ថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយម TikTok បានប្រកាសថា ខ្លួនកំពុងកំណត់រយៈពេលឱ្យអ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៨ ឆ្នាំរបស់ខ្លួនអាចចំណាយពេលនៅលើអេក្រង់ប្រចាំថ្ងៃត្រឹមតែ ៦០ នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
កម្មវិធីវីដេអូដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance និយាយថា ខ្លួនកំពុងណែនាំមុខងារនេះ ដើម្បីជួយមនុស្ស "រក្សាការគ្រប់គ្រង" នៃការប្រើប្រាស់ពេលវេលារបស់ពួកគេ ដើម្បីកុំឱ្យកុមារប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនពេក។ ដោយការធ្វើឡើងនេះ នឹងត្រូវបានប្រព្រឹត្តឡើងនៅក្នុងប្រទេសចិន នឹងត្រូវបានដាក់ឱ្យដំណើរការ "ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ"។
គួរជម្រាបផងដែរថា ច្បាប់ថ្មីនេះពិតជាល្អមែនទែន ចំពោះអាណាព្យាបាលដែលមានកូនៗមិនទាន់គ្រប់អាយុទាំងអស់ អាចដាក់លេខសម្ងាត់ បាន ដើម្បីហាមឃាត់ក្មេងៗកំុឱ្យប្រើប្រាស់លើសដែនកំណត់បាន៕


