ប្តីប្រពន្ធ១គូ ស៊ូបោះចោលប្រាក់ខែជាង៣ម៉ឺន$ ងាកមកបើកអាជីវកម្មផ្ទាល់ខ្លួនរកចំណូលបានខ្ទង់លាន$
ធី ស្រីល័ក្ខJANUARY 15 2023951 views

យោងតាមសារព័ត៌មានរបស់ CNBC បានចុះផ្សាយថា Tori Gerbig គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Pink Lily ដែលជាអ្នកលក់រាយតាមអ៊ិនធឺណិតដែលលឿនបំផុតនៅអាមេរិក និងជាហាងលក់សម្លៀកបំពាក់របស់នារីអនឡាញនៅលើ ebay ក្នុងឆ្នាំ ២០១១  ។

ក្រោយពីនាងនិងប្តីរបស់នាងបានបញ្ចប់ការសិក្សា នាងបានធ្វើការជាអ្នកលក់ធានារ៉ាប់រងតែមួយគត់ អំឡុកពេលនោះនាងអាចរកប្រាក់បាន ២ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ ចំណេកឯ ប្តីរបស់នាង Chair និង Tori បានប្រាក់កម្ចីសិស្សជាង ៧ម៉ឺនដុល្លារ ដោយបូករួមទាំងប្រាក់កម្ចីទិញផ្ទះ រថយន្ត ជាដើម។

ទាំងនេះហើយដែលជាហេតុ ជំរុញឱ្យពួកគេសម្រេចចាប់ផ្តើមលក់នៅលើ ebay ដើម្បីជួយបន្ថែមប្រាក់ចំណូល ដោយចាប់ផ្តើមដំបូងចំណាយលើផលិតផល គឺ៣០០ដុល្លារ។ Chair និង Tori អាចរកចំណូលបានពី ៣០០ ទៅ ១០០០ដុល្លារក្នុងមូយខែ។ ក្រោយមកនាងបានលក់របស់របរពីក្លឹបវាយកូនហ្គោល របាំងបុណ្យ Halloween ដែលមានការពេញនិយមនៅលើអ៊ិនធឺណិត ហើយនាងបានយកលក់ដុំដើម្បីលក់ក្នុងតម្លៃលក់រាយនៅលើ ebay ។

នៅក្នុងការធ្វើទីផ្សាររបស់នាង គឺ Tori បានបង្កើតក្រុមឆាតហ្វេសបុកលក់ សម្លៀកបំពាក់និងគ្រឿងបន្ថែមផ្សេងៗ ហើយប្រភពដែលនាងបានយកមកលក់ដុំពីប្រទេស អិលអេ ចិន កូរ៉េខាងត្បូង។ បន្ទាប់ពីបានដាក់លក់នៅក្នុងក្រុមឆាតហ្វេសបុករៀងរាល់ថ្ងៃ មានសន្ទុះការលក់កើនឡើងខ្លាំងបើធៀបពីឆ្នាំមុននៅលើ ebay ដូច្នេះក្រុមហ្វេសបុកពិតជាបានជួយជំរុញការលក់នៅក្នុងអាជីវកម្មប្រសើរពិតមែន ។

យ៉ាងណាមិញនៅចុងឆ្នាំ ២០១៣ អ្នកទាំងពីរបានរកប្រាក់ចំណូលបាន​៥០០ដុល្លារក្នុងមួយថ្ងៃ ពីការលក់ បន្ទាប់មកពួកគេ បានប្រើប្រាស់ប្រាក់ចំណេញដើម្បីសងប្រាក់កម្ចីសិស្សរបស់ពួកគេ ហើយវិនិយោគចូលទៅក្នុងអាជីវកម្មវិញ។ ដូច្នេះនៅក្នុងខែមេសា​ ២០១៤ នាងបានសម្រេចចិត្តបោះបង់ពីការធ្វើធានារ៉ាប់រង ហើយ Chair ក៏បានចាកចេញពីមុខតំណែងសាជីវកម្មរបស់គាត់ អំឡុងខែ កក្កដា ២០១៤ ដូចគ្នា។

ដោយអ្នកនាង Tori បានថ្លែងបន្តថា គោលដៅនៅឆ្នាំដំបូងសម្រាប់ពួកគាត់ គឺ ៥ម៉ឺនដុល្លារក្នុងការលក់ ដូច្នេះដើម្បីឈានដល់ជាង ៤លានដុល្លារនៅក្នុងអាជីវកម្ម គឺជារឿងអស្ចារ្យខ្លាំង។ កាលពី២០១៤ ដល់ ២០១៥ ពួកគេបានកើនឡើងពី ៤.១លានដុល្លារ នៅក្នុងប្រាក់ចំណូលជាង ១២លានដុល្លារក្នុងឆ្នាំ ២០២១ ហើយពួកគេបានបញ្ចប់ឆ្នាំជាមួយនឹងប្រាក់ចំណូលជាង ១៤១លានដុល្លារ។

ក្រុមហ៊ុន Pink Lily បានបើកហាងលក់រាយមួយនៅរដ្ឋ Bowling Green, KY ចំណង់ចំណូលចិត្តចង់មានហាងលក់រាយ និងផ្តោតទៅលើការលក់រាយនៅលើអនឡាញទើបបានរីកចម្រើនបានកាន់តែលឿន ។ ហើយបច្ចុប្បន្ន Tori មានបុគ្គលិកប្រហែល ២៥០នាក់​ និងឃ្លាំងមានទំហំ ២១ម៉ឺនម៉ែត្រការ៉េ។

ហើយមិនមែនជារឿងងាយស្រួលក្នុងការមានអាជីវកម្មជាប្តីឬប្រពន្ធច្រើនទេ តែជាសំណាងល្អពួកគាត់ក៏ធ្លាប់បានធ្វើការជាមួយគ្នាមុនចាប់ផ្តើមអាជីវកម្មនេះដែរ។ ដោយធ្វើការនៅភោជនីយដ្ឋាន នៅមហាវិទ្យាល័យ ដូច្នេះទើបពួកគាត់យល់ពីគ្នាច្បាស់ក្នុងពេលធ្វើការ ពួកគាត់មានបុគ្គលិកលក្ខណៈឧស្សាហ៍ព្យាយាម ។

ថ្វីត្បិតតែនាងរាល់ថ្ងៃធ្វើការពី ៥០ ទៅ៥៥ម៉ោង ក្នុងមួយសប្តាហ៍​ ប៉ុន្តែប្រសិនបើធៀបពីឆ្នាំមុននាងធ្វើការពី ៦០ទៅ៧០ម៉ោង ក្នុងមួយសប្តាហ៍ ។ មូលហេតុដែលនាងឥលូវធ្វើការតិចម៉ោង ក៏ព្រោះតែពួកគេបានជួលអ្នកដឹកនាំច្រើន តែនាងមានការប្រជុំពង្រីង ជាមួយនាយក និងផ្នែកទីផ្សារ ក្រុមទិញ ក្រុមបម្រើសេវាបម្រើអតិថិជនមួយថ្ងៃក្នុងមួយសប្តាហ៍ ។ ហើយនាងនៅតែទៅប្រជុំទិញ និងធ្វើដំណើរជាមួយក្រុមថតរូបម្តងម្កាលជាដើម។ ការចាប់ផ្តើមអាជីវកម្ម Pink Lily គឺជាការសម្រេចចិត្តដ៏ល្អបំផុតមួយដែលបានធ្វើ បានបើកឱកាសជាច្រើន បាន​ជួបមនុស្សច្រើន នៅជាមួយគ្រួសារ គ្មានបំណុល និងមានសេរីភាពហិរញ្ញវត្ថុ ហើយនាងសប្បាយចិត្តព្រោះបានធ្វើការឱ្យខ្លួនឯង។

ជាចុងក្រោយអត្ថបទខាងលើនេះជាមេរៀនដ៏ល្អ សម្រាប់អ្នកទាំងអស់គ្នាក្នុងការចាប់ផ្តើមអាជីវកម្មលក់អនឡាញដែលជាអាជីវកម្មពេញនិយមខ្លាំងនាពេលបច្ចុប្បន្ននេះផងដែរ។ នឹងជួយបង្កើតប្រាក់ចំណូលអកម្ម អាចពេលទំនេរពីការសិក្សាក៏ធ្វើការអាចឆ្លៀតធ្វើបាន។ ជាក់ស្តែងដូចជាប្តីប្រពន្ធគំរូមួយខាងលើជាដើម បោះបង់ការងារដែលប្រាក់ខែច្រើន ហ៊ានបង្កើតអាជីវកម្មខ្លួនឯង ក៏មិនមែនជំរុញឱ្យអ្នកទាំងអស់គ្នាធ្វើដូចជាពួកគាត់ដែរ ប៉ុន្តែដូចឃ្លាគេតែងនិយាយ “ធ្វើអ្វីដែលយើងស្រលាញ់ទើបយើងរីករាយនិងធ្វើ”​ ដូច្នេះត្រូវព្យាយាមស្វែងរកនូវអ្វីដែលខ្លួនយើងស្រលាញ់ ហើយចាប់ផ្តើមធ្វើវា៕

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia