វិស័យធំៗទាំង៥ អាចរកចំណូលខ្ទង់លាន$ និងបង្កើតអ្នកមានច្រើនបំផុតលើលោក
Kan DaraJANUARY 10 2023635 views

តើអ្នកមានក្តីសង្ឃឹម និងក្តីសុបិនចង់ក្លាយជាសេដ្ឋីនាថ្ងៃអនាគតដែរឬទេ? ប្រសិនបើអ្នកពិតជាចង់មែននោះ វានឹងមានភាពងាយស្រួលក្នុងការសម្រេចក្តីសុបិននេះនៅពេលដែលអ្នកដឹងថាតើឧស្សាហកម្មអ្វីដែលអ្នកគួរតែចាប់យកធ្វើជាអាជីវកម្ម។ យោងតាមការសិក្សាលើទិន្នន័យរបស់ Business Insider បានបង្ហាញឧស្សាហ៍កម្មធំៗ៥ ដែលអាចរកចំណូលបានខ្ពស់ខ្លាំង និងបង្កើតអ្នកមានច្រើនបំផុតលើលោក៖

១/. សេវាកម្មហិរញ្ញវត្ថុ

ធនាគារ ឬស្ថាប័នដែលបម្រើសេវាកម្មកម្ចីហិរញ្ញវត្ថុ វាជាប្រភេទឧស្សាហ៍កម្មមួយប្រភេទដែលអាចហៅបានថាឧស្សហ៍កម្មលុយក្នុងលុយ។  ដោយសារតែវាជាប្រភេទឧស្សាហ៍កម្មដែលយកលុយធ្វើជាសេវាកម្ម ហើយទទួលបានផលចំណេញតាមរយៈអត្រាការប្រាក់ ហើយវាបានបង្កើតលុយជាច្រើន។ ដូច្នេះប្រសិនបើអ្នកមានជំនាញលើសេវាកម្មហិរញ្ញវត្ថុអ្នកអាចធ្វើការពិចារណាបានចំពោះឧស្សាហ៍កម្មមួយប្រភេទនេះ ព្រោះវាអាចធ្វើឲ្យអ្នកទទួលបានភាពមានបានក្នុងថ្ងៃអនាគត។

/. ការថែទាំសុខភាព

ជាទូទៅ មនុស្សបានចំណាយលុយជាច្រើនក្នុងការថែទាំសុខភាពក្នុងគោលបំណងចង់មានជីវិតរស់នៅប្រកបដោយផាសុខភាព និងមានរយៈពេលយូរអង្វែង។ ប៉ុន្តែជាក់ស្តែង សុខភាពរបស់ពួកគេត្រូវបានបំផ្លាញពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែ ចំណីអាហារដែលមានផ្ទុកសារធាតុគីមី និងទម្លាប់មិនល្អប្រចាំថ្ងៃ បូករួមទាំងរូបភាពអវិជ្ជមានជាច្រើនទៀតដែលជះផលអាក្រក់ទៅលើសុខភាពរបស់ពួកគេ។ ដូច្នេះនេះគឺជាឱកាសដ៏ល្អក្នុងការកសាងទ្រព្យសម្បត្តិ តាមរយៈឧស្សាហ៍កម្ម ឬផលិតផលដែលមានទម្រង់ក្នុងការថែទាំងសុខភាពដែលអាចជួយឲ្យមនុស្សទទួលបានសុខភាពល្អ។

/. អចលនទ្រព្យ និងសំណង់

មនុស្សមានការកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ បើគិតត្រឹមបច្ចុប្បន្នប្រជាជនសរុបនៅលើពិភពលោកមានជាង ៧ពាន់លាននាក់ ហើយវានឹងមានការកើនឡើងជាបន្តបន្ទាប់។ នេះគឺជាឱកាសដ៏ល្អមួយក្នុងការចាប់យកប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់តាមរយៈអចលនទ្រព្យ និងសំណង់។ ព្រោះមនុស្សទាំងអស់សុទ្ធតែត្រូវការលំនៅដ្ឋានដើម្បីស្នាក់នៅ កន្លែងកម្សាន្ត និងកន្លែងជាច្រើនទៀតក្នុងគោលបំណងបំពេញសេចក្តីត្រូវការក្នុងការរស់នៅ។

/. ការអប់រំ

ការអប់រំ គឺសំខាន់ណាស់សម្រាប់បុគ្គលគ្រប់រូប ព្រោះមនុស្សត្រូវការរៀនសូត្រ និងមានជំនាញវិជ្ជាជីវៈក្នុងការរស់នៅ។ ការអប់រំ ត្រង់ចំណុចនេះមិនសំដៅលើការអប់រំក្នុងប្រព័ន្ធនោះទេ វាគឺជាការអប់រំតាមរយៈការបណ្តុះជំនាញវិជ្ជាជីវៈ ដែលអាចជួយឲ្យមនុស្សអាចបង្កើតប្រាក់ចំណូលបន្ថែម និងធ្វើឲ្យជីវភាពរបស់ពួកគេកាន់តែទទួលបានភាពល្អប្រសើរ។ ដូច្នេះឧស្សាហកម្មអប់រំ អាចជួយឲ្យអ្នកសម្រេចក្តីស្រមៃក្នុងការទទួលបានភាពមានបានក្នុងថ្ងៃអនាគតរបស់អ្នក។

/. ចំណីអាហារ

មនុស្សរាប់ពាន់លានអ្នកត្រូវការអាហារជាប្រចាំដើម្បីទ្រទ្រង់និងផ្តល់ថាមពលរាងកាយសម្រាប់ជីវិតរបស់នៅប្រចាំថ្ងៃ។ នេះជាឱកាសធំមួយក្នុងការទាញចំណូលបានយ៉ាងច្រើនលើសលុបពីឧស្សហកម្មមួយប្រភេទនេះ។ តាមរយៈការផលិតចំណីអាហារដែលអាចរក្សាទុកបានយូរ និងប្រភេទអាហារដែលជួយឲ្យសុខភាពល្អ។ ប៉ុន្តែឧស្សាហកម្មមួយប្រភេទនេះត្រូវការចំណាយដើមទុនច្រើនដើម្បីចាប់ផ្តើម។

សរុបមកវិញ ឧស្សាហកម្មទាំង៥ ដែលបានរៀបរាប់ខាងលើគឺទាមទារឲ្យអ្នកមានជំនាញច្បាស់លាស់ យល់ដឹងស៊ីជម្រៅ និងដឹងពីរបៀបក្នុងការធ្វើវា ដើម្បីអាចទទួលបានភាពជោគជ័យក្នុងការសម្រេចក្តីសុបិនចង់ក្លាយជាសេដ្ឋីរបស់អ្នក៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia