មកស្គាល់ស្ត្រីឆ្នើមកម្ពុជា៥រូប មានសមត្ថភាពខ្លាំង និងកំពុងកាន់តំណែងខ្ពស់ក្នុងជួររដ្ឋាភិបាល
Kan DaraAUGUST 1 2023932 views

ស្រី្តជាប់ឈ្មោះជាមាតាពិភពលោក និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងសរសៃឈាមសេដ្ឋកិច្ចទាំងថ្នាក់ជាតិ និងអន្តរជាតិ រួមទាំងចូលរួមយ៉ាងសកម្មក្នុងការដឹកនាំនាវានុវត្តន៍នៃកង់អភិវឌ្ឍឆ្ពោះទៅមុខឥតឈប់ឈរ។ ជាក់ស្តែងខាងក្រោមនេះគឺជាស្ត្រីឆ្នើមកម្ពុជា៥រូប មានសមត្ថភាពខ្លាំង កំពុងកាន់តំណែងខ្ពស់ក្នុងជួររដ្ឋាភិបាល៖

/. លោក​​ជំទាវ ម៉ែន សំអន 

១

លោកជំទាវ កើតថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៥៣ ជាឧបនាយករដ្ឋមន្ត្រី​ស្ត្រី​ទីមួយនៃប្រទេសកម្ពុជា។ លោកជំទាវបានចូលបម្រើកងទ័ពក្នុងឆ្នាំ១៩៧០ នាសម័យសាធារណរដ្ឋខ្មែរ ដោយចាប់ផ្តើមអាជីពជាគិលានុបដ្ឋាយិកាយោធា។ គិត​ត្រឹម​ឆ្នាំ​២០០៩ លោកជំទាវ​មាន​តួនាទី​ជា ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា ​និង​អធិការ​កិច្ច និង​ជា​ឧត្តមសេនីយ​ផ្កាយ​បួន មានងារជា សម្ដេចកិត្តិសង្គហបណ្ឌិត។

/. លោកជំទាវ​ អ៊ឹង កន្ថាផាវី

៥

លោកជំទាវ មាន​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី។ លោកជំទាវ ​ជាស្ត្រី​អង់អាចមាន​ឆន្ទៈ​មោះមុត​និង​កិច្ចខិតខំប្រឹង​ប្រែងយ៉ាង​សកម្ម​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ចការពារ ​លើកស្ទួយ​នូវតម្លៃ ​តួនាទី​ សិទ្ធិ អំណាច​ និងជីវភាព​របស់​ស្ត្រី​កម្ពុជា។

៣/. លោកជំទាវ ឱ វណ្ណ​ឌីន

២

លោកជំទាវ ជារដ្ឋ​លេខា​ធិការ​ក្រសួង​សុខា​ភិបាល​កម្ពុជា និងជា​ស្ត្រី​​ខ្មែរ​មួយ​រូប​​ដែល​បាន​​ពុះ​ពារ​ក្នុង​វិស័​យ​នេះ​គួរ​ឲ្យ​សរសើរ។ ស្ថិតក្នុងបរិបទជំងឺកូវីដ១៩ លោកជំទាវជាឥស្សរជនស្រ្តីជួរមុខដែលបានលះបង់កម្លាំងកាយចិត្តក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងប្រឆាំងជាមួយមេរោគដ៏កាចសាហាវនេះ។ មិនតែប៉ុណ្ណោះ លោកជំទាវក៏ជាអតីតនិស្សិតខ្មែរដំបូងគេដែលបានប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិកផ្នែកសុខភាពសាធារណៈផងដែរ។

៤/.  លោកជំទាវ​ ជា សិរី

៣

លោកជំទាវ កើត​ថ្ងៃ​ទី០​១ ខែ​មករា ឆ្នាំ​១៩៨១ លើទឹកដីរាជធានីភ្នំពេញ បច្ចុប្បន្នមានឋានៈជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។ លោកជំទាវមានប្រវត្តិសិក្សាមិនធម្មតា ជាស្រ្តីខ្មែរមួយរូបដែលទទួលបានការសិក្សាអប់រំនៅប្រទេសជាច្រើនរហូតបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច។ លើសពីនេះ លោកជំទាវ ក៏ជាឥស្សរជនស្ត្រីដ៏ឆ្នើមក្នុងវិស័យធនាគារតាមរយៈការដឹកនាំ គ្រប់គ្រង និងអនុវត្តការងារបច្ចេកទេស រួមទាំងមានបទពិសោធន៍កកកុញលើការងារគ្រប់គ្រងប្រព័ន្ធធនាគារនៅកម្ពុជា ជាពិសេសការលើកកម្ពស់រូបិយវត្ថុជាតិ។

៥/. លោកជំទាវ មិថុនា ភូថង

៤

លោកជំទាវ បាន​ក្លាយជា​អភិបាលខេត្ត​ស្ត្រី​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដោយ​លោកជំទាវ​ត្រូវបាន​ព្រះមហាក្សត្រ ដំឡើងតំណែង​ពី​អភិបាលខេត្តជំនួស​លោក ប៊ុន លើ​ត តាមរយៈ​ព្រះរាជក្រឹត្យ​មួយ​ចុះ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧។​ ស្ថិតក្រោមការដឹកនាំក្នុងនាមជាអភិបាលខេត្តកោះកុងនាពេលកន្លងមក លោកជំទាវបានកសាងនូវសមិទ្ធផលធំៗជាបន្តបន្ទាប់ដែលទទួលបានការសាទរជាខ្លាំងពីប្រជាពលរដ្ឋស្ថិតក្រោមដែនសមត្ថកិច្ច។

Jj

យ៉ាងណាមិញ ទស្សនៈបុរាណ «ស្ត្រីវិលចង្រ្កានមិនជុំ» ដែលមានអត្ថន័យប្រដូចទៅនឹងមនុស្សស្រីពុំមានសមត្ថភាពពេញលេញខ្សត់ទាំងកម្លាំងកាយ ខ្សោយទាំងកម្លាំងបញ្ញា មិនអាចធ្វើកិច្ចការធំដុំដូចមនុស្សប្រុសបាន អាចនឹងហួសដឺឡេហើយ។ ត្បិតតថភាពសង្គមនាពេលបច្ចុប្បន្ន មានស្ត្រីច្រើនណាស់ទូទាំងសកលលោកកំពុងក្តោបក្តាប់មុខជំនួញរាប់សិបមុន មានភាពវ័យឆ្លាតស្មារតីរឹងមាំ ខ្លះជាមហាសេដ្ឋី ខ្លះជាថ្នាក់ដឹកនាំឆ្នើម និងកាន់កាប់តំណែងធំៗក្នុងមន្ទី-ក្រសួងធ្វើជាអ្នកមុខអ្នកការក្នុងស្ថាប័នផ្សេងៗ រួមទាំងមានសមត្ថភាពប្រកួតប្រជែងជាមួយបុរសប្រកបដោយតម្លាភាពថែមទៀតផង៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia