នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្ដមានសរុបប្រមាណ ២ ១៦១ ២១១ ដងនាក់ (កើនឡើង ០.៨% បើធៀបនឹងគ្រាពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥)។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
របាយការណ៍ដដែលបានបញ្ជាក់ថា ទេសចរជាតិស្នាក់នៅ មានសរុប ៣៨២ ៥៤៩ ដងនាក់ ឯប្រជាពលរដ្ឋដើរលេងកម្សាន្ដមានសរុបប្រមាណ ១ ៧៥៤ ៣១៩ ដងនាក់ ខណៈទេសចរបរទេសសរុបប្រមាណ ២៤ ៣៤៣ ដងនាក់។ ក្នុងនោះដែរសម្រាប់ខេត្ដដែលទទួលបានទេសចរច្រើនជាងគេរួមមាន៖
១. ខេត្ដសៀមរាប៖ ២៥៦ ៧១៥ ដងនាក់
២. ខេត្ដកំពត៖ ២២៤ ៨៦០ ដងនាក់
៣. ខេត្ដព្រះសីហនុ៖ ១៩៥ ៩៩៤ ដងនាក់
៤. ខេត្ដកំពង់ឆ្នាំង៖ ១៦៨ ០១៦ ដងនាក់
៥. ខេត្ដកំពង់ចាម៖ ១៦៥ ២៧២ ដងនាក់។
សូមជម្រាបថា ការរាប់ស្ថិតិទេសចរណ៍ក្នុងអំឡុងពេលព្រឹត្ដិការណ៍ ពិធីបុណ្យ ឬកម្មវិធីនានាជាការរាប់ចំនួនដង ឬលើកនៃដំណើរកម្សាន្ដរបស់ភ្ញៀវទេសចរ មិនមែនរាប់ជាចំនួនមនុស្សទេ ក្នុងនោះភ្ញៀវទេសចរម្នាក់អាចធ្វើដំណើរកម្សាន្ដ ឬចូលទស្សនានៅទីកន្លែងនីមួយៗ លើសពីមួយដងឬមួយលើក។ ឧទាហរណ៍៖ ភ្ញៀវម្នាក់អាចត្រូវបានរាប់ច្រើនដង ប្រសិនបើទៅទស្សនាច្រើនទីតាំង ឬច្រើនថ្ងៃ៕


