកម្ម និងឧស្សាហកម្មផលិតកម្មផ្សេងៗទៀត។ ខណៈបច្ចុប្បន្នក្រុមហ៊ុន OCIC បាននឹងកំពុងអភិវឌ្ឍន៍គម្រោងលំនៅឋាន អគារណិជ្ជកម្ម ទីតាំងជួល និងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងទីក្រុងរណបថ្មីនេះផងដែរ ដើម្បីសម្រួលដល់ការនិងនៅ និងជម្រុញពាណិជ្ជកម្ម៕ 

 

759777613 122328353630176108 735061089384761661 N

Photo 2025 09 30 10 45 04

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia