ក្រុមហ៊ុន Tiger Beer អបអរឆ្នាំនៃភាពជឿជាក់ដ៏អស្ចារ្យសម្រាប់ចុងឆ្នាំជាមួយកំពូលតារា K-Pop Jessi និងកំពូលតារាល្បីៗប្រចាំប្រទេសជាច្រើនរូបទៀត
ធី ស្រីល័ក្ខ DECEMBER 5 2022 101 views

ភ្នំពេញ៖ កាលពី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ2022  ក្រុមហ៊ុន Tiger Beerដែលជាក្រុមហ៊ុនស្រាបៀរលំដាប់អន្តរជាតិ មានដើមកំណើតមកពីអាសុីបានអបអរឆ្នាំនៃភាពជឿជាក់ជាមួយនឹងមហាព្រឹត្តិការណ៍ការប្រគំតន្រ្តីដ៏កក្រើកដើម្បីចែកជូនទស្សនីយភាពដ៏អស្ចារ្យនៃការសម្ដែងផ្ទាល់របស់តារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនរូប និងជាពិសេសគឺកំពូលតារាស្រី K-Pop លំដាប់ពិភពលោកគឺកញ្ញា Jessi ឱ្យបានសម្ដែងក្នុងការប្រគំតន្រ្តីដំបូងបង្អស់នៅប្រទេសកម្ពុជារបស់គាត់។