ការប្រកួតប្រជែងសម័យថ្មីឈរលើទីផ្សារសេរីទាមទារឲ្យម្ចាស់អារជីវកម្មស្ទើរគ្រប់ប្រភេទត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍគំនិតអាជីវកម្មជាប្រចាំ ប្រសិនបើដើរមិនទាន់សម័យកាលទេនោះ អាជីវកម្មនឹងប្រឈមជាមួយហានិភ័យបរាជ័យខ្ពស់ជាក់ជាមិនខាន។ ខាងក្រោមនេះគឺជាជំនាញធំៗ៣ ដែលអ្នកជំនួញសម័យថ្មីត្រូវមាន ដើម្បីគ្រប់គ្រងអាជីវកម្មមួយឲ្យរឹងមាំក្នុងសម័យឌីជីថល៖
១/. ប្រតិបត្តិការក្នុងក្រុមហ៊ុន៖ បច្ចេករិទ្យាដើរតួយ៉ាងសំខាន់ក្នុងការសម្រួល និងសម្រាលប្រព័ន្ធគ្រប់គ្រងបែបស្មុគស្មាញផ្សេងៗនៅក្នុងក្រុមហ៊ុន។ វាមិនត្រឹមតែមានលក្ខណងាយស្រួលប៉ុណ្ណោះទេ ថែមទាំងចំណេញពេលវេលា និងកាត់បន្ថយការចំណាយថែមទៀតផង។ ចំពោះសហគ្រិនវៃឆ្លាតនឹងដឹងច្បាស់ពីសារៈសំខាន់ក្នុងការទាញយកប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗនេះ។
២/. គេហទំព័រ៖ Website៖ គឺជាឧបករណ៍ធ្វើទីផ្សារនាំមុខមួយក្នុងអាជីវកម្មសម័យឌីជីថល ដើម្បីផ្សព្វផ្សាយព័ត៌មានថ្មីៗអំពីផលិតផល ជួយជំរុញការលក់ និងបង្កើនទំនាក់ទំនងជាមួយអតិថិជនផងដែរ។
៣/. បណ្ដាញសង្គម៖ បណ្តាញសង្គមផ្តល់ផលប្រយោជន៍យ៉ាងច្រើនលើសលប់ ប្រសិនបើអ្នកចេះប្រើប្រាស់វាឲ្យបានត្រឹមត្រូវ ព្រោះនិន្នាការបច្ចុប្បន្នមនុស្សចូលចិត្តចំណាយពេល និងស្វែងរកព័ត៌មានតាមរយៈបណ្តាញសង្គមដូចជា Tik Tok, Facebook, Youtube, Instagram និង Twitter ជាដើម។ ហើយវាក៏ជាមធ្យោបាយដ៏ល្អមួយក្នុងការជួយផ្សព្វផ្សាយម៉ាក់យីហោរបស់ក្រុមហ៊ុនបានយ៉ាងមានប្រសិទ្ធភាពទៀតផង។
យ៉ាណាមិញ ចំពោះបងប្អូនដែលចង់ធ្វើមាតិកា Branding ខ្លួនឯង និងក្រុមហ៊ុនលើ Youtube ឬចង់រកលុយលើបណ្តាញសង្គមួយនេះ នៅ Baksey Academy មានវគ្គសិក្សាតាមអនឡាញអំពី "យុទ្ធសាស្ត្ររកប្រាក់ចំណូលតាម Youtube” បង្រៀនដោយលោក សំ កុសល ជាស្ថាបនិក Business Cambodia ផ្ទាល់តែម្តង ខណៈតម្លៃសិក្សាត្រឹមតែ ១៥ដុល្លារប៉ុណ្ណោះ។ ប្រសិនបើបងប្អូនចាប់អារម្មណ៍អាចធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ ០៨៩ ៤៤៦ ៤៣៧ ឬតេឡេក្រាម https://t.me/baksey_academy ដើម្បីចុះឈ្មោះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook