ស៊ីហ្គេម២០២៣ កម្ពុជាដណ្ដើមបានមេដាយច្រើនបំផុតក្នុងប្រវត្ដិសាស្ដ្រ ខណៈកីឡា ៣ នេះបានមេដាយមាសច្រើនជាងគេ
Bunthoeun KoemMAY 17 2023188 views

ជារឿងដែលគួរឲ្យរំភើបបំផុតសម្រាប់កីឡាកម្ពុជានៅក្នុងព្រឹត្ដិការណ៍ស៊ីហ្គេម ខណៈនៅឆ្នាំ២០២៣ ដែលជាការរៀបចំប្រកួតលើកទី៣២នៃព្រឹត្ដិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ  កម្ពុជាបានដណ្ដើមមេដាយច្រើនបំផុតមិនធ្លាប់មានពីមុនមក។​

យោងតាមរបាយការណ៍នៅក្នុងព្រឹត្ដិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលចាប់ផ្ដើមឡើងពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន ២៨២ មេដាយ ដោយក្នុងនោះមេដាយមាសមានចំនួន ៨១ គ្រឿង មេដាយប្រាក់ចំនួន ៧៤ គ្រឿង និងមេដាយសំរិទ្ធចំនួន ១២៧ គ្រឿងឯណោះ។

ជាមួយគ្នានេះដែរ គេសង្កេតឃើញថាមានប្រភេទកីឡាលេចធ្លោចំនួន ៣ ដែលកម្ពុជាដណ្ដើមបានមេដាយមាសច្រើនជាងគេ ដែលក្នុងរួមមាន៖

១. ប្រភេទកីឡាគុនខ្មែរ ដណ្ដើមបានមេដាយមាសចំនួន ១៤ គ្រឿង

២. ប្រភេទកីឡាវ៉ូវីណាម ដណ្ដើមបានមេដាយមាសចំនួន ១០ គ្រឿង

៣. ប្រភេទកីឡាគុនល្បុក្កតោ ដណ្ដើមបានមេដាយមាសចំនួន ៨ គ្រឿង

គួររំលឹកផងដែរថា នៅក្នុងព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើទី៣១ ដែលរៀបចំឡើងនៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ២០២១ កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន ៦៣ គ្រឿងប៉ុណ្ណោះ ដោយក្នុងនោះមានមេដាយមាសចំនួន ៩ គ្រឿង មេដាយប្រាក់ចំនួន ១៣ គ្រឿង និងមេដាយសំរិទ្ធចំនួន ៤១ គ្រឿង៕

347152510 241415961809477 4064803904566151448 N

345859182 261207239607082 1995085418754806358 N

345433623 600395405389525 3137210199391264850 N

346486354 740903397777796 4332453979461280104 N

345033349 630745755622388 6119328219932355699 N

347387344 149392151445548 6988500624390452672 N

អត្ថបទ៖ កឹម ប៊ុនធឿន

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia