Elon Musk ត្រូវបានគេដាក់រហ័សនាមថាជាមនុស្ស “អេលាន” ព្រោះតែលោកមានការគិតខុសពីមនុស្សធម្មតា អាចកសាងអាណាចក្របច្ចេកវិទ្យាខ្នាតយក្សដូចជា SpaceX, Tesla និង Neuralink រួមទាំងមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើលោក។ ខាងក្រោមនេះ គឺជាសៀវភៅកំពូលទាំង ៣ក្បាល ដែលមហាសេដ្ឋីលេខ១ Elon Musk ចូលចិត្តអានបំផុត៖
១/. សៀវភៅ The Hitchhiker’s Guide to the Galaxy៖ គឺជាប្រលោមលោកបែបវិទ្យាសាស្ត្រកំប្លែង (Science Fiction Comedy) ដ៏ល្បីល្បាញបំផុតមួយ ដែលនិពន្ធដោយលោក Douglas Adams និងត្រូវបានបោះពុម្ភចេញផ្សាយនៅឆ្នាំ ១៩៧៩។ លោក Elon Musk បានលើកឡើងជាច្រើនដងថា សៀវភៅនេះ គឺជារឿងមួយដែលគាត់ចូលចិត្តបំផុត និងមានឥទ្ធិពលខ្លាំងលើទស្សនៈវិជ្ជា រួមទាំងវិធីសាស្ត្រអនុវត្តរបស់ខ្លួន។
២/. សៀវភៅ Superintelligence: Paths, Dangers, Strategies៖ គឺជាស្នាដៃទស្សនវិជ្ជា និងវិទ្យាសាស្ត្រដ៏សំខាន់មួយរបស់លោក Nick Bostrom ដែលត្រូវបានបោះពុម្ពផ្សាយនៅឆ្នាំ ២០១៤។ សៀវភៅនេះផ្តោតសំខាន់លើការវិភាគយ៉ាងស៊ីជម្រៅអំពី អនាគតរបស់មនុស្សជាតិ នៅពេលដែល បញ្ញាសិប្បនិម្មិតទូទៅ (Artificial General Intelligence - AGI) វិវឌ្ឍទៅជា មហាបញ្ញា (Superintelligence) ដែលជាបញ្ញាឆ្លាតវៃលើសពីខួរក្បាលមនុស្សខ្លាំងក្នុងគ្រប់វិស័យ។
៣/. សៀវភៅ Foundation៖ និពន្ធដោយលោក Isaac Asimov គឺជាស្នាដៃបែបវិទ្យាសាស្ត្រដ៏អស្ចារ្យបំផុតមួយ និងត្រូវបានចាត់ទុកជាសសរស្តម្ភនៃប្រភេទរឿង "Space Opera" (ដំណើរផ្សងព្រេងអវកាសខ្នាតធំ) និង "Sociological Science Fiction" (វិទ្យាសាស្ត្រប្រឌិតបែបសង្គមវិទ្យា)។ សៀវភៅនេះត្រូវបានបោះពុម្ពដំបូងនៅឆ្នាំ ១៩៥១ ដោយប្រមូលផ្តុំរឿងខ្លីៗដែលបានចេញផ្សាយក្នុងទស្សនាវដ្តីចាប់តាំងពីឆ្នាំ ១៩៤ មកម្ល៉េះ។
យ៉ាងណាមិញ សៀវភៅគឺជាវត្ថុមានតម្លៃ ឬអាចនិយាយម្យ៉ាងទៀតថាជាចំណីអាហារសម្រាប់ខួក្បាលដែលមិនអាចខ្វះបាន។ នៅក្នុងសៀវភៅនីមួយៗសុទ្ធតែបង្កប់នូវចំណេះដឹង តម្លៃអប់រំ ទស្សនៈ បទពិសោធន៍ និងរឿងរ៉ាវជាច្រើនសម្រាប់ជាគតិដល់អ្នកអានគ្រប់រូប។ ប៉ុន្តែដោយឡែកនៅលើលោកយើងនេះមានសៀវភៅច្រើនរាប់មិនអស់ ដែលជាហេតុធ្វើឲ្យមានការពិបាកក្នុងការជ្រើសរើសសៀវភៅយកមកអាន។ មិនតែប៉ុណ្ណោះ ដើម្បីអានសៀវភៅមួយក្បាលចប់វាទាមទារឲ្យយើងវិនិយោគទាំងពេលវេលា លុយកាក់ កម្លាំងក្នុងការគិតទៅលើវាទៀតផង ដូច្នេះចូរជ្រើសរើសសៀវភៅដែលស័ក្តិសមនឹងអ្នកបំផុត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម
https://t.me/BusinessCambodiaBook


