EHM ពង្រឹងភាពជាអ្នកដឹកនាំក្នុងវិស័យបដិសណ្ឋារកិច្ចកម្ពុជា តាមរយៈសិក្ខាសាលាភាពជាអ្នកដឹកនាំយុទ្ធសាស្ត្រ ឆ្នាំ២០២៦–២០២៧
Mean Soty•NOVEMBER 18 2026•105 views

រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ក្រុមហ៊ុន Elite Hospitality & Management (EHM) បានរៀបចំ សិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំយុទ្ធសាស្ត្រ ឆ្នាំ២០២៦-២០២៧ ក្រោមប្រធានបទ «បដិសណ្ឋារកិច្ច កម្ពុជាតាមស្តង់ដារអន្តរជាតិ» ដែលជាការបង្ហាញនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះការអភិវឌ្ឍសមត្ថ ភាពអ្នកដឹកនាំ ដោយលើកកម្ពស់ឧត្តមភាពនៃការគ្រប់គ្រងប្រកបដោយគុណភាពស្តង់ដារអន្តរជាតិ និង ការបន្តជំរុញការរីកចម្រើននៃវិស័យបដិសណ្ឋារកិច្ចកម្ពុជា។

Vet1

សិក្ខាសាលានេះបានចូលរួមពីថ្នាក់ដឹកនាំធំៗរបស់ ក្រុមហ៊ុន EHM ដើម្បីពង្រឹងការគិតបែបយុទ្ធសាស្ត្រ បង្កើនសមត្ថភាពគ្រប់គ្រង ស្របទៅតាមទិសដៅ និងចក្ខុវិស័យរបស់ក្រុមហ៊ុនដើម្បីចូលរួមចំណែក អភិវឌ្ឍអនាគតនៃវិស័យបដិសណ្ឋារកិច្ចកម្ពុជា។ 

ខណៈដែលកម្ពុជាបន្តអភិវឌ្ឍវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ការពង្រឹងសមត្ថភាពអ្នកដឹកនាំ និង យុទ្ធសាស្ត្រគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ គឺជាកត្តាចាំបាច់ក្នុងការធានាគុណភាពសេវាកម្មដ៏ល្អឥតខ្ចោះ ដែលអាចបង្កើតបទពិសោធន៍ល្អសម្រាប់ភ្ញៀវទាំងអស់ថែមទាំងកសាងម៉ាកយីហោបដិសណ្ឋារកិច្ចកូនខ្មែរ ដែលមានសមត្ថភាពប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗនៅក្នុងសកលលោក។

Vet3

តាមរយៈគំនិតផ្តួចផ្តើមនេះ EHM បានផ្តោតលើការពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ ព្រមទាំងជំរុញ វប្បធម៌នៃការទទួលខុសត្រូវ កិច្ចសហការ នវានុវត្តន៍ និងការកែលម្អជាបន្តបន្ទាប់នៅទូទាំងប្រតិបត្តិការ របស់ក្រុមហ៊ុន។

សិក្ខាសាលានេះក៏បានឆ្លុះបញ្ចាំងពីការតាំងចិត្តយ៉ាងមុតមាំរបស់ EHM ដែលប្តេជ្ញាលើកកម្ពស់ស្តង់ដារ បដិសណ្ឋារកិច្ចកម្ពុជាដោយចាប់ផ្តើមពីការវិនិយោគលើធនធានមនុស្សជាចម្បង។

Vet5

លោក ប៉ាវ វន្នីរ៉ុង ប្រធាន ប្រតិបត្តិការនៃក្រុមហ៊ុន Elite Hospitality & Management បានគូសបញ្ជាក់ថា «ការអភិវឌ្ឍអ្នកដឹកនាំដែលមានសមត្ថភាពខ្ពស់គឺជាកត្តាសំខាន់ក្នុងការកសាងអាជីវកម្ម វិស័យបដិសណ្ឋារកិច្ចកម្ពុជាមានសក្តានុពលក្នុងការឈានទៅប្រកួតប្រជែងក្នុងឆាកអន្តរជាតិ ពីព្រោះ ប្រជាជនកម្ពុជា ជាប្រជាជនដែលមានភាពស្មោះត្រង់ សុភាពរាបសារ និង ជាពិសេស ស្នាមញញឹម ដែលចេញពីបេះដូង លើសពីនេះទៅទៀតប្រទេសកម្ពុជា ក៏មាន វប្បធម៌ អរិយធម៌ និង សិល្បៈដ៏ សម្បូរបែបដែលធ្វើឱ្យប្រទេសយើងមានលក្ខណៈពិសេស។

Vet2 

សព្វថ្ងៃនេះក្រុមហ៊ុន EHM ដែលជាក្រុមហ៊ុនម៉ាកយីហោកូនខ្មែរ កំពុងគ្រប់គ្រង សណ្ឋាគារ និង រីស៊ត សរុប ចំនួន ១៦ ទីតាំងនៅទូទាំងប្រទេសកម្ពុជាដូចជាសណ្ឋាគារ Palace Gate Hotel & Resort កោះអភិជនរី ស៊ត ឧស្យានបោះតង់ លម្ភៃគីរីរម្យ និង សណ្ឋាគាររីស៊តល្បីៗ ជាច្រើនទៀត ដែលមានការគាំទ្រយ៉ាងខ្លាំង ហើយ EHM ប្តេជ្ញាបន្តការផ្តោតលើការពង្រឹងសមត្ថភាពគ្រប់គ្រង ការអភិវឌ្ឍធនធានមនុស្សក្នុងស្រុក ដើម្បីផ្តល់ជូននូវបទពិសោធន៍បដិសណ្ឋារកិច្ចល្អឥតខ្ចោះ ផ្តល់ភាពកក់ក្តៅ និងបទពិសោធន៍ពិតនៃ បដិសណ្ឋារកិច្ចរបស់ជនជាតិខ្មែរទៅកាន់សកលលោក។

សិក្ខាសាលាភាពជាអ្នកដឹកនាំយុទ្ធសាស្ត្រ ឆ្នាំ២០២៦-២០២៧ នេះ បានបញ្ចប់ដោយជោគជ័យនៃ ដែល នេះគឺជាជំហាន ឆ្ពោះទៅមុខរបស់ EHM ក្នុងការកសាងអ្នកដឹកនាំកម្ពុជាដែលមានសមត្ថភាព ពង្រឹងមូល ដ្ឋានគ្រឹះរបស់ស្ថាប័ន និងចូលរួមចំណែកដល់ការរីកចម្រើន និងការបង្កើនសមត្ថភាពប្រកួតប្រជែងរយៈ ពេលវែងនៃវិស័យបដិសណ្ឋារកិច្ចកម្ពុជា។

Vet4

អំពីក្រុមហ៊ុន Elite Hospitality & Management (EHM)

ក្រុមហ៊ុន Elite Hospitality & Management (EHM)គឺជាក្រុមហ៊ុនគ្រប់គ្រងវិស័យបដិសណ្ឋារកិច្ចរបស់ កម្ពុជាដែលទទួលខុសត្រូវលើការគ្រប់គ្រងបណ្តាញសណ្ឋាគារ និងរីស៊តជាច្រើននៅទូទាំងប្រទេស។ EHM ប្តេជ្ញាផ្តល់ជូននូវបទពិសោធន៍បដិសណ្ឋារកិច្ចប្រកបដោយគុណភាព តាមរយៈការគ្រប់គ្រងប្រកបដោយ វិជ្ជាជីវៈ ការអភិវឌ្ឍធនធានមនុស្សក្នុងស្រុក និងទស្សនវិជ្ជានៃការផ្តល់សេវាកម្មដែលរួមបញ្ចូលគ្នារវាង បដិសណ្ឋារកិច្ចកម្ពុជា និងស្តង់ដារអន្តរជាតិ។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia