កុំលេងសើច! បើមានសញ្ញាទាំង៥នេះ ដល់ពេលដែលអ្នកគួរដកឃ្លាពីការងារ សម្រាកមួយរយៈហើយ
Kan DaraFEBRUARY 13 202618 views

ពាក្យចាស់លោកពោលថា ឈើបៀមទឹកឆាប់ពុក មនុស្សបៀមទុកឆាប់ស្លាប់ប្រដូចទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ គិតច្រើនពីអនាគត ខំប្រឹងធ្វើការខ្លាំងល្អ ប៉ុន្តែបើឈានចូលដល់សញ្ញាទាំង៥ ខាងក្រោមនេះ ដល់ពេលដែលអ្នកគួរដកឃ្លាពីការងារ សម្រាកមួយរយៈហើយ បើយោងតាមការសិក្សាផ្នែកចិត្តសាស្ត្រ៖

 

/. ស់កម្លាំងរហូត បើមានអារម្មណ៍ហត់នឿយគ្រប់ពេល ទោះគេងបានគ្រប់គ្រាន់ក្តី ឬធ្វើការតិចតួចឆាប់ល្វើយ គឺជាសញ្ញាបង្ហាញថា អ្នកត្រូវការថ្ងៃឈប់សម្រាករយៈពេលវែង។ នេះមិនមែនជាភាពហត់នឿយដែលអាចព្យាបាលបានដោយការសម្រាកតែមួយយប់នោះទេ ប៉ុន្តែវាជាភាពហត់នឿយធ្ងន់ធ្ងរដែលបានចូលជ្រៅទៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ហើយអាចផ្តល់ផលប៉ះពាល់ដ៏អាក្រក់ដល់សុខភាពផ្លូវកាយ-ផ្លូវចិត្ត និងសុខមាលភាពទូទៅ។

 

២/. ថយចុះផលិតភាពនៅកន្លែងធ្វើការ៖ ប្រសិនបើសង្កេតឃើញថា ដំណើរការការងារធ្លាក់ចុះខ្លាំង ទោះបីអ្នកបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្តី វាអាចជាសញ្ញា អ្នកត្រូវការថ្ងៃឈប់សម្រាកហើយ។ នៅពេលធ្វើការហួសកម្លាំង និងស្ត្រេស មុខងារនៃការយល់ដឹងរបស់ខួរក្បាលអាចប៉ះពាល់ ដែលនាំឲ្យថយចុះប្រសិទ្ធភាព។ ដូច្នេះអ្នកត្រូវការដកឃ្លាពីការងារមួយរយៈដើម្បីស្ថារសមត្ថភាពខួរក្បាល និងស្ថានភាពផ្លូវចិត្តឡើងវិញ។

៣/. ឆាប់ខឹង៖ មួលម៉ៅច្រើន ឆាប់ខឹងឆេវឆាវ អារម្មណ៍មិននឹងនរឡើងចុះលឿន ដល់ពេលអ្នកត្រូវឈប់សម្រាកហើយ។ ការផ្លាស់ប្តូរអារម្មណ៍ទាំងនេះ ច្រើនតែជាលទ្ធផលនៃភាពតានតឹងរ៉ាំរ៉ៃ ឬភាពគ្មានកម្លាំងកំហែង។ ការឆាប់ខឹងនេះ អាចធ្វើឲ្យទំនាក់ទំនងរបស់អ្នកកាន់តែតានតឹង និងប៉ះពាល់ដល់គុណភាពជីវិតទាំងមូល។

 

៤/. ពិបាកគេង៖ ការគេងមិនលក់ ឬគេងមិនស្ងប់ ជាសញ្ញាបង្ហាញថា អ្នកត្រូវការថ្ងៃឈប់សម្រាករយៈពេលយូរ។ ភាពតានតឹង និងការងារច្រើនហួសប្រមាណ អាចនាំឲ្យពិបាកគេង និងធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំងជាប្រចាំ សូម្បីតែបន្ទាប់ពីសម្រាកពេញមួយយប់ក៏ដោយ។ អ្នកត្រូវដឹងថា ការគេងប្រកបដោយគុណភាព គឺជាកត្តាសំខាន់សម្រាប់សុខភាពផ្លូវកាយ និងសុខុមាលភាពផ្លូវចិត្ត។

 

/. កាន់តែដុនដាប៖ ប្រសិនបើអ្នកឧស្សាហ៍ធ្លាក់ខ្លួនឈឺ ឈឺក្បាល ឬមានបញ្ហារំលាយអាហារ វាជាសញ្ញានៃសុខភាពរាងកាយប្រាប់អ្នកថា អ្នកគួរបន្ថយល្បឿន ឬឈប់សម្រាកសិន។ រាងកាយរបស់អ្នកគឺជាប្រព័ន្ធដ៏ឆ្លាតវៃ ហើយរោគសញ្ញាទាំងនេះកំពុងទាមទារឲ្យអ្នកសម្រាក បើមិនដូច្នោះអ្នកនឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរមិនខាន។ វាចាំបាច់ណាស់ក្នុងការកំណត់អាទិភាពលើសុខភាព និងសុខុមាលភាពរបស់អ្នក លើសពីអ្វីទាំងអស់។

 

យ៉ាងណាមិញ បើអ្នកកំពុងស្ថិតនៅក្នុងចំណុចទាំង៥ខាងលើនេះ បើអាចចូរដកឃ្លាពីការងារមួយរយៈសិន មកមើលថែខ្លួនឯងឡើងវិញ កុំបណ្តោយរហូតដល់ហួសពេលឲ្យសោះ ដូចព្រះពុទ្ធ ទ្រង់ត្រាស់សម្តែងថា “សុខភាព គឺជាលេខ១ អ្វីៗផ្សេងទៀតគឺជាលេខសូន្យ” បើបាត់បង់សុខភាពហើយ គ្រប់យ៉ាងគឺទទេស្អាត រលាយដូចអំបិលត្រូវទឹក ក្រមួនត្រូវថ្ងៃមិនខាន៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia