សម្បូរអ្នកមា.នណាស់! មកស្គាល់ ប្រទេសកំពូលទាំង១០ មានមហាសេ.ដ្ឋីច្រើនបំផុត លើលោក ក្នុងឆ្នាំ២០២៤
Kan DaraAPRIL 4 20241.1 K views

ក្នុងឆ្នាំ២០២៤ កំណើនអ្នកមានទ្រព្យសម្បត្តិច្រើន បានកើនឡើងខ្ពស់ជាងឆ្នាំមុនៗ ខណៈមានមនុស្សចំនួន ២,៧៨១នាក់ កំពុងឈរឈ្មោះលើបញ្ជីមហាសេដ្ឋីពិភពលោក របស់ទស្សនាវដ្តី Forbes ដោយក្តោបក្តាប់ទ្រព្យសម្បត្តិសរុប ១៤.២ពាន់ពាន់លានដុល្លារអាមេរិក។

ខាងក្រោមនេះគឺជា កំពូលប្រទេសទាំង១០ មានមហាសេ.ដ្ឋីច្រើនបំផុត គិតត្រឹមថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤៖

កលក

/. សហរដ្ឋអាមេរិក

មហាសេដ្ឋីសរុប៖ ៨១៣នាក់ ខណៈឆ្នាំមុនមានត្រឹម ៧៣៥នាក់

ទ្រព្យសម្បត្តិសរុប៖ ៥.៧ ពាន់ពាន់លានដុល្លារ ខណៈឆ្នាំមុនមានត្រឹម ៤.៥ ពាន់ពាន់លានដុល្លារ

អ្នកមានបំផុត៖ លោក Elon Musk មានទ្រព្យសម្បត្តិសរុប ១៩៥ ពាន់លានដុល្លារ

/. ប្រទេសចិន

មហាសេដ្ឋីសរុប៖ ៤០៦នាក់ ធៀបនឹងឆ្នាំមុនមាន ៤៩៥នាក់

ទ្រព្យសម្បត្តិសរុប៖ ១.៣ ពាន់ពាន់លានដុល្លារ ធៀបនឹងឆ្នាំមុនមាន ១.៦៧ពាន់ពាន់លានដុល្លារ

អ្នកមានបំផុត៖ លោក Zhong Shanshan មានទ្រព្យសម្បត្តិសរុប ៦២,៣ ពាន់លានដុល្លារ

/.ប្រទេសឥណ្ឌា

មហាសេដ្ឋីសរុប៖ ២០០នាក់ ខណៈឆ្នាំមុនមានត្រឹម ១៦៩នាក់

ទ្រព្យសម្បត្តិសរុប៖ ៩៥៤ ពាន់លានដុល្លារ ខណៈឆ្នាំមុនមានត្រឹម ៦៧៥ ពាន់លានដុល្លារ

អ្នកមានបំផុត៖ លោក Mukesh Ambani មានទ្រព្យសម្បត្តិសរុប ១១៦ ពាន់លានដុល្លារ

/. ប្រទេសអាល្លឺម៉ង់

មហាសេដ្ឋីសរុប៖ ១៣២នាក់ ខណៈឆ្នាំមុនមានត្រឹម ១២៦នាក់

ទ្រព្យសម្បត្តិសរុប៖ ៦៤៤ ពាន់លានដុល្លារ ខណៈឆ្នាំមុនមានត្រឹម ៥៨៥ ពាន់លានដុល្លារ

អ្នកមានបំផុត៖ លោក Klaus-Michael Kuehne មានទ្រព្យសម្បត្តិសរុប ៣៩,២ ពាន់លានដុល្លារ

/. ប្រទេសរុស្ស៊ី

មហាសេដ្ឋីសរុប៖ ១២០នាក់ ខណៈឆ្នាំមុនមានត្រឹម ១០៥នាក់

ទ្រព្យសម្បត្តិសរុប៖ ៥៣៧ ពាន់លានដុល្លារ ខណៈឆ្នាំមុនមានត្រឹម ៤៧៤ ពាន់លានដុល្លារ

អ្នកមានបំផុត៖ លោក Vagit Alekperov មានទ្រព្យសម្បត្តិសរុប ២៨,៦ ពាន់លានដុល្លារ

/. ប្រទេសអ៊ីតាលី

មហាសេដ្ឋីសរុប៖ ៧៣ នាក់ ខណៈឆ្នាំមុនមានត្រឹម ៦៤នាក់

ទ្រព្យសម្បត្តិសរុប៖ ៣០២ ពាន់លានដុល្លារ ខណៈឆ្នាំមុនមានត្រឹម ២១៦ ពាន់លានដុល្លារ

អ្នកមានបំផុត៖ លោក Giovanni Ferrero មានទ្រព្យសម្បត្តិសរុប ៤៣,៨ ពាន់លានដុល្លារ

/. ប្រទេសប្រេស៊ីល

មហាសេដ្ឋីសរុប៖ ៦៩នាក់ ខណៈឆ្នាំមុនមានត្រឹម ៥១នាក់

ទ្រព្យសម្បត្តិសរុប៖ ២៣១ ពាន់លានដុល្លារ ខណៈឆ្នាំមុនមានត្រឹម ១៦០ ពាន់លានដុល្លារ

អ្នកមានបំផុត៖ លោក Eduardo Saverin មានទ្រព្យសម្បត្តិសរុប ២៨ ពាន់លានដុល្លារ

/. ប្រទេសកាណាដា

មហាសេដ្ឋីសរុប៖ ៦៧នាក់ ខណៈឆ្នាំមុនមានត្រឹម ៦៣នាក់

ទ្រព្យសម្បត្តិសរុប៖ ៣១៥ ពាន់លានដុល្លារ ខណៈឆ្នាំមុនមានត្រឹម ២៤៥ ពាន់លានដុល្លារ

អ្នកមានបំផុត៖ លោក David Thomson និងគ្រួសារ មានទ្រព្យសម្បត្តិសរុប ៦៧.៨ ពាន់លានដុល្លារ

/. ហុងកុង

មហាសេដ្ឋីសរុប៖ ៦៧នាក់ ខណៈឆ្នាំមុនមានត្រឹម ៦៦នាក់

ទ្រព្យសម្បត្តិសរុប៖ ៣៣០ ពាន់លានដុល្លារ ធៀបនឹងឆ្នាំមុនមាន ៣៥០ ពាន់លានដុល្លារ

អ្នកមានបំផុត៖ លោក Li Ka-shing មានទ្រព្យសម្បត្តិសរុប ៣៧,៣ ពាន់លានដុល្លារ

១០/. ចក្រភពអង់គ្លេស

មហាសេដ្ឋីសរុប៖ ៥៥នាក់ ខណៈឆ្នាំមុនមានត្រឹម ៥២នាក់

ទ្រព្យសម្បត្តិសរុប៖ ២២៥ ពាន់លានដុល្លារ ខណៈឆ្នាំមុនមានត្រឹម ២០២ ពាន់លានដុល្លារ

អ្នកមានបំផុត៖ លោក Michael Platt មានទ្រព្យសម្បត្តិសរុប ១៨ ពាន់លានដុល្លារ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម  https://t.me/hangchhengH24១

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia