ចំណូ.លខ្ពស់ ទីផ្សារដណ្តើមគ្នាយក! ជំនាញ ៣ នេះកំពុងត្រូវប៉ាន់ខ្លាំងបំផុត ក្នុងឆ្នាំ២០២៥
Kan DaraNOVEMBER 18 2025416 views

ក្នុងសម័យដែលបច្ចេកវិទ្យា និង Digital Transformation កំពុងលូតលាស់យ៉ាងឆាប់រហ័ស ការចាប់យកជំនាញដែលមានតម្រូវការខ្ពស់ក្នុងទីផ្សារពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ខាងក្រោមនេះ គឺជាជំនាញធំៗទាំង ៥ ដែលកំពុងពេញនិមយបំផុត និងមានឱកាសការងារច្រើន ក្នុងឆ្នាំ ២០២៥ យោងតាមការសិក្សារបស់ Skill Up

 

១/. ការវិភាគទិន្នន័យ សព្វថ្ងៃនេះ ស្ទើរតែគ្រប់ស្ថាប័នទាំងអស់ ចាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Google រហូតដល់អាជីវកម្មបែបប្រពៃណីដូចជាធនាគារ សុទ្ធតែប្រើប្រាស់ការវិភាគទិន្នន័យ។ វាជួយធ្វើការសម្រេចចិត្តកាន់តែប្រសើរ បង្កើនប្រសិទ្ធភាព និងព្យាករណ៍លទ្ធផលនាពេលអនាគត។ ដូច្នេះជំនាញនេះមានតម្រូវការខ្ពស់ណាស់ក្នុងទីផ្សារបច្ចុប្បន្ន ខណៈអ្នកអាចកាន់តូនាទីដូចជា អ្នកវិភាគទិន្នន័យ, អ្នកវិភាគពាណិជ្ជកម្មឆ្លាតវៃ, វិស្វករទិន្នន័យ, អ្នកវិទ្យាសាស្ត្រ ទិន្នន័យ និង វិស្វករម៉ាស៊ីនជាដើម។

 

២/. បញ្ញាសិប្បនិម្មិត និងការរៀនអំពីម៉ាស៊ីន៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ញាសិប្បនិម្មិត (AI) មានសន្ទុះអភិវឌ្ឍខ្លាំងគួរឲ្យកត់សម្គាល់ និងបានចូលជ្រៅទៅក្នុងប្រតិបត្តិការអាជីវកម្មស្ទើរគ្រប់ទម្រង់ ខណៈអ្នកដែលគ្មានជំនាញប្រើប្រាស់ និងគ្រប់គ្រងវាបានជ្រុះបាត់ការងារជាបន្តបន្ទាប់។ ដោយឡែកប្រសិនបើអ្នកមានជំនាញនេះ ឱកាសការងារមានខ្ពស់ណាស់ រីឯចំណូលក៏មិនធម្មតាដែរ។

 

៣/. Digital Marketing និង Social Media ជំនាញទីផ្សារឌីជីថលកំពុងមានតម្រូវការខ្ពស់នៅជុំវិញពិភពលោក ជាពិសេសនៅកម្ពុជា ខណៈក្រុមហ៊ុនស្ទើគ្រប់វិស័យត្រូវការអ្នកជំនាញផ្នែកផ្សព្វផ្សាយតាម Facebook, TikTok និង Google Ads។ អ្នកអាចរៀនពី SEO, ការធ្វើ Content និងការផ្សាយពាណិជ្ជកម្មតាមអ៊ិនធឺណិត ដោយចំណាយពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។ ក្រោយបញ្ចប់ការសិក្សា អាចចាប់ផ្តើមអាជីពធ្វើជា Freelance ឬធ្វើការពេញម៉ោងនៅក្រុមហ៊ុន Marketing

 

គួរជម្រាបផងដែរថា សាលា IT Academy STEP Cambodia គឺជាសាខាមួយនៃសាលាអប់រំ IT ស្តង់ដារអន្តរជាតិ នៅក្នុង ១៥ ប្រទេសនៅលើពិភពលោក។ IT Academy STEP Cambodia មានផ្តល់ជូនជំនាញសិក្សាដូចជា Digital Marketing, Programming, Design, Video Editing, Web Development និងជំនាញសម័យថ្មីជាច្រើនផ្សេងទៀត ជាពិសេសវគ្គសិក្សាខ្លីៗចន្លោះពី ៨-០សប្តាហ៍ ខណៈតម្លៃមានចាប់ពី ១០០$ ដល់ខ្ទង់ជាង ៣០០$ អាស្រ័យលើមុខវិជ្ជានីមួយៗ។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រ STEP IT Academy ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៨៥ ៧៧ ១២០ / ០៨៦ ៧៨១ ៧៣៧៕

 

Screenshot 2025 09 02 at 1.34.47 in the Afternoon Large

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large  

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia