នៅក្នុងរយៈពេល ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ (ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦) កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិសរុប ២១ ០៩២ ៤៤៦ នាក់ ដោយក្នុងនោះភ្ញៀវទេសចរជាតិស្នាក់នៅមានប្រមាណ ១ ១៤៥ ៤៥០ នាក់ ប្រជាជនដើរលេងកម្សាន្ដមានប្រមាណ ១៩ ៨៧៥ ៨០៥ នាក់ និងភ្ញៀវទេសចរអន្ដរជាតិមានប្រមាណ ៧១ ១៩១ នាក់។
យ៉ាងណាយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា បានឲ្យដឹងថា មានរាជធានីខេត្ដចំនួន ៥ គឺទទួលបានភ្ញៀវទេសចរច្រើនជាងគេដោយក្នុងនោះរួមមាន៖
១. រាជធានីភ្នំពេញ មានចំនួន ៤ ៤០២ ០៩២ នាក់
២. ខេត្ដកំពង់ចាម មានចំនួន ៤ ១៧៨ ៦២៣ នាក់
៣. ខេត្ដព្រៃវែង មានចំនួន ២ ៣២៣ ០៩៦ នាក់
៤. ខេត្ដ សៀមរាប មានចំនួន ១ ៧៩២ ៤៣៨ នាក់
៥. ខេត្ដកំពង់ស្ពឺ មានចំនួន ១ ៧១២ ០០០ នាក់។




