យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២៣ រហូតដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ភ្ញៀវទេសចរទេស និងប្រជាពលរដ្ឋដែលដើរលេងកម្សាន្ដមានសរុបចំនួន ៣ ២៥០ ៩៣៧ ដងនាក់ ដោយកើនឡើង ៣៧.៥% បើធៀបនឹងឆ្នាំ២០២៥។
ក្នុងនោះទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ដប្រមាណ ២ ២០៩ ១២៤ ដងនាក់។ ចំណែកភ្ញៀវទេសចរណ៍ ៤១ ៨១៣ ដងនាក់។ អ្វីដែលចាប់អារម្មណ៍ភ្ញៀវទេសចរទាំងអស់នេះ គឺរាជធានីភ្នំពេញទទួលបានច្រើនជាងគេមាន ៥៦៨ ៤៤១ ដងនាក់ លេខ ២ ខេត្ដកំពត មានចំនួន ៤១២ ៦៦៨ ដងនាក់។ ដោយឡែកលេខ៣ ខេត្ដសៀមរាបមាន ៤០៣ ៥១៧ ដងនាក់ លេខ ៤ ខេត្ដព្រះសីហនុ (កំពង់សោម) មាន ៣២៤ ៩៦២ ដងនាក់ និងលេខ ៥ ខេត្ដតាកែវ មានចំនួន ៣០៤ ៧០៥ ដងនាក់។
សូមជម្រាបថា ឯកតា ដងនាក់ គឺជាការរាបស្ថិតិទេសចរណ៍ក្នុងអំឡុងព្រឹត្ដិការណ៍ ពិធីបុណ្យ ឬកម្មវិធីនានាជាការរាប់ចំនួនដង ឬលើកនៃដំណើរកម្សាន្ដរបស់ភ្ញៀវទេសចរ ក្នុងនោះភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្ដ ឬចូលទស្សនាទីកន្លែងនីមួយៗលើពីមួយដងឬមួយលើក។ ឧទាហរណ៍៖ ភ្ញៀវម្នាក់អាចត្រូវបានរាប់ច្រើនដង ប្រសិនបើទៅទស្សនាច្រើនទីតាំង ឬច្រើនថ្ងៃ៕




