មិនដឹងរកស៊ីអ្វី! វិស័យកំពូលទាំង៤ មានសក្តានុពលខ្លាំងនៅកម្ពុជា អាចទាញចំណូលខ្ពស់បំផុតក្នុងឆ្នាំ២០២៣
Kan DaraMARCH 21 20238.2 K views

ការចាប់ផ្តើមអាជីវកម្មគឺជាក្តីស្រមៃដ៏ធំមួយសម្រាប់មនុស្សភាគច្រើន ប៉ុន្តែអ្វីដែលជាបញ្ហារសើបនោះគឺពុំដឹងថាគួររកស៊ីរបរអ្វី ជាពិសេសក្នុងសម័យកាលសេដ្ឋកិច្ចឡើងចុះពិបាកស្មាន។ ខាងក្រោមនេះគឺជាវិស័យមានសក្តានុពលទាំង៤ អាចទាញចំណូលបានខ្ពស់ខ្លាំងក្នុងឆ្នាំ២០២៣ លើទឹកដីប្រទេសកម្ពុជា ដោយយោងតាមការសិក្សារបស់ IPS Commercial ចុះនាចុងឆ្នាំ២០២២៖

/. ព័ត៌មានវិទ្យា និងបច្ចេកវិទ្យា

ខណៈពេលដែលអត្រាការជ្រៀតចូលអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ ៧៨.៨% ក្នុងឆ្នាំ២០២២ យោងតាម ​​datareportal.com នៅតែមានតំបន់ជនបទជាច្រើនដែលត្រូវការសេវាកម្មអ៊ីនធឺណិត។ ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ កម្ពុជាត្រូវ​ការ​ឌីជីថល​នីយកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៃ​សេដ្ឋកិច្ច​ និង​សេវា​សង្គម។ មិនថាសន្តិសុខឌីជីថល ឬសកម្មភាពប្រចាំថ្ងៃផ្សាភ្ជាប់ជាមួយបច្ចេកវិទ្យា វាមានវិសាលភាពល្អសម្រាប់របរថ្មីៗនៅក្នុងវិស័យនេះ។

២/. អាហារ​និង​ភេសជ្ជៈ

មានជម្រើសអាជីវកម្មជាច្រើនទាក់ទងនឹងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលអ្នកអាចបើកដំណើរការក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០២៣។ ក្នុងវិស័យនេះមានតម្រូវការខ្ពស់ខ្លាំង ប្រសិនបើអាជីវកម្មរបស់អ្នកមានលក្ខណពិសេសខុសប្លែកគេ និងមានសេវាកម្មល្អ នោះវានឹងដំណើរការរួមទាំងហុចផលឲ្យអ្នកបានយ៉ាងលឿនជាទីគាប់ចិត្ត។

៣/. ការថែទាំសុខភាព

ប្រសិនបើឲ្យជ្រើសរើសវត្ថុមួយដែលមាននៅក្នុងតម្រូវការខ្ពស់បំផុត នោះគឺជាការថែទាំសុខភាពដែលមានគុណភាពល្អ។ ដោយមើលឃើញថាប្រទេសកម្ពុជាកំពុងមានសន្ទុះនៃការអភិវឌ្ឍគួរឲ្យកត់សម្គាល់ តម្រូវការសេវាកម្មកាន់តែប្រសើរឡើង ដើម្បីពន្យារអាយុជីវិត និងលើកកម្ពស់សុខភាពទូទៅរបស់ប្រជាពលរដ្ឋកាន់តែខ្ពស់។ 

/. កសិកម្ម

កម្ពុជា​ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​ដែល​ផ្តល់​អាទិភាព​លើ​វិស័យ​កសិកម្ម​យ៉ាង​ខ្លាំង​ក្នុង​ការ​នាំ​ចេញ​ ក៏​ដូច​ជា​សម្រាប់​កំណើន​សេដ្ឋកិច្ច។ ខណៈពេលដែលមានឧស្សាហកម្មផ្សេងទៀតដូចជា អចលនទ្រព្យ ទេសចរណ៍ និងវាយនភណ្ឌ ដែលបានចូលរួមចំណែកយ៉ាងច្រើនដល់ GDP របស់កម្ពុជា ឧស្សាហកម្មកសិកម្មនៅតែជាអ្នករួមចំណែកដ៏រឹងមាំ។ ក្នុងឆ្នាំ២០២១ វិស័យកសិកម្មបានចូលរួមចំណែក ២២.៨៥% ដល់ GDP យោងទៅតាម Statista និងមានការកើនឡើង ៥.៣% ក្នុងឆ្នាំ ២០២២។ ជាងនេះទៅទៀត ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករណ៍ថា ឧស្សាហកម្មកសិកម្មរបស់កម្ពុជានឹងរួមចំណែក ៦.២% ដល់ GDP នៅឆ្នាំ២០២៣ ស្របពេលដែលកសិដ្ឋានភាគច្រើនត្រូវការឧបករណ៍កសិកម្មចុងក្រោយបង្អស់ដើម្បីឱ្យមានប្រសិទ្ធភាពជាងមុនក្នុងការដាំដុះ អាចជាអាជីវកម្មដ៏ល្អមួយដើម្បីពង្រីកនៅឆ្នាំនេះ។

គួរជម្រាបផងដែរថា ក្នុងនោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថាតាមការព្យាករ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ មានវិស័យចំនួន៣ធំៗគឺ ឧស្សាហកម្ម (កើន៩,២%) សេវាកម្ម (កើន៦,៦%) និងកសិកម្ម (កើន១,១%) ដែលបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។​ នេះបើយោងតាមសេចក្តីថ្លែងការណ៍ក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣រៀបចំ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia