ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦៖ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ទន្លេ ហ្វាយនែន ម.ក បានប្រារព្ធ ពិធីសម្ពោធជាផ្លូវការនាមករណ៍ថ្មី ក្រោយពីបានប្រកាសពីការប្តូរឈ្មោះ និងនិមិត្តសញ្ញាថ្មីរបស់គ្រឹះស្ថានកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ដ៏សំខាន់នេះមិនត្រឹមតែជាការប្រកាសអំពីអត្តសញ្ញាណថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមជំពូកថ្មីនៃការរីកចម្រើន ជាមួយនឹងទស្សនវិស័យកាន់តែធំទូលាយ និងមហិច្ឆតាកាន់តែខ្ពស់ ក្នុងការក្លាយជាដៃគូហិរញ្ញវត្ថុដែលមានទំនុកចិត្ត សម្រាប់អតិថិជន និងអាជីវកម្មនៅកម្ពុជា។

ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាល អភិបាល អភិបាលឯករាជ្យ ថ្នាក់ដឹកនាំជាន់ខ្ពស់ តំណាងពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា តំណាងដៃគូអាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ បុគ្គលិក ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបមកពីស្ថាប័នផ្សេងៗគ្នា។
លោក Kevin Whitcraft ប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថាន ទន្លេ ហ្វាយនែន និងជាអគ្គនាយកក្រុមហ៊ុន អ អិម អេ គ្រុប (RMA Group) បានមានប្រសាសន៍ថា ដំណើររបស់ក្រុមហ៊ុនបានចាប់ផ្តើមជិត២០ឆ្នាំមុន នៅពេលដែលវិស័យហិរញ្ញវត្ថុនៅកម្ពុជានៅមានកម្រិតក្នុងការផ្តល់ឥណទានសម្រាប់ការទិញយានយន្ត គ្រឿងយន្តកសិកម្ម និងគ្រឿងចក្រធុនធ្ងន់។

ដោយសារជំនឿលើអតិថិជន និងតម្លៃនៃចលនវត្ថុ ក្រុមហ៊ុនបានក្លាយជាអ្នកត្រួសត្រាយផ្លូវក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ការទិញចលនវត្ថុ ដើម្បីជួយឱ្យអាជីវកម្ម និងប្រជាពលរដ្ឋអាចពង្រីកសក្ដានុពលរបស់ខ្លួនបាន។ លោកបន្ថែមថា ការជ្រើសរើសឈ្មោះ "ទន្លេ ហ្វាយនែន" គឺជាការឆ្លុះបញ្ចាំងពីអត្តសញ្ញាណកម្ពុជា និងការប្តេជ្ញាចិត្តរយៈពេលវែងរបស់គ្រឹះស្ថានក្នុងការចូលរួមគាំទ្រដល់សេដ្ឋកិច្ច និងសហគមន៍ធុរកិច្ចកម្ពុជា។

ក្នុងឱកាសនោះ លោកស្រី Ms. Katherine Diop អនុប្រធានបេសកកម្មស្ដីទីស្ថានទូនតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរចំពោះការបង្ហាញអត្តសញ្ញាណថ្មីរបស់ ទន្លេ ហ្វាយនែន និងបានលើកឡើងថា វាជាសក្ខីភាពមួយនៃទំនុកចិត្តរយៈពេលវែងចំពោះសក្ដានុពលសេដ្ឋកិច្ចរបស់កម្ពុជា។ លោកស្រីបានបញ្ជាក់ថា ការទទួលបានហិរញ្ញប្បទានគឺជាកត្តាគន្លឹះសម្រាប់ជំរុញការរីកចម្រើនសេដ្ឋកិច្ច ដោយជួយឱ្យអាជីវកម្មអាចពង្រីកប្រតិបត្តិការ បង្កើតការងារ បង្កើនផលិតភាព និងផ្តល់ឱ្យប្រជាពលរដ្ឋនូវឱកាសកាន់តែប្រសើរ។ ក្រុមហ៊ុនដូចជា ទន្លេ ហ្វាយនែន ដើរតួនាទីសំខាន់ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងគាំទ្រការវិនិយោគក្នុងសេដ្ឋកិច្ចជាតិ។

ថ្នាក់ដឹកនាំក្រុមហ៊ុនក៏បានថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា ស្ថាប័នហិរញ្ញវត្ថុ ដៃគូអាជីវកម្ម អតិថិជន និងបុគ្គលិកទាំងអស់ ដែលបានរួមចំណែកគាំទ្រដល់ការរីកចម្រើនរបស់ក្រុមហ៊ុនរហូតមកដល់ថ្ងៃនេះ។ ជាមួយនឹងអត្តសញ្ញាណថ្មី ទន្លេ ហ្វាយនែន នឹងបន្តផ្តល់សេវាហិរញ្ញវត្ថុដែលអាចទុកចិត្តបាន ប្រកបដោយការទទួលខុសត្រូវ និងផ្តោតលើតម្រូវការរបស់អតិថិជន ដើម្បីគាំទ្រកំណើនរបស់សហគ្រាស អាជីវកម្ម និងសហគមន៍នៅទូទាំងប្រទេស។
ក្នុងនាមជាអ្នកឯកទេសភតិសន្យាហិរញ្ញវត្ថុលើចលនទ្រព្យក្នុងព្រះរាជាណាចក្រកម្ពុជា គ្រឹះស្ថាន ទន្លេ ហ្វាយនែន ប្តេជ្ញាបន្តរួមចំណែកក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងបង្កើតឱកាសថ្មីៗសម្រាប់ប្រជាជនកម្ពុជា និងអ្នកប្រកបអាជីវកម្មគ្រប់រូប ដើម្បីរួមចំណែកដល់ការរីកចម្រើនរបស់អតិថិជន អាជីវកម្ម និងសេដ្ឋកិច្ចប្រទេសកម្ពុជារយៈពេលវែង។

អំពី គ្រឹះស្ថាន ទន្លេ ហ្វាយនែន
គ្រឹះស្ថាន ទន្លេ ហ្វាយនែន គឺជាបុត្រសម្ព័នរបស់ក្រុមហ៊ុន អ អិម អេ គ្រុប (RMA Group) ដែលមានបទពិសោធន៍ជិត២០ឆ្នាំ ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសម្រាប់ការទិញចលនវត្ថុ ក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។ គ្រឹះស្ថាន បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ក្នុងការផ្ដល់ជូនអតិថិជន នូវសេវាភតិសន្យាហិរញ្ញវត្ថុលើចលនទ្រព្យ ដែលរួមមាន រថយន្ត គ្រឿងចក្រធុនធ្ងន់ គ្រឿងយន្តកសិកម្ម និងផលិតផលពិសេសផ្សេងៗ ដូចជា ឧបករណ៍លើកដាក់ទំនិញ ជាដើម។ គ្រឹះស្ថាន ទន្លេ ហ្វាននែន គឺជាដៃគូហិរញ្ញវត្ថុដ៏ជិតស្និទ្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា និងបានផ្ដល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដល់អតិថិជនជាច្រើនដែលបានយករថយន្ត ត្រាក់ទ័រ និង គ្រឿងចក្រធនធ្ងន់ ។ល។ ទៅប្រើប្រាស់ផ្ទាល់ខ្លួន និងប្រកបអាជីវកម្ម។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ 010 59 59 75 / 017 59 59 73 / 012 59 58 69៕

Tonle Finance Plc. Officially Launches Its New Brand Identity, Reaffirming Its Commitment to Driving Economic Growth and Financial Inclusion in Cambodia
Phnom Penh, 16 July 2026 – Tonle Finance Plc., a licensed financial leasing institution, officially celebrated the launch of its new brand identity following the announcement of its new name and identity on 17 March 2026. This significant milestone marks not only the unveiling of a new corporate identity, but also the beginning of a new chapter of growth, guided by a broader vision and greater ambition to become a trusted financial partner for individuals and businesses across Cambodia.
The ceremony was honoured by the presence of representatives from the U.S. Embassy in Cambodia, the Chairman of the Board of Directors, Director, Independent Directors, senior executives, representatives from Cambodia Microfinance Association, representatives of business partners and financial institutions, employees, and distinguished guests from both Cambodia and abroad.
Mr. Kevin Whitcraft, Chairman of Tonle Finance Plc. and Chief Executive Officer of RMA Group, reflected on the company's journey, which began nearly two decades ago when access to financing for vehicles, agricultural machinery, and heavy equipment was still limited in Cambodia. Driven by a strong belief in its customers and the value of movable assets, the company became a pioneer in asset financing, helping businesses and individuals unlock opportunities for growth and investment. Mr. Whitcraft added that the name "Tonle Finance" was chosen to reflect the company's Cambodian identity and its long-term commitment to support Cambodia's economy and business community.
Speaking at the event, Ms. Katherine Diop, Acting Deputy Chief of Mission of the U.S. Embassy in Cambodia, congratulated Tonle Finance on the launch of its new identity and noted that it reflects long-term confidence in Cambodia's economic potential. She emphasized that access to finance is a key driver of economic growth, enabling businesses to expand operations, create jobs, improve productivity, and provide greater opportunities for individuals and families. Companies such as Tonle Finance play an important role in delivering responsible financial solutions and supporting investment across the national economy.
The company's leadership also expressed sincere appreciation to the National Bank of Cambodia, financial institutions, business partners, customers, and employees whose continued support has contributed significantly to the company's growth and success. Under its new identity, Tonle Finance remains committed to providing trusted, responsible, and customer-focused financial solutions that support the growth of enterprises, businesses, and communities throughout Cambodia.
As a specialist in financial leasing for movable assets in Cambodia, Tonle Finance is dedicated to strengthening the country's economic development, promoting financial inclusion, and creating new opportunities for Cambodian individuals and entrepreneurs. The company remains steadfast in its mission to support the sustainable growth of its customers, businesses, and the Cambodian economy for years to come.
About Tonle Finance Plc.
Tonle Finance Plc. is a subsidiary of RMA Group with nearly 20 years of experience in providing asset financing solutions in Cambodia. Licensed by the National Bank of Cambodia, the company offers financial leasing services secured by movable assets, including vehicles, heavy equipment, agriculture equipment, and other special products such as material-handling equipment.
Tonle Finance is a longstanding financing partner of RMA Cambodia, providing tailored financial solutions to customers holding vehicles, tractors, heavy equipment, and other productive assets for both personal and business use.
For more information, please contact:
Tel: +855 10 59 59 75 / +855 17 59 59 73 / +855 12 59 58 69.


