តូអាឆ្លាមសន្សំ ថ្នាំលាបថ្មី ផលិតដោយកូនខ្មែរ សម្រាប់ប្រជាជនកម្ពុជា
Daneth MechMAY 20 2026

ក្រុមហ៊ុន តូអាកម្ពុជា មានមោទនភាពក្នុងការប្រកាសដាក់លក់ផលិតផលថ្នាំលាបថ្មី តូអាឆ្លាមសន្សំ” ដែលត្រូវបានអភិវឌ្ឍ និងផលិតនៅកម្ពុជា ដោយក្រុមការងារកម្ពុជា និងតាមស្តង់ដាអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា។

ការបង្ហាញខ្លួនរបស់ “តូអាឆ្លាមសន្សំ” មិនត្រឹមតែជាការដាក់លក់ផលិតផលថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ តូអាកម្ពុជា ក្នុងការអភិវឌ្ឍផលិតផលដែលយល់ច្បាស់ពីទីផ្សារកម្ពុជា សេដ្ឋកិច្ចក្នុងស្រុក និងតម្រូវការរបស់អ្នកប្រើប្រាស់ពិតប្រាកដ។

ផលិតដោយកូនខ្មែរ សម្រាប់ទីផ្សារកម្ពុជា

តូអាឆ្លាមសន្សំ” ត្រូវបានបង្កើតឡើងដោយផ្អែកលើការសិក្សាពីតម្រូវការរបស់ម្ចាស់ផ្ទះ អ្នកម៉ៅការ និងអ្នកសាងសង់ក្នុងស្រុក ដែលត្រូវការថ្នាំលាបមានគុណភាពល្អ តម្លៃសមរម្យ ងាយស្រួលប្រើ និងអាចគ្របដណ្តប់ផ្ទៃបានជិតល្អ។

ផលិតផលនេះ សាកសមសម្រាប់ការលាបជញ្ជាំងផ្ទះខាងក្នុង និងខាងក្រៅ ឃ្លាំង សំណង់ និងអគារទូទៅគ្រប់ប្រភេទ ដោយផ្តល់នូវផ្ទៃលាបស្អាត ស្មើល្អ និងមានសោភ័ណភាព។

3 ចំណុចសំខាន់ — សន្សំថវិកា សន្សំពេលវេលា និងសន្សំបរិមាណប្រើប្រាស់

 

2

 

លាបបានច្រើនម៉ែត្រការេ

តូអាឆ្លាមសន្សំ” ត្រូវបានអភិវឌ្ឍឡើង ដើម្បីជួយកាត់បន្ថយការចំណាយសម្រាប់ម្ចាស់ផ្ទះ និងអ្នកសាងសង់ ដោយផ្តល់ជូនគុណភាពល្អក្នុងតម្លៃសមរម្យ សាកសមសម្រាប់ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។

សន្សំពេលវេលា

ផលិតផលមានភាពងាយស្រួលលាប ជាប់ផ្ទៃល្អ និងជួយឱ្យការងារលាបពណ៌ដំណើរការបានលឿន និងបង្កើនប្រសិទ្ធភាពការសាងសង់។

សន្សំបរិមាណប្រើប្រាស់

តូអាឆ្លាមសន្សំ មានសមត្ថភាពគ្របដណ្តប់ផ្ទៃជិតល្អ លាបបានច្រើនម៉ែត្រការេ ប៉ុន្តែទទួលបានផ្ទៃលាបស្អាត និងស្មើល្អ។

គុណភាពដែលអាចទុកចិត្តបាន

ដោយផ្អែកលើបទពិសោធន៍ និងជំនាញរបស់ក្រុមការងារ តូអាកម្ពុជា ក្នុងវិស័យថ្នាំលាប “តូអាឆ្លាមសន្សំ” ត្រូវបានផលិតឡើង ដើម្បីផ្តល់ជូនដំណោះស្រាយថ្នាំលាបដែលមានគុណភាពល្អ​ តាមស្តង់ដាអន្តរជាតិ ប្រើប្រាស់បានយូរ និងសាកសមសម្រាប់ការងារលាបពណ៌ទូទៅ។

ផលិតផលនេះ អាចប្រើបានទាំងផ្ទៃខាងក្នុង និងខាងក្រៅ ដោយជួយការពារ និងបន្ថែមសោភ័ណភាពដល់ផ្ទះ ឃ្លាំង និងអគារផ្សេងៗ។

ផលិតផលជាច្រើនប្រភេទ សម្រាប់តម្រូវការផ្សេងៗ

 

3

 

តូអាឆ្លាមសន្សំ” មានផលិតផលជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការរបស់អតិថិជន រួមមាន៖

  • ថ្នាំលាបជញ្ជាំងខាងក្នុង
  • ថ្នាំលាបជញ្ជាំងខាងក្រៅ
  • ថ្នាំទ្រនាប់

ជាមួយជម្រើសពណ៌ជាច្រើន និងសមត្ថភាពគ្របដណ្តប់ផ្ទៃបានល្អ “តូអាឆ្លាមសន្សំ” គឺជាជម្រើសថ្នាំលាបដែលសាកសមសម្រាប់ការប្រើប្រាស់របស់ប្រជាជនកម្ពុជា។

 4

 

ការប្តេជ្ញាចិត្តចំពោះទីផ្សារកម្ពុជា

ការដាក់លក់ “តូអាឆ្លាមសន្សំ” បង្ហាញពីការប្តេជ្ញាចិត្តរបស់ តូអាកម្ពុជា ក្នុងការគាំទ្រទីផ្សារកម្ពុជា តាមរយៈការអភិវឌ្ឍផលិតផលដែលផលិតដោយកូនខ្មែរតាម​ស្តង់ដាអន្តរជាតិ យល់ពីតម្រូវការរបស់ប្រជាជនកម្ពុជា និងផ្តល់ជូនដំណោះស្រាយដែលមានគុណភាព សន្សំសំចៃ និងងាយស្រួលប្រើប្រាស់។

តូអាកម្ពុជា ជឿជាក់ថា “តូអាឆ្លាមសន្សំ” នឹងក្លាយជាជម្រើសដ៏សមស្របសម្រាប់ម្ចាស់ផ្ទះ អ្នកម៉ៅការ អ្នកសាងសង់ និងអ្នកប្រើប្រាស់ទូទៅ ដែលចង់បានថ្នាំលាបមានគុណភាពល្អ ក្នុងតម្លៃសមរម្យ និងសាកសមសម្រាប់ការប្រើប្រាស់នៅកម្ពុជា។

 5

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia