សល់លុយ មិនដឹងធ្វើអ្វី? មកស្គាល់ធនាគារធំៗ ៤ នៅកម្ពុជា ហ៊ានឲ្យការប្រា.ក់សន្សំខ្ពស់បំផុត
Kan DaraOCTOBER 8 20254.5 K views

ចង់យកលុយទៅដាក់នៅកន្លែងសុវត្ថិភាព និងអាចបង្កើតចំណូលអកម្មបានបន្ថែម។ ខាងក្រោមនេះ គឺជាធនាគារ និងមីក្រូហិរញ្ញវត្ថុធំៗ ៤ ហ៊ានឲ្យការប្រាក់បញ្ញី ឬសន្សំ (Deposit) ខ្ពស់ជាងគេបំផុតនៅកម្ពុជា ក្នុងឆ្នាំ ២០២៥៖

 

/. ធនាគារឌីជីបី (DGB Bank) ផ្តល់អត្រាការប្រាក់លើប្រាក់បញ្ញើជាប្រភេទប្រាក់រៀល (KHR) ចាប់ពី ១ខែ ទទួលបានអត្រាការប្រាក់ ៣.៥០%ក្នុងមួយឆ្នាំ រហូតដល់ ២៤ខែ ទទួលបានអត្រាការប្រាក់ ៦%ក្នុងមួយឆ្នាំ។ ចំណែកឯប្រាក់បញ្ញើជាដុល្លារ (USD) ចាប់ពី ១ខែ ទទួលបានអត្រាការប្រាក់ ៣%ក្នុងមួយឆ្នាំ រហូតដល់ ២៤ខែ ទទួលបានអត្រាការប្រាក់ ៤.៧៥%ក្នុងមួយឆ្នាំ។ ទំនាក់ទំនងសម្រាប់ព័ត៌មានលម្អិត ០២៣ ៩៩៩ ៩៩០។

 

Screenshot 2025 10 08 at 10.30.10 at Night

 

/. នាគារ អូរី (Woori Bank) គណនីចម្រើនទ្រព្យ ផ្តល់អត្រាការប្រាក់លើប្រាក់បញ្ញើជាប្រភេទប្រាក់រៀល (KHR) ចាប់ពី ១ខែ ទទួលបានអត្រាការប្រាក់ ៣%ក្នុងមួយឆ្នាំ រហូតដល់ ៣០ខែ ទទួលបានអត្រាការប្រាក់ ៦.៣០%ក្នុងមួយឆ្នាំ។ ចំណែកឯប្រាក់បញ្ញើជាដុល្លារ (USD) ចាប់ពី ១ខែ ទទួលបានអត្រាការប្រាក់ ៣%ក្នុងមួយឆ្នាំ រហូតដល់ ៣០ខែ ទទួលបានអត្រាការប្រាក់ ៥.៣៥%ក្នុងមួយឆ្នាំ។ ទំនាក់ទំនងសម្រាប់ព័ត៌មានលម្អិត ០២៣ ៩៦៣ ៣៣៣។

 

Screenshot 2025 10 08 at 12.14.27 in the Afternoon

 

៣/. ធនាគារ PPC (PPC Bank) គណនីសន្សំ Piggy Bank ផ្តល់អត្រាការប្រាក់លើប្រាក់បញ្ញើជាប្រភេទប្រាក់រៀល (KHR) ចាប់ពី ១ខែ ទទួលបានអត្រាការប្រាក់ ២%ក្នុងមួយឆ្នាំ រហូតដល់ ១២ខែ ទទួលបានអត្រាការប្រាក់ ៦.៣០%ក្នុងមួយឆ្នាំ។ ចំណែកឯប្រាក់បញ្ញើជាដុល្លារ (USD) ចាប់ពី ១ខែ ទទួលបានអត្រាការប្រាក់ ១.%ក្នុងមួយឆ្នាំ រហូតដល់ ១២ខែ ទទួលបានអត្រាការប្រាក់ ៥.៣០%ក្នុងមួយឆ្នាំ។ ទំនាក់ទំនងសម្រាប់ព័ត៌មានលម្អិត ០២៣ ៣ ៩០៩ ៩០៩។

 

Screenshot 2025 10 08 at 12.15.02 in the Afternoon

 

៤/. Shinhan Bank គណនីសន្សំពិសេសមានរយៈពេលកំណត់ ផ្តល់អត្រាការប្រាក់លើប្រាក់បញ្ញើជាប្រភេទប្រាក់រៀល (KHR) ចាប់ពី ៦ខែ ទទួលបានអត្រាការប្រាក់ ៤.៣៥%ក្នុងមួយឆ្នាំ រហូតដល់ ៣៦ខែ ទទួលបានអត្រាការប្រាក់ ៦.១០%ក្នុងមួយឆ្នាំ។ ចំណែកឯប្រាក់បញ្ញើជាដុល្លារ (USD) ចាប់ពី ១ខែ ទទួលបានអត្រាការប្រាក់ ៣.៨៥%ក្នុងមួយឆ្នាំ រហូតដល់ ១២ខែ ទទួលបានអត្រាការប្រាក់ ៥.៦០%ក្នុងមួយឆ្នាំ។ ទំនាក់ទំនងសម្រាប់ព័ត៌មានលម្អិត ០២៣ ៩៥៥ ០០១។

 

Screenshot 2025 10 08 at 12.15.29 in the Afternoon

 

គួរជម្រាបផងដែរថា ការដាក់លុយសន្សំនៅធនាគារគឺជាការបង្កើតចំណូលអកម្មមួយបើទោះតិចតួចក្តី ប្រសើរជាងទុកលុយចោល ឬវិនិយោគលើអ្វីដែលអ្នកគ្មានជំនាញនាំឲ្យមានការខាតបង់ ឬចាញ់បោកគេអស់លុយរាប់ពាន់ រាប់ម៉ឺនដុល្លារឯណោះ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  

កកក

បញ្ជាទិញតាម https://t.me/BusinessCambodiaBook

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia