ហ្គាសឡើងថ្លៃខ្លាំង រដ្ឋមន្រ្តីថាមពលរបស់អាមេរិកថា នេះជាពេលវេលាដែលតម្លៃហ្គាសអាចនឹងចុះថោកវិញ
Toeuy HongAPRIL 20 2026728 views

ចាប់តាំងពីពេលមានបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាមកតម្លៃប្រេងសាំងនិងហ្គាសឡើងថ្លៃខ្លាំង ហើយក្នុងនោះតម្លៃហ្គាសឡើងថ្លៃខ្លាំងមិនធ្លាប់មានដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅដល់មនុស្សជាច្រើនជុំវិញពិភពលោកខណៈហ្គាសត្រូវបានគេប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃដូចប្រេងសាំងដែរ។

 

ទាក់ទងនឹងហ្គាសឡើងថ្លៃខ្លាំងនេះដែរ លោក Chris Wright រដ្ឋលេខាធិការនៃក្រសួងថាមពលរបស់អាមេរិកបានបង្ហើបថាតម្លៃហ្គាសអាចនឹងចុះវិញនៅរហូដល់ឆ្នាំក្រោយខណៈបញ្ហាសង្រ្គមរវាងអាមេរិកនិងអ៊ីរ៉ង់នៅតំបន់មជ្ឈិមបូព៌ានិងការបិទចក្រសមុទ្រHormuz ធ្វើឲ្យរំខាន់ដល់ទីផ្សារថាមពលជាសកល។

 

តាមការចុះផ្សាយរបស់ CNBC លោក Chris Wright បានឲ្យដឹងថាលោកមិនដឹងថាតម្លៃហ្គាសនៅឆ្នាំនេះនឹងទៅជាបែបណានោះទេ ប៉ុន្ដែលោកថាហ្គាសអាចនឹងចុះវិញនៅឆ្នាំក្រោយខណៈតម្លៃហ្គាសបច្ចុប្បន្នជាតម្លៃខ្ពស់ដល់កំពូលទៅហើយ។

 

សូមបញ្ជាក់ផងដែរថាតាំងពីចាប់ផ្ដើមសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាមកតម្លៃហ្គាសបានហក់ខ្ពស់ដល់ជាង៤ដុល្លារក្នុងមួយGallon ស្របពេលដែលតម្លៃប្រេងសាំងក៏ឡើងថ្លៃខ្លាំងផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia